Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 27:3 - ព្រះគម្ពីរខ្មែរសាកល

3 ទោះបីជា​កងទ័ព​បោះទ័ព​ទាស់នឹង​ខ្ញុំ​ក៏ដោយ ក៏​ចិត្ត​ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ​; ទោះបីជា​មាន​ចម្បាំង​កើតឡើង​ទាស់នឹង​ខ្ញុំ​ក៏ដោយ ក៏​ខ្ញុំ​នៅតែ​ជឿជាក់​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ទោះ​បើ​មាន​ពល​ទ័ព​មក​ឡោម​ព័ទ្ធ​ខ្ញុំ ក៏​ចិត្ត​ខ្ញុំ​មិន​ភ័យ​ខ្លាច​ឡើយ ទោះ​បើ​មាន​ចម្បាំង​កើត​ឡើង​ទាស់​នឹង​ខ្ញុំ ក៏​ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ប្រសិន​បើ​មាន​កង‌ទ័ព​មក​ឡោម‌ព័ទ្ធ​ខ្ញុំ ក៏​ចិត្ត​ខ្ញុំ​មិន​ភ័យ​ខ្លាច​អ្វី​ដែរ ប្រសិន​បើ​មាន​គេ​លើក​គ្នា​មក​ច្បាំង​នឹង​ខ្ញុំ ក៏​ខ្ញុំ​នៅ​តែ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ទោះ​បើ​មាន​ពួក​ពល​មក​បោះ​ទ័ព​ច្បាំង​នឹង​ខ្ញុំ គង់​តែ​ចិត្ត​ខ្ញុំ​មិន​ភ័យ​ឡើយ ទោះ​បើ​កើត​មាន​ចំបាំង​ទាស់​នឹង​ខ្ញុំ គង់​តែ​ខ្ញុំ​នឹង​មាន​ចិត្ត​សង្ឃឹម​បាន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ប្រសិន​បើ​មាន​កង‌ទ័ព​មក​ឡោម‌ព័ទ្ធ​ខ្ញុំ ក៏​ចិត្ត​ខ្ញុំ​មិន​ភ័យ​ខ្លាច​អ្វី​ដែរ ប្រសិន​បើ​មាន​គេ​លើក​គ្នា​មក​ច្បាំង​នឹង​ខ្ញុំ ក៏​ខ្ញុំ​នៅ​តែ​សង្ឃឹម​ទុក​ចិត្ត​លើ​អុលឡោះ​ជា‌និច្ច។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 27:3
17 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​មិន​ខ្លាច​ដំណឹង​អាក្រក់​ឡើយ​; ចិត្ត​របស់គេ​នៅស្ថិតស្ថេរ​ដោយ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​។


ខ្ញុំ​មិន​ខ្លាច​បណ្ដាជន​រាប់ម៉ឺន​នាក់ ដែល​តាំងខ្លួន​ទាស់នឹង​ខ្ញុំ​ពី​គ្រប់ទិស​ឡើយ​។


ព្រះយេហូវ៉ា​អើយ សូម​ក្រោកឡើង​! ព្រះ​នៃទូលបង្គំ​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ផង​! មែនហើយ ព្រះអង្គ​បាន​វាយ​ពួក​សត្រូវ​ទាំងអស់​របស់ទូលបង្គំ​ត្រង់​ឆ្អឹងថ្គាម ព្រះអង្គ​បាន​បំបាក់​ចង្កូម​របស់​មនុស្ស​អាក្រក់​។


មនុស្ស​សុចរិត​នឹង​ឃើញ ហើយ​កោតខ្លាច ព្រមទាំង​សើច​ដាក់​គេ​ថា​៖


ហើយ​មិន​តក់ស្លុត​ក្នុង​ការ​អ្វីមួយ​ពី​អ្នក​ប្រឆាំង​ឡើយ​។ នេះ​ជា​សញ្ញា​នៃ​ការវិនាស​ដល់​ពួកគេ រីឯ​ដល់​អ្នករាល់គ្នា​វិញ ជា​សេចក្ដីសង្គ្រោះ ‍ហើយ​ការនេះ​បាន​ចេញពី​ព្រះ​។


ប៉ុន្តែ​ទោះបីជា​អ្នករាល់គ្នា​ត្រូវ​រងទុក្ខ​ដោយសារតែ​សេចក្ដីសុចរិត​ក៏ដោយ ក៏​អ្នករាល់គ្នា​មានពរ​ហើយ​។កុំ​ខ្លាច​អ្វីដែល​គេ​ភ័យខ្លាច​នោះ​ឡើយ ហើយក៏កុំ​មានអំពល់​ដែរ


កុំ​ខ្លាច​អ្វីដែល​អ្នក​រៀបនឹង​រងទុក្ខ​នោះ​ឡើយ​។ មើល៍! មារ​រៀបនឹង​បោះ​អ្នកខ្លះ​ពីចំណោម​អ្នករាល់គ្នា​ទៅក្នុង​គុក ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ល្បងល ហើយ​អ្នករាល់គ្នា​នឹង​រង​ទុក្ខវេទនា​អស់​ដប់​ថ្ងៃ។ ចូរ​ស្មោះត្រង់​រហូតដល់​មរណភាព​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម