Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 22:16 - ព្រះគម្ពីរខ្មែរសាកល

16 ដ្បិត​ហ្វូង​ឆ្កែ​បាន​ព័ទ្ធជុំវិញ​ទូលបង្គំ ហ្វូង​មនុស្សដែល​ធ្វើអាក្រក់​បាន​ឡោមព័ទ្ធ​ទូលបង្គំ ហើយ​ចាក់ទម្លុះ​ដៃ និង​ជើង​របស់ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដ្បិតមាន​ពួក​ឆ្កែ​ឡោម‌ព័ទ្ធ​ទូល‌បង្គំជុំ​វិញ មនុស្ស​អាក្រក់​មួយ​ហ្វូង ដើរ​ក្រវែល​ជុំ‌វិញ​ទូល‌បង្គំ គេ​បាន​ចាក់​ទម្លុះ​ដៃ​ជើង​ទូល‌បង្គំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 មាន​ពួក​ឆ្កែ​ឡោម‌ព័ទ្ធ​ទូលបង្គំ ជន​ទុយ៌ស​មួយ​ហ្វូង​នាំ​គ្នា​ក្រវែល​ជុំ‌វិញ​ទូលបង្គំ ពួក​គេ​ចាក់​ទម្លុះ​ដៃ​ជើង​ទូលបង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ព្រោះ​មាន​ឆ្កែ​មក​ឡោម‌ព័ទ្ធ​ទូលបង្គំ​ហើយ មាន​ពួក​មនុស្ស​អាក្រក់​ដើរ​ក្រវែល​ជុំវិញ​ទូលបង្គំ គេ​បាន​ចាក់​ទំលុះ​ដៃ​ជើង​នៃ​ទូលបង្គំ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 មាន​ពួក​ឆ្កែ​ឡោម‌ព័ទ្ធ​ខ្ញុំ ជន​ទុយ៌ស​មួយ​ហ្វូង​នាំ​គ្នា​ក្រវែល​ជុំ‌វិញ​ខ្ញុំ ពួក​គេ​ចាក់​ទម្លុះ​ដៃ​ជើង​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 22:16
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​របស់ទូលបង្គំ​! ព្រះ​របស់ទូលបង្គំ​អើយ​! ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​ទូលបង្គំ​ចោល​? ហេតុអ្វីបានជា​ព្រះអង្គ​នៅឆ្ងាយ​ពី​ការសង្គ្រោះ​ទូលបង្គំ ហើយ​នៅឆ្ងាយ​ពី​ពាក្យ​ថ្ងូរ​របស់ទូលបង្គំ​ដូច្នេះ​?


សូម​រំដោះ​ព្រលឹង​របស់ទូលបង្គំ​ពី​ដាវ សូម​រំដោះ​ដួងជីវិត​របស់ទូលបង្គំ​ពី​កណ្ដាប់ដៃ​ពួក​ឆ្កែ


ពួក​មិត្តសម្លាញ់​របស់ទូលបង្គំ និង​ពួក​មិត្តភក្ដិ​របស់ទូលបង្គំ ឈរ​ឆ្ងាយពី​គ្រោះកាច​របស់ទូលបង្គំ ហើយ​សាច់ញាតិ​របស់ទូលបង្គំ​ក៏​ឈរ​ពី​ចម្ងាយ​ដែរ​។


ពួកគេ​ត្រឡប់មកវិញ​នៅ​ពេលល្ងាច លូ​ដូច​ឆ្កែ ហើយ​ដើរជុំវិញ​ទីក្រុង​។


ពួកគេ​ត្រឡប់មកវិញ​នៅ​ពេលល្ងាច លូ​ដូច​ឆ្កែ ហើយ​ដើរជុំវិញ​ទីក្រុង​។


ឱ​ព្រះ​អើយ មនុស្ស​ក្អេងក្អាង​បាន​ក្រោកឡើង​ប្រឆាំងនឹង​ទូលបង្គំ ហើយ​ហ្វូង​មនុស្ស​កាចសាហាវ​បាន​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ​; ពួកគេ​មិន​បាន​ដាក់​ព្រះអង្គ​នៅមុខ​ពួកគេ​ឡើយ​!


តាមពិត លោក​រងរបួស​ដោយព្រោះ​ការបំពាន​របស់ពួកយើង លោក​ត្រូវបាន​ជាន់កម្ទេច​ដោយព្រោះ​អំពើទុច្ចរិត​របស់ពួកយើង​។ ការវាយប្រដៅ​ដែលនាំឲ្យ​ពួកយើង​មាន​សេចក្ដីសុខសាន្ត បានធ្លាក់​ទៅលើ​លោក ហើយ​ដោយសារតែ​ស្នាមរំពាត់​របស់លោក ពួកយើង​ត្រូវបាន​ប្រោសឲ្យជា​។


“យើង​នឹង​ចាក់បង្ហូរ​វិញ្ញាណ​នៃ​សេចក្ដីសន្ដោស និង​ពាក្យអង្វរករ​លើ​វង្សត្រកូល​ដាវីឌ និង​ពួក​អ្នកដែល​រស់នៅ​យេរូសាឡិម ហើយ​ពួកគេ​នឹង​សម្លឹងមើល​យើង​ដែល​ពួកគេ​បាន​ចាក់ទម្លុះ​។ ពួកគេ​នឹង​កាន់ទុក្ខ​ចំពោះ​អ្នកនោះ ហាក់ដូចជា​ទួញសោក​ចំពោះ​កូនតែមួយ ក៏​នឹង​យំសោកយ៉ាងល្វីងជូរចត់​ចំពោះ​អ្នកនោះ ហាក់ដូចជា​យំសោកយ៉ាងល្វីងជូរចត់​ចំពោះ​កូនច្បង​។


ពួក​អ្នក​ដែល​ចាប់​ព្រះយេស៊ូវ ក៏​នាំ​ព្រះអង្គ​ទៅ​រក​មហាបូជាចារ្យ​កៃផាស​។ នៅទីនោះ ពួក​គ្រូវិន័យ និង​ពួក​ចាស់ទុំ​ជួបជុំគ្នា​។


ក្រោយពី​ឆ្កាង​ព្រះយេស៊ូវ​ហើយ ពួកគេ​ក៏​ចែក​ព្រះពស្ត្រ​របស់​ព្រះអង្គ ដោយ​ចាប់ឆ្នោត


កុំ​ឲ្យ​របស់​វិសុទ្ធ​ទៅ​ឆ្កែ ហើយក៏កុំ​បោះ​គ្រាប់​គជ់​នៅមុខ​ជ្រូក ក្រែងលោ​ពួកវា​ជាន់ឈ្លី​នឹង​ជើង ហើយ​ងាកមក​ខាំហែក​អ្នករាល់គ្នា​វិញ​។


បន្ទាប់មក ពួកគេ​ឆ្កាង​ព្រះយេស៊ូវ ហើយ​ចែក​ព្រះពស្ត្រ​របស់​ព្រះអង្គ ដោយ​ចាប់ឆ្នោត​យក​វា ដើម្បីឲ្យដឹងថា​អ្នកណា​យក​មួយណា​។


ពួកគេ​ស្រែកទទូច​យ៉ាងខ្លាំង​ទាមទារ​ឲ្យ​ឆ្កាង​ព្រះអង្គ ហើយ​សំឡេង​របស់​ពួកគេ​បាន​ឈ្នះ​។


នៅពេល​មក​ដល់​កន្លែង​មួយ​ដែល​គេ​ហៅថា “លលាដ៍ក្បាល” ពួកគេ​ក៏​ឆ្កាង​ព្រះយេស៊ូវ​នៅ​ទីនោះ ព្រមទាំង​ឧក្រិដ្ឋជន​ទាំងនោះ​ផង ម្នាក់​នៅ​ខាងស្ដាំ ម្នាក់​នៅ​ខាងឆ្វេង​។


នៅពេល​ពួក​ទាហាន​ឆ្កាង​ព្រះយេស៊ូវ​ហើយ ពួកគេ​ក៏​យក​ព្រះពស្ត្រ​របស់​ព្រះអង្គ​មក រួច​ចែក​ជា​បួន​ចំណែក​ឲ្យ​ទាហាន​ម្នាក់ៗ​មួយ​ចំណែក​។ គេយក​អាវខាងក្នុង​ដែរ ប៉ុន្តែ​អាវខាងក្នុង​នោះ​គ្មានថ្នេរ​សោះ គឺត្រូវបាន​ត្បាញ​តាំងពី​លើ​ដល់ក្រោម​។


ប៉ុន្តែ​ម្នាក់​ក្នុង​ពួក​ទាហាន​បាន​ចាក់​ចំហៀងព្រះកាយ​របស់​ព្រះអង្គ​នឹង​លំពែង រំពេចនោះ​ឈាម និង​ទឹក​ក៏​ហូរចេញមក​។


ហើយ​ក៏​មាន​បទគម្ពីរ​មួយទៀត​ចែង​ដែរ​ថា​:“ពួកគេ​នឹង​មើល​អ្នកដែល​ពួកគេ​បាន​ចាក់ទម្លុះ”។


ដូច្នេះ សិស្ស​ឯទៀត​ប្រាប់​គាត់​ថា​៖ “យើង​បាន​ឃើញ​ព្រះអម្ចាស់​ហើយ​!”។ ប៉ុន្តែ​គាត់​ថា​៖ “លុះត្រាតែ​ខ្ញុំ​បាន​ឃើញ​ស្នាម​ដែកគោល​លើ​ព្រះហស្ត​របស់​ព្រះអង្គ ហើយ​បាន​ដាក់​ម្រាមដៃ​របស់ខ្ញុំ​ទៅក្នុង​ស្នាម​ដែកគោល​នោះ ព្រមទាំង​បាន​ដាក់​ដៃ​របស់ខ្ញុំ​ទៅក្នុង​ចំហៀងព្រះកាយ​របស់​ព្រះអង្គ ពុំនោះទេ ខ្ញុំ​មិន​ជឿ​ជាដាច់ខាត”។


បន្ទាប់មក ព្រះអង្គ​មានបន្ទូល​នឹង​ថូម៉ាស​ថា​៖“ចូរ​យក​ម្រាមដៃ​របស់អ្នក​មក​ទីនេះ ហើយ​មើល​ដៃ​របស់ខ្ញុំ​ចុះ​; ចូរ​យក​ដៃ​របស់អ្នក​មក​ដាក់​ក្នុង​ចំហៀងខ្លួន​របស់ខ្ញុំ​ចុះ​។ កុំ​ឥតជំនឿ​ឡើយ ប៉ុន្តែ​ចូរ​ជឿ​វិញ”។


ចូរ​ប្រុងប្រយ័ត្ន​នឹង​ពួក​ឆ្កែ ចូរ​ប្រុងប្រយ័ត្ន​នឹង​ពួក​អ្នកប្រព្រឹត្តការអាក្រក់ ចូរ​ប្រុងប្រយ័ត្ន​នឹង​ពួកកាត់ស្បែកតែខាងក្រៅ​។


រីឯ​ពួក​ឆ្កែ ពួកធ្វើមន្តអាគម ពួកអសីលធម៌ខាងផ្លូវភេទ ពួក​ឃាតករ ពួកថ្វាយបង្គំរូបបដិមាករ ព្រមទាំង​អស់អ្នក​ដែល​ស្រឡាញ់ និង​ប្រព្រឹត្ត​សេចក្ដីកុហក ពួកទាំងនោះនឹងនៅ​ខាងក្រៅ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម