ពួកគេបានព័ទ្ធជុំវិញខ្ញុំដូចហ្វូងឃ្មុំ តែពួកគេបានរលត់ទៅដូចភ្លើងដែលឆេះបន្លា; តែក្នុងព្រះនាមរបស់ព្រះយេហូវ៉ា ខ្ញុំកាត់ពួកគេចេញ!
ទំនុកតម្កើង 27:2 - ព្រះគម្ពីរខ្មែរសាកល នៅពេលពួកធ្វើអាក្រក់ គឺបច្ចាមិត្ត និងសត្រូវរបស់ខ្ញុំ បានចូលមកជិតដើម្បីស៊ីសាច់ខ្ញុំ ពួកគេក៏បានជំពប់ ហើយដួលទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលពួកអ្នកប្រព្រឹត្តអាក្រក់ គឺបច្ចាមិត្ត និងខ្មាំងសត្រូវរបស់ខ្ញុំបានសង្ឃកមកលើខ្ញុំ ដើម្បីស៊ីសាច់ខ្ញុំ នោះគេនឹងជំពប់ដួល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលពួកអ្នកប្រព្រឹត្តអាក្រក់ គឺបច្ចាមិត្ត និងខ្មាំងសត្រូវរបស់ខ្ញុំ នាំគ្នាចូលមកជិត ដើម្បីរកប្រហារជីវិតខ្ញុំ អ្នកទាំងនោះបែរជាត្រូវជំពប់ដួលទៅវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលមនុស្សអាក្រក់ គឺជាពួកទាស់ទទឹង ហើយជាខ្មាំងសត្រូវនៃខ្ញុំបានសង្ឃកមកលើខ្ញុំ ដើម្បីនឹងស៊ីសាច់ខ្ញុំ នោះគេបានជំពប់ដួលទាំងអស់គ្នា អាល់គីតាប ពេលពួកអ្នកប្រព្រឹត្តអាក្រក់ គឺបច្ចាមិត្ត និងខ្មាំងសត្រូវរបស់ខ្ញុំ នាំគ្នាចូលមកជិត ដើម្បីរកប្រហារជីវិតខ្ញុំ អ្នកទាំងនោះបែរជាត្រូវជំពប់ដួលទៅវិញ។ |
ពួកគេបានព័ទ្ធជុំវិញខ្ញុំដូចហ្វូងឃ្មុំ តែពួកគេបានរលត់ទៅដូចភ្លើងដែលឆេះបន្លា; តែក្នុងព្រះនាមរបស់ព្រះយេហូវ៉ា ខ្ញុំកាត់ពួកគេចេញ!
អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត ដែលត្របាក់ស៊ីប្រជារាស្ត្ររបស់យើងដូចត្របាក់ស៊ីអាហារ ក៏មិនហៅរកព្រះយេហូវ៉ា តើខ្លួនពួកគេមិនដឹងទេឬ?
ដ្បិតហ្វូងឆ្កែបានព័ទ្ធជុំវិញទូលបង្គំ ហ្វូងមនុស្សដែលធ្វើអាក្រក់បានឡោមព័ទ្ធទូលបង្គំ ហើយចាក់ទម្លុះដៃ និងជើងរបស់ទូលបង្គំ។
ព្រះយេហូវ៉ាអើយ សូមក្រោកឡើង! ព្រះនៃទូលបង្គំអើយ សូមសង្គ្រោះទូលបង្គំផង! មែនហើយ ព្រះអង្គបានវាយពួកសត្រូវទាំងអស់របស់ទូលបង្គំត្រង់ឆ្អឹងថ្គាម ព្រះអង្គបានបំបាក់ចង្កូមរបស់មនុស្សអាក្រក់។
តើអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតមិនដឹងទេឬ? គេត្របាក់ស៊ីប្រជារាស្ត្ររបស់យើងដូចត្របាក់ស៊ីអាហារ ក៏មិនហៅរកព្រះឡើយ។
នៅពេលពួកសត្រូវរបស់ទូលបង្គំថយទៅក្រោយវិញ ពួកគេនឹងជំពប់ ហើយវិនាសនៅចំពោះព្រះអង្គ។
មនុស្សជាច្រើននឹងជំពប់នឹងថ្មនោះ ក៏ដួល ហើយបាក់បែកទៅ ពួកគេនឹងជាប់អន្ទាក់ ហើយត្រូវបានចាប់ផង”។