ម៉ូអាប់ជាអាងលាងសម្អាតរបស់យើង; យើងនឹងបោះស្បែកជើងរបស់យើងទៅលើអេដំ ក៏ស្រែកដោយមានជ័យជម្នះលើភីលីស្ទីន”។
ទំនុកតម្កើង 18:43 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានរំដោះទូលបង្គំពីជម្លោះរបស់បណ្ដាជន ព្រះអង្គបានតែងតាំងទូលបង្គំជាមេនៃប្រជាជាតិនានា ជាតិសាសន៍ដែលទូលបង្គំមិនបានស្គាល់ បម្រើទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ព្រះអង្គបានរំដោះទូលបង្គំ ឲ្យរួចពីការទាស់ទែងរបស់ប្រជាជន ព្រះអង្គបានតាំងទូលបង្គំជាមេដឹកនាំ លើជាតិសាសន៍នានា ប្រជាជនមួយដែលទូលបង្គំមិនទាន់ស្គាល់ បានមកចុះចូលនឹងទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានរំដោះទូលបង្គំឲ្យរួច ពីការបះបោររបស់ប្រជាជន ហើយតែងតាំងទូលបង្គំ ឲ្យធ្វើជាអ្នកដឹកនាំប្រជាជាតិនានា ប្រជាជនមួយដែលទូលបង្គំមិនស្គាល់ បានមកចុះចូលនឹងទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានជួយទូលបង្គំ ឲ្យរួចពីសេចក្ដីទាស់ទែងនៃប្រជាជន ទ្រង់បានតាំងទូលបង្គំឡើង ជាកំពូលលើអស់ទាំងនគរ សាសន៍១ដែលទូលបង្គំមិនទាន់ស្គាល់ នឹងមកគោរពប្រតិបត្តិដល់ទូលបង្គំ អាល់គីតាប ទ្រង់បានរំដោះខ្ញុំឲ្យរួច ពីការបះបោររបស់ប្រជាជន ហើយតែងតាំងខ្ញុំ ឲ្យធ្វើជាអ្នកដឹកនាំប្រជាជាតិនានា ប្រជាជនមួយដែលខ្ញុំមិនស្គាល់ បានមកចុះចូលនឹងខ្ញុំ។ |
ម៉ូអាប់ជាអាងលាងសម្អាតរបស់យើង; យើងនឹងបោះស្បែកជើងរបស់យើងទៅលើអេដំ ក៏ស្រែកដោយមានជ័យជម្នះលើភីលីស្ទីន”។
គឺព្រះអង្គមានបន្ទូលថា៖ “ជារឿងតូចតាចទេ ដែលអ្នកធ្វើជាបាវបម្រើរបស់យើង ដើម្បីស្ដារបណ្ដាកុលសម្ព័ន្ធរបស់យ៉ាកុបឡើងវិញ ហើយធ្វើឲ្យពួកអ្នកដែលត្រូវបានរក្សាទុកនៃអ៊ីស្រាអែលត្រឡប់មកវិញ! យើងនឹងធ្វើឲ្យអ្នកទៅជាពន្លឺដល់សាសន៍ដទៃទៀតផង ដើម្បីឲ្យសេចក្ដីសង្គ្រោះរបស់យើងបានទៅដល់ចុងបំផុតនៃផែនដី”។
លោកក៏នឹងប្រោះលើប្រជាជាតិជាច្រើនយ៉ាងនោះដែរ; បណ្ដាស្ដេចនឹងបិទមាត់របស់ខ្លួនដោយព្រោះលោក ដ្បិតអ្វីដែលមិនបានរៀបរាប់ប្រាប់ដល់ពួកគេ ពួកគេនឹងឃើញ ហើយអ្វីដែលពួកគេមិនដែលឮ ពួកគេនឹងយល់ច្បាស់៕
មើល៍! អ្នកនឹងកោះហៅប្រជាជាតិមួយដែលអ្នកមិនស្គាល់ ហើយប្រជាជាតិមួយដែលមិនស្គាល់អ្នក នឹងរត់មករកអ្នក ដោយសារតែព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក គឺអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ពីព្រោះព្រះអង្គបានលើកតម្កើងសិរីរុងរឿងដល់អ្នកហើយ”។
គឺព្រះអង្គនេះឯង ដែលព្រះបានលើកឡើងទៅខាងស្ដាំព្រះអង្គ ឲ្យធ្វើជាមេដឹកនាំ និងជាព្រះសង្គ្រោះ ដើម្បីប្រទានការកែប្រែចិត្ត និងការលើកលែងទោសបាបដល់អ៊ីស្រាអែល។
មួយវិញទៀត អេសាយក៏បានថ្លែងថា: “នឹងមានឫសរបស់អ៊ីសាយ ជាព្រះអង្គដែលក្រោកឡើងគ្រប់គ្រងសាសន៍ដទៃ; ពួកសាសន៍ដទៃនឹងសង្ឃឹមលើព្រះអង្គ”។
ខ្ញុំមិនហ៊ាននិយាយអ្វីឡើយ ក្រៅពីអ្វីៗដែលព្រះគ្រីស្ទបានធ្វើតាមរយៈខ្ញុំ ដើម្បីឲ្យសាសន៍ដទៃស្ដាប់បង្គាប់ គឺអ្វីដែលព្រះអង្គបានធ្វើតាមរយៈពាក្យសម្ដី និងការប្រព្រឹត្តរបស់ខ្ញុំ
ប៉ុន្តែឥឡូវនេះត្រូវបានបើកសម្ដែង ហើយត្រូវបានសម្ដែងឲ្យស្គាល់តាមរយៈគម្ពីរព្យាការី ស្របតាមបទបញ្ជារបស់ព្រះដ៏អស់កល្បជានិច្ច ដើម្បីឲ្យប្រជាជាតិទាំងអស់ស្ដាប់បង្គាប់ដោយសារតែជំនឿ——
ព្រះបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនៅក្រោមព្រះបាទារបស់ព្រះគ្រីស្ទ ព្រមទាំងប្រទានឲ្យព្រះគ្រីស្ទធ្វើជាក្បាលលើអ្វីៗទាំងអស់សម្រាប់ក្រុមជំនុំ។
កាលពីដើម អ្នករាល់គ្នាមិនមែនជាប្រជាជាតិមួយទេ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាជាប្រជារាស្ត្ររបស់ព្រះ; កាលពីដើម អ្នករាល់គ្នាមិនបានទទួលសេចក្ដីមេត្តាទេ ប៉ុន្តែឥឡូវនេះ អ្នករាល់គ្នាបានទទួលសេចក្ដីមេត្តាហើយ។
ទូតសួគ៌ទីប្រាំពីរផ្លុំត្រែឡើង នោះមានសំឡេងយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “អាណាចក្ររបស់ពិភពលោក បានត្រឡប់ជារបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គហើយ។ ព្រះអង្គនឹងគ្រងរាជ្យរហូតអស់កល្បជាអង្វែងតរៀងទៅ!”។