Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 31:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ទូល‌បង្គំបានពោល​ទាំង​ភ័យស្លន់​ថា «ទូល‌បង្គំ​ត្រូវ​កាត់​ចេញ​ពី​ព្រះ‌នេត្រ របស់​ព្រះ‌អង្គ​ហើយ»។ ប៉ុន្តែ ពេល​ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​ជួយ ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ របស់​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 ចំណែកឯ​ទូលបង្គំ​វិញ ទូលបង្គំ​បាន​ទូល​ទាំង​ភ័យស្លន់​ថា​៖ “ទូលបង្គំ​ត្រូវបាន​កាត់ចេញ​ពីចំពោះ​ព្រះនេត្រ​របស់ព្រះអង្គ​ហើយ​!” ប៉ុន្តែ​នៅពេល​ទូលបង្គំ​ស្រែករកជំនួយ​ពី​ព្រះអង្គ ព្រះអង្គ​បាន​សណ្ដាប់​សំឡេង​នៃ​ពាក្យអង្វរករ​របស់ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ពេល​ទូលបង្គំ​ខ្វល់​ខ្វាយ ទូលបង្គំ​ស្មាន​ថា ព្រះអង្គ​បាន​បណ្តេញ​ទូលបង្គំ ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ហើយ ប៉ុន្តែ ពេល​ទូលបង្គំ​ស្រែក​រក​ព្រះអង្គ ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​ទូលបង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ឯ​ទូលបង្គំ បាន​និយាយ​ដោយ​ប្រញាប់​ពេក​ថា ទូលបង្គំ​ត្រូវ​កាត់​ចេញ​ពី​ចំពោះ​ព្រះ‌នេត្រ​ទ្រង់​ហើយ ប៉ុន្តែទ្រង់​បាន​ឮ​សំឡេង​ដែល​ទូលបង្គំ​ទូល‌អង្វរ ក្នុង​កាល​ដែល​អំពាវ‌នាវ​ដល់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ពេល​ខ្ញុំ​ខ្វល់​ខ្វាយ ខ្ញុំ​ស្មាន​ថា ទ្រង់​បាន​បណ្តេញ​ខ្ញុំ ចេញ​ឆ្ងាយ​ពី​ទ្រង់​ហើយ ប៉ុន្តែ ពេល​ខ្ញុំ​ស្រែក​រក​ទ្រង់ ទ្រង់​ស្តាប់​ពាក្យ​អង្វរ​របស់​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 31:22
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណង់​បើ​លោក ដែល​ពោល​ថា​លោក​មើល​ព្រះ‌អង្គ​មិន​ឃើញ តើ​យ៉ាង​ណា​ទៅ ឯ​រឿង‌នោះ​ក៏​នៅ​ចំពោះ​ព្រះ‌អង្គ គឺ​លោក​វិញ​ដែល​ត្រូវ​រង់‌ចាំ​ព្រះ‌អង្គ។


ខ្ញុំ​បាន​ពោលទាំង​ប្រញាប់​ប្រញាល់​ថា «មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ភូត​កុហក»។


ឱ​ព្រះ‌សង្គ្រោះ​នៃ​អស់​អ្នក ដែល​ស្វែង​រក​ទី​ពឹង​ជ្រក ក្រោម​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ឲ្យ​រួច​ពី​ពួក​បច្ចា‌មិត្ត​អើយ សូម​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​ផង។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ ដ្បិត​ទូល‌បង្គំ​អំពាវ‌នាវ​រក​ព្រះ‌អង្គ សូម​ឲ្យ​ពួក​មនុស្ស​អាក្រក់​ត្រូវ​ខ្មាស សូម​ឲ្យ​គេ​ដេក​ស្ងៀម​នៅ​ស្ថាន ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទៅ!


ព្រះ‌យេហូវ៉ា​បាន​ស្តាប់​ពាក្យ​ដែល​ខ្ញុំ​ទូល‌អង្វរ ព្រះ‌យេហូវ៉ា​ទទួល​ពាក្យ ដែល​ខ្ញុំ​អធិស្ឋាន​ហើយ។


សូម​លើក​តម្កើង​ព្រះ ព្រោះ​ព្រះ‌អង្គ​មិន​បាន​បែរ​ចេញ​ពី សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ក៏​មិន​បាន​ដក​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ ចេញ​ពី​ខ្ញុំ​ដែរ!


សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ បាន​គ្រប​លើ​ទូល‌បង្គំ សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ បាន​បំផ្លាញ​ទូល‌បង្គំ។


តែ​ក្រុង​ស៊ីយ៉ូន​បាន​ថា ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ខ្ញុំ​ទេ គឺ​ព្រះ‌អម្ចាស់​បាន​ភ្លេច​ខ្ញុំ​ហើយ។


នោះ​ខ្ញុំ​ពោល​ថា៖ «វរ​ហើយ​ខ្ញុំ ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្ដាល​បណ្ដា​មនុស្ស​ដែល​មាន​បបូរ​មាត់​មិន​ស្អាត​ដែរ ពី​ព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ»។


បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ឆ្អឹង​ទាំង​នេះ​ជា​ពួក​វង្ស​អ៊ីស្រា‌អែល គេ​និយាយ​ថា ឆ្អឹង​យើង​រាល់​គ្នា​ស្ងួត‌ហែង​ហើយ ទី​សង្ឃឹម​របស់​យើង​ក៏​បាត់​អស់ យើង​រាល់​គ្នា​ត្រូវ​កាត់​ចេញ​ហើយ។


ទូល‌បង្គំ​បាន​ពោល​ថា ទូល‌បង្គំ​ត្រូវ​បោះ​ចោល​ពី​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ហើយ ប៉ុន្តែ ទូល‌បង្គំ​នឹង​មើល​ទៅ​ឯ ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ


ដ្បិត​អស់​អ្នក​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ក៏​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ។


កាល​ព្រះ‌អង្គ​គង់​នៅ​ក្នុង​សាច់​ឈាម​នៅ​ឡើយ ព្រះ‌អង្គ​បាន​ពោល​ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ដោយ​សំឡេង​ជា​ខ្លាំង ទាំង​ទឹក​ភ្នែក ដល់​ព្រះ​ដែល​អាច​នឹង​ប្រោស​ឲ្យ​ព្រះ‌អង្គ​រួច​ពី​ស្លាប់ ហើយ​ដោយ​ព្រោះ​ព្រះ‌អង្គ​កោត​ខ្លាច ព្រះ​ក៏​ស្ដាប់​ពាក្យ​ព្រះ‌អង្គ។


ស្ដេច​សូល​បាន​យាង​នៅ​ខាង​ភ្នំ​ម្ខាង ហើយ​ដាវីឌ និង​ពួក​លោក​នៅ​ខាង​ភ្នំ​ម្ខាង ដាវីឌ​ក៏​ប្រញាប់​នឹង​រត់​ចេញ​ទៅ ដោយ​ខ្លាច​សូល ដ្បិត​សូល និង​ពល​ទាហាន​បាន​ឡោម‌ព័ទ្ធ​លោក និង​ពួក​លោក​ទាំង​ប៉ុន្មាន ដោយ​ប៉ង​ចាប់​ខ្លួន។


ដាវីឌ​ក៏​ឆ្លើយ​នឹង​នាង​អ័ប៊ី‌កែល​ថា៖ «សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ព្រះ‌អង្គ​បាន​ចាត់​អ្នក​ឲ្យ​មក​ជួប​នឹង​ខ្ញុំ​នៅ​ថ្ងៃ​នេះ


ដាវីឌ​បាន​នឹក​គិត​ក្នុង​ចិត្ត​ថា៖ «ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​ស្លាប់​ដោយ‌សារ​ដៃ​សូល​ជា​មិន​ខាន គ្មាន​ផ្លូវ​ណា​ប្រសើរ​ជាង​រត់​ទៅ​ជ្រក​នៅ​ស្រុក​របស់​ពួក​ភីលី‌ស្ទីន​ទេ នោះ​ស្ដេច​សូល​នឹង​អស់​ចិត្ត​ក្នុង​ការរក​ខ្ញុំ​នៅ​ដែន​ស្រុក​អ៊ីស្រា‌អែល​ទៀត ហើយ​ខ្ញុំ​នឹង​រួច​ផុត​ពី​ព្រះ‌ហស្ត​របស់​ទ្រង់​បាន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម