Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 88:16 - ព្រះគម្ពីរខ្មែរសាកល

16 សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​បាន​បក់មក​លើ​ទូលបង្គំ ការបំភ័យ​របស់ព្រះអង្គ​បាន​បំផ្លាញ​ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ បាន​គ្រប​លើ​ទូល‌បង្គំ សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ‌អង្គ បាន​បំផ្លាញ​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ព្រះ‌ពិរោធ​ដ៏​ខ្លាំង‌ក្លា​របស់​ព្រះអង្គ សង្កត់​មក​លើ​ទូលបង្គំ ព្រះអង្គ​ធ្វើ​ឲ្យ​ទូលបង្គំ ភ័យ​តក់‌ស្លុត​បាត់​ស្មារតី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់​បាន​ហូរ​គ្រប លើ​ទូលបង្គំ​ហើយ សេចក្ដី​ស្ញែង​ខ្លាច​របស់​ទ្រង់​បាន​កាត់​ទូលបង្គំ​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​ទ្រង់ សង្កត់​មក​លើ​ខ្ញុំ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ ភ័យ​តក់‌ស្លុត​បាត់​ស្មារតី។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 88:16
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយសារតែ​សេចក្ដីក្រេវក្រោធ និង​ព្រះពិរោធ​របស់ព្រះអង្គ​។ ប្រាកដមែន ព្រះអង្គ​បាន​លើក​ទូលបង្គំ​ឡើង ហើយ​បោះ​ទូលបង្គំ​ចោល​។


រូបកាយ​របស់ទូលបង្គំ​ញ័ររន្ធត់ ដោយសារតែ​ការកោតខ្លាច​ចំពោះ​ព្រះអង្គ ហើយ​ទូលបង្គំ​ភ័យខ្លាច​ចំពោះ​ច្បាប់​របស់ព្រះអង្គ​។


ព្រះយេហូវ៉ា​អើយ តើ​ដល់ពេលណា​? តើ​ព្រះអង្គ​នឹង​លាក់អង្គទ្រង់​ជាដរាប​ឬ​? តើ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​នឹង​នៅតែ​ឆេះ​ដូច​ភ្លើង​ឬ​?


តើ​នរណា​ស្គាល់​អំណាច​នៃ​ព្រះពិរោធ​របស់ព្រះអង្គ​? តើ​នរណា​ស្គាល់​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ ស្របតាម​ការកោតខ្លាច​ដែល​ព្រះអង្គ​សមនឹងទទួល​?


មែនហើយ យើងខ្ញុំ​បាន​សាបសូន្យ​ដោយសារតែ​ព្រះពិរោធ​របស់ព្រះអង្គ យើងខ្ញុំ​បាន​តក់ស្លុត​ដោយសារតែ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​។


លោក​ត្រូវបាន​ដកចេញ​ដោយ​ការសង្កត់សង្កិន និង​ដោយ​ការកាត់ទោស​។ តើ​នរណា​នឹង​រៀបរាប់​អំពី​ជំនាន់​របស់លោក​? ដ្បិត​លោក​ត្រូវបាន​កាត់ចេញ​ពី​ស្ថានមនុស្សរស់ ហើយត្រូវគេ​វាយ ដោយព្រោះ​ការបំពាន​របស់​ប្រជាជន​ខ្ញុំ​។


ក្រោយពី ‘ប្រាំពីរ​គ្រា’ គុណនឹង​ហុកសិបពីរ​នោះ អ្នកដែលត្រូវបានចាក់ប្រេងអភិសេក នឹង​ត្រូវបាន​កាត់ចេញ ហើយ​គាត់​គ្មានអ្វីឡើយ រួច​ប្រជាជន​របស់​អ្នកដឹកនាំ​ដែល​នឹង​មកដល់ នឹង​បំផ្លាញ​ទីក្រុង និង​ទីវិសុទ្ធ​នោះ​។ ចុងបញ្ចប់​នៃ​ហេតុការណ៍នោះ​នឹងមក​ដោយមាន​ទឹកជំនន់ ក៏​មាន​សង្គ្រាម​រហូតដល់​ចុងក្រោយ គឺ​ការហិនហោច​ត្រូវបាន​កំណត់​ហើយ​។


ព្រះអង្គ​ដែល​មិន​បាន​សំចៃទុក​សូម្បីតែ​ព្រះបុត្រា​របស់អង្គទ្រង់ គឺ​ប្រគល់​ព្រះបុត្រា​សម្រាប់​យើង​ទាំងអស់គ្នា​វិញ តើ​ព្រះអង្គ​នឹង​មិន​ប្រទាន​អ្វីៗ​ទាំងអស់​ដល់​យើង ជាមួយ​ព្រះបុត្រា​ទេ​ឬ​?


ព្រះ​គ្រីស្ទ​បាន​ប្រោសលោះ​យើង​ពី​បណ្ដាសា​នៃ​ក្រឹត្យវិន័យ ដោយ​ព្រះអង្គ​ត្រូវ​បណ្ដាសា​ជំនួស​យើង ដ្បិត​មាន​សរសេរ​ទុកមក​ថា​:“អស់អ្នក​ដែល​ត្រូវបាន​ព្យួរ​នៅលើ​ឈើ ត្រូវ​បណ្ដាសា​ហើយ”។


ដ្បិត​ថ្ងៃ​ដ៏ធំ​នៃ​ព្រះពិរោធ​របស់​ព្រះអង្គ​បាន​មក​ដល់​ហើយ តើ​នរណា​អាច​នៅឈរ​បាន​?”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម