Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 118:12 - ព្រះគម្ពីរខ្មែរសាកល

12 ពួកគេ​បាន​ព័ទ្ធជុំវិញ​ខ្ញុំ​ដូច​ហ្វូងឃ្មុំ តែ​ពួកគេ​បាន​រលត់​ទៅ​ដូច​ភ្លើង​ដែលឆេះ​បន្លា​; តែ​ក្នុង​ព្រះនាម​របស់​ព្រះយេហូវ៉ា ខ្ញុំ​កាត់​ពួកគេ​ចេញ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 គេ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ដូច​ឃ្មុំ តែ​គេ​ត្រូវ​រលត់​ទៅ ដូច​ភ្លើង​ដែល​ឆេះ​បន្លា ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ប្រជា‌ជាតិ​ទាំង​នោះ​ឡោម‌ព័ទ្ធ​ខ្ញុំ​ដូច​ហ្វូង​ឃ្មុំ តែ​ពួក​គេ​នឹង​ឆេះ​អស់​ទៅ​ដូច​ភ្លើង​ឆេះ​បន្លា ខ្ញុំ​នឹង​កម្ទេច​ពួក​គេ ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 គេ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ជុំវិញ ដូច​ជា​ហ្វូង​ឃ្មុំ តែ​គេ​ត្រូវ​រលត់​ទៅ ដូច​ជា​ភ្លើង​ដែល​ឆេះ​បន្លា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ប្រជា‌ជាតិ​ទាំង​នោះ​ឡោម‌ព័ទ្ធ​ខ្ញុំ​ដូច​ហ្វូង​ឃ្មុំ តែ​ពួក​គេ​នឹង​ឆេះ​អស់​ទៅ​ដូច​ភ្លើង​ឆេះ​បន្លា ខ្ញុំ​នឹង​កំទេច​ពួក​គេ ដោយ‌សារ​នាម​របស់​អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 118:12
18 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ព្រះយេហូវ៉ា​ឆ្លើយតប​នឹង​ព្រះករុណា​នៅ​ថ្ងៃ​នៃ​ទុក្ខវេទនា សូមឲ្យ​ព្រះនាម​របស់​ព្រះ​នៃ​យ៉ាកុប​លើក​ព្រះករុណា​ឲ្យរួចផុត​។


សូមឲ្យ​យើងខ្ញុំ​បាន​ស្រែកហ៊ោសប្បាយ​ចំពោះ​សេចក្ដីសង្គ្រោះ​ដល់​ព្រះករុណា ហើយ​លើកទង់ជ័យឡើង​នៅក្នុង​ព្រះនាម​របស់​ព្រះ​នៃយើងខ្ញុំ​។ សូមឲ្យ​ព្រះយេហូវ៉ា​បំពេញ​អស់ទាំង​សំណូម​របស់ព្រះករុណា​ឲ្យសម្រេច​។


មុន​ភ្លើង​បន្លា​ប៉ះ​ឆ្នាំង​របស់អ្នករាល់គ្នា ព្រះអង្គ​នឹង​ផាត់យកទៅ ទោះបីជា​វា​ស្រស់ ឬ​ឆេះ​ក៏ដោយ​។


ព្រះយេហូវ៉ា​ដ៏ជា​ព្រះអម្ចាស់​នៃយើងខ្ញុំ​អើយ ព្រះនាម​របស់ព្រះអង្គ​ឧត្ដុង្គឧត្ដម​យ៉ាងណាហ្ន៎ នៅលើ​ផែនដី​ទាំងមូល​!​៕


ដ្បិត​ដូចដែល​សំឡេងប្រែះៗ​របស់​បន្លា​នៅក្រោម​ឆ្នាំង​ជា​យ៉ាងណា សំណើច​របស់​មនុស្សល្ងង់​ក៏​ជា​យ៉ាងនោះដែរ​។ នេះ​ក៏​ជា​ការឥតន័យ​ដែរ​!


គ្មាន​សេចក្ដីក្ដៅក្រហាយ​ក្នុង​យើង​ឡើយ ប៉ុន្តែបើ​មាន​អ្នកណា​ផ្ដល់​អញ្ចាញ និង​បន្លា​ដល់​យើង យើង​នឹង​ឈានទៅ​ច្បាំង​នឹង​គេ យើង​នឹង​ដុត​គេ​ជាមួយគ្នា​។


ជាតិសាសន៍​ទាំងឡាយ​នឹង​ត្រូវបានដុត​ជា​ផេះ គឺដូចជា​បន្លា​ដែល​ត្រូវគេ​កាប់ ហើយ​ដុត​ក្នុង​ភ្លើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម