ទំនុកតម្កើង 18:43 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥43 ព្រះអង្គបានរំដោះទូលបង្គំឲ្យរួច ពីការបះបោររបស់ប្រជាជន ហើយតែងតាំងទូលបង្គំ ឲ្យធ្វើជាអ្នកដឹកនាំប្រជាជាតិនានា ប្រជាជនមួយដែលទូលបង្គំមិនស្គាល់ បានមកចុះចូលនឹងទូលបង្គំ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល43 ព្រះអង្គបានរំដោះទូលបង្គំពីជម្លោះរបស់បណ្ដាជន ព្រះអង្គបានតែងតាំងទូលបង្គំជាមេនៃប្រជាជាតិនានា ជាតិសាសន៍ដែលទូលបង្គំមិនបានស្គាល់ បម្រើទូលបង្គំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦43 ៙ ព្រះអង្គបានរំដោះទូលបង្គំ ឲ្យរួចពីការទាស់ទែងរបស់ប្រជាជន ព្រះអង្គបានតាំងទូលបង្គំជាមេដឹកនាំ លើជាតិសាសន៍នានា ប្រជាជនមួយដែលទូលបង្គំមិនទាន់ស្គាល់ បានមកចុះចូលនឹងទូលបង្គំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤43 ទ្រង់បានជួយទូលបង្គំ ឲ្យរួចពីសេចក្ដីទាស់ទែងនៃប្រជាជន ទ្រង់បានតាំងទូលបង្គំឡើង ជាកំពូលលើអស់ទាំងនគរ សាសន៍១ដែលទូលបង្គំមិនទាន់ស្គាល់ នឹងមកគោរពប្រតិបត្តិដល់ទូលបង្គំ សូមមើលជំពូកអាល់គីតាប43 ទ្រង់បានរំដោះខ្ញុំឲ្យរួច ពីការបះបោររបស់ប្រជាជន ហើយតែងតាំងខ្ញុំ ឲ្យធ្វើជាអ្នកដឹកនាំប្រជាជាតិនានា ប្រជាជនមួយដែលខ្ញុំមិនស្គាល់ បានមកចុះចូលនឹងខ្ញុំ។ សូមមើលជំពូក |
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា: អ្នកមិនគ្រាន់តែជាអ្នកបម្រើ ដែលណែនាំកុលសម្ព័ន្ធនៃកូនចៅ របស់លោកយ៉ាកុបឲ្យងើបឡើង និងនាំកូនចៅអ៊ីស្រាអែលដែលនៅសេសសល់ ឲ្យវិលមកវិញប៉ុណ្ណោះទេ គឺយើងតែងតាំងអ្នកឲ្យធ្វើជាពន្លឺ សម្រាប់បំភ្លឺប្រជាជាតិទាំងឡាយ ហើយនាំការសង្គ្រោះរបស់យើង រហូតដល់ស្រុកដាច់ស្រយាលនៃផែនដី។
ប៉ុន្តែ ថ្ងៃមួយ កូនចៅអ៊ីស្រាអែល នឹងកើនចំនួនច្រើនឡើង ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ គ្មាននរណាអាចរាប់ ឬកំណត់ចំនួនបានឡើយ។ នៅទីណាព្រះអម្ចាស់មានព្រះបន្ទូលថា: “អ្នករាល់គ្នាមិនមែនជាប្រជាជនរបស់យើង” នៅទីនោះនឹងមានគេពោលថា: “អ្នករាល់គ្នាជាបុត្ររបស់ ព្រះដ៏មានព្រះជន្មគង់នៅ”។