គឺព្រះអង្គហើយ ដែលប្រទានការសង្គ្រោះដល់បណ្ដាស្ដេច! គឺព្រះអង្គហើយ ដែលដោះដាវីឌបាវបម្រើរបស់ព្រះអង្គ ឲ្យរួចពីដាវដ៏អាក្រក់!
ទំនុកតម្កើង 140:7 - ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់យេហូវ៉ានៃទូលបង្គំ ជាកម្លាំងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំអើយ ព្រះអង្គបានគ្របបាំងក្បាលរបស់ទូលបង្គំនៅថ្ងៃនៃសង្គ្រាម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ព្រះអង្គជាកម្លាំងនៃការសង្គ្រោះរបស់ទូលបង្គំ ព្រះអង្គបានគ្របក្បាលទូលបង្គំ នៅថ្ងៃសឹកសង្គ្រាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាអម្ចាស់អើយ ព្រះអង្គសង្គ្រោះដោយព្រះចេស្ដារបស់ព្រះអង្គ នៅពេលធ្វើសឹកសង្គ្រាម ព្រះអង្គការពារទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់ ដែលទ្រង់ជាកំឡាំង នៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំអើយ ទ្រង់បានគ្របក្បាលទូលបង្គំនៅថ្ងៃសង្គ្រាម អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់អើយ! ទ្រង់សង្គ្រោះដោយអំណាចរបស់ទ្រង់ នៅពេលធ្វើសឹកសង្គ្រាម ទ្រង់ការពារខ្ញុំ។ |
គឺព្រះអង្គហើយ ដែលប្រទានការសង្គ្រោះដល់បណ្ដាស្ដេច! គឺព្រះអង្គហើយ ដែលដោះដាវីឌបាវបម្រើរបស់ព្រះអង្គ ឲ្យរួចពីដាវដ៏អាក្រក់!
ព្រះអង្គអើយ ព្រះអង្គបានប្រទានខែលនៃសេចក្ដីសង្គ្រោះរបស់ព្រះអង្គដល់ទូលបង្គំ ព្រះហស្តស្ដាំរបស់ព្រះអង្គទ្រទូលបង្គំ ហើយភាពរាបសារបស់ព្រះអង្គធ្វើឲ្យទូលបង្គំបានចម្រើនឡើង។
ព្រះយេហូវ៉ាជាពន្លឺរបស់ខ្ញុំ និងជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ តើខ្ញុំត្រូវខ្លាចអ្នកណា? ព្រះយេហូវ៉ាជាបន្ទាយនៃជីវិតខ្ញុំ តើខ្ញុំត្រូវភ័យខ្លាចអ្នកណា?
ពេលវេលារបស់ទូលបង្គំនៅក្នុងព្រះហស្តរបស់ព្រះអង្គ; សូមរំដោះទូលបង្គំពីកណ្ដាប់ដៃពួកសត្រូវរបស់ទូលបង្គំ និងពីពួកដែលតាមបៀតបៀនទូលបង្គំផង។
ឱកម្លាំងនៃទូលបង្គំអើយ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គ! ឱព្រះអើយ ព្រះអង្គជាទីពឹងជ្រកនៃទូលបង្គំ ជាព្រះនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ទូលបង្គំ៕
មានតែព្រះអង្គប៉ុណ្ណោះជាថ្មដា ជាសេចក្ដីសង្គ្រោះ និងជាទីពឹងជ្រករបស់ខ្ញុំ ខ្ញុំនឹងមិនរង្គើជាខ្លាំងឡើយ។
សេចក្ដីសង្គ្រោះ និងសិរីរុងរឿងរបស់ខ្ញុំ ស្ថិតនៅលើព្រះ; ថ្មដានៃកម្លាំងរបស់ខ្ញុំ និងជម្រករបស់ខ្ញុំ គឺនៅក្នុងព្រះ។
គាត់នឹងស្រែកហៅយើងថា: ‘ព្រះអង្គជាព្រះបិតានៃទូលបង្គំ ជាព្រះនៃទូលបង្គំ និងជាថ្មដានៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ’។
មក៍! យើងនាំគ្នាច្រៀងដោយអំណរទៅកាន់ព្រះយេហូវ៉ា យើងនាំគ្នាស្រែកហ៊ោសប្បាយទៅកាន់ថ្មដានៃសេចក្ដីសង្គ្រោះរបស់យើង!
មើល៍! ព្រះជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តលើព្រះអង្គ ហើយមិនភ័យខ្លាចឡើយ ដ្បិតព្រះអម្ចាស់ គឺព្រះយេហូវ៉ា ជាកម្លាំង និងជាចម្រៀងរបស់ខ្ញុំ ហើយព្រះអង្គបានជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ”។