ទំនុកតម្កើង 18:43 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤43 ទ្រង់បានជួយទូលបង្គំ ឲ្យរួចពីសេចក្ដីទាស់ទែងនៃប្រជាជន ទ្រង់បានតាំងទូលបង្គំឡើង ជាកំពូលលើអស់ទាំងនគរ សាសន៍១ដែលទូលបង្គំមិនទាន់ស្គាល់ នឹងមកគោរពប្រតិបត្តិដល់ទូលបង្គំ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល43 ព្រះអង្គបានរំដោះទូលបង្គំពីជម្លោះរបស់បណ្ដាជន ព្រះអង្គបានតែងតាំងទូលបង្គំជាមេនៃប្រជាជាតិនានា ជាតិសាសន៍ដែលទូលបង្គំមិនបានស្គាល់ បម្រើទូលបង្គំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦43 ៙ ព្រះអង្គបានរំដោះទូលបង្គំ ឲ្យរួចពីការទាស់ទែងរបស់ប្រជាជន ព្រះអង្គបានតាំងទូលបង្គំជាមេដឹកនាំ លើជាតិសាសន៍នានា ប្រជាជនមួយដែលទូលបង្គំមិនទាន់ស្គាល់ បានមកចុះចូលនឹងទូលបង្គំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥43 ព្រះអង្គបានរំដោះទូលបង្គំឲ្យរួច ពីការបះបោររបស់ប្រជាជន ហើយតែងតាំងទូលបង្គំ ឲ្យធ្វើជាអ្នកដឹកនាំប្រជាជាតិនានា ប្រជាជនមួយដែលទូលបង្គំមិនស្គាល់ បានមកចុះចូលនឹងទូលបង្គំ។ សូមមើលជំពូកអាល់គីតាប43 ទ្រង់បានរំដោះខ្ញុំឲ្យរួច ពីការបះបោររបស់ប្រជាជន ហើយតែងតាំងខ្ញុំ ឲ្យធ្វើជាអ្នកដឹកនាំប្រជាជាតិនានា ប្រជាជនមួយដែលខ្ញុំមិនស្គាល់ បានមកចុះចូលនឹងខ្ញុំ។ សូមមើលជំពូក |
រីឯពួកអ៊ីស្រាអែល គេបានរត់ទៅឯទីលំនៅរបស់គេរៀងខ្លួន ហើយបណ្តាជនទាំងឡាយក៏កើតវិវាទគ្នា នៅពេញក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអស់ថា ស្តេចទ្រង់បានជួយឲ្យយើងរួច ពីកណ្តាប់ដៃរបស់ពួកខ្មាំងសត្រូវយើង ក៏បានជួយសង្គ្រោះឲ្យរួចពីកណ្តាប់ដៃពួកភីលីស្ទីនដែរ ឥឡូវនេះ ទ្រង់បានរត់ពីមុខអាប់សាឡំម ចេញពីនគរទៅ
អើ ទ្រង់មានបន្ទូលថា ការដែលឯងធ្វើជាអ្នកបំរើរបស់អញ ដើម្បីលើកអស់ទាំងពូជអំបូរនៃយ៉ាកុបឡើង ហើយនឹងនាំពួកបំរុងទុកក្នុងសាសន៍អ៊ីស្រាអែលឲ្យមកវិញ នោះជាការតិចតួចពេកដល់ឯង អញនឹងបន្ថែមការនេះឲ្យឯងបានធ្វើជាពន្លឺដល់សាសន៍ដទៃទាំងប៉ុន្មានទៀត ដើម្បីឲ្យឯងបានធ្វើជាអ្នកជួយសង្គ្រោះរបស់អញ រហូតដល់ចុងផែនដីបំផុត