Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 53:4 - ព្រះគម្ពីរខ្មែរសាកល

4 តើ​អ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​មិន​ដឹង​ទេ​ឬ​? គេ​ត្របាក់ស៊ី​ប្រជារាស្ត្រ​របស់យើង​ដូច​ត្របាក់ស៊ី​អាហារ ក៏មិន​ហៅរក​ព្រះ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត តើ​គេ​គ្មាន​ប្រាជ្ញា​ទេ​ឬ? គេ​ជា​អ្នក​ដែល​ស៊ី​ប្រជា‌រាស្ត្រ​របស់​យើង ដូច​ជា​ស៊ី​អាហារ ហើយ​មិន​ដែល​អំពាវ‌នាវ​រក​ព្រះ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «តើ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ពិត​ជា​មិន​យល់​អ្វី​ទាំង​អស់​ឬ? ពួក​គេ​ចិញ្ចឹម​ជីវិត ដោយ​កេង‌ប្រវ័ញ្ច​ប្រជា‌រាស្ដ្រ​របស់​យើង ហើយ​មិន​ដែល​គោរព​បម្រើ​យើង​ទាល់​តែ​សោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ទុច្ចរិត​ដូច្នេះ តើ​គ្មាន​ប្រាជ្ញា​ទេ​ឬ ជា​ពួក​អ្នក​ដែល​ស៊ី​រាស្ត្រ​អញ ដូច​ជា​ស៊ី​អាហារ ហើយ​មិន​ដែល​អំពាវ‌នាវ​ដល់​ព្រះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 អុលឡោះ​មាន​បន្ទូល​ថា «តើ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ពិត​ជា​មិន​យល់​អ្វី​ទាំង​អស់​ឬ?។ ពួក​គេ​ចិញ្ចឹម​ជីវិត ដោយ​កេង‌ប្រវ័ញ្ច​ប្រជា‌រាស្ដ្រ​របស់​យើង ហើយ​មិន​ដែល​គោរព​បម្រើ​យើង​ទាល់​តែ​សោះ»។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 53:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ពួក​ធ្វើអាក្រក់ គឺ​បច្ចាមិត្ត និង​សត្រូវ​របស់ខ្ញុំ បាន​ចូលមកជិត​ដើម្បី​ស៊ី​សាច់​ខ្ញុំ ពួកគេ​ក៏​បាន​ជំពប់ ហើយ​ដួល​ទៅ​។


មនុស្ស​ខ្លៅ​ក្នុងចំណោម​ប្រជារាស្ត្រ​អើយ ចូរ​យល់ច្បាស់​! មនុស្សល្ងង់​អើយ តើ​ពេលណា​អ្នក​នឹង​មានប្រាជ្ញា​?


កាលណា​មែក​របស់វា​ក្រៀមស្វិត គេ​បំបាក់​វា នោះ​ពួក​ស្រី​ៗ​នឹង​មក​យក​វា​បង្កាត់ភ្លើង​។ ដោយព្រោះ​ប្រជាជន​នេះ​គ្មាន​ការយល់ដឹង ដូច្នេះ​ព្រះសូនបង្កើត​របស់គេ​នឹង​មិន​អាណិតអាសូរ​ដល់​គេ​ឡើយ ព្រះអង្គដែល​សូន​គេ​ឡើង​នឹង​មិន​មេត្តា​ដល់​គេ​ឡើយ​។


រីឯ​ស្នែង​ទាំង​ដប់​ដែល​អ្នក​បាន​ឃើញ និង​សត្វតិរច្ឆាន​នោះ ពួកគេ​នឹង​ស្អប់​ស្ត្រីពេស្យា​នោះ ហើយ​ធ្វើឲ្យ​នាង​វិនាស និង​នៅ​អាក្រាត ព្រមទាំង​ស៊ី​សាច់​នាង ហើយ​ដុត​នាង​ចោល​ដោយ​ភ្លើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម