ព្រះយេហូវ៉ាអើយ សូមក្រោកឡើង! ឱព្រះអើយ សូមលើកព្រះហស្តរបស់ព្រះអង្គឡើង! សូមកុំភ្លេចមនុស្សតូចទាបឡើយ!
ទំនុកតម្កើង 13:1 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ តើដល់ពេលណា? ព្រះអង្គនឹងភ្លេចទូលបង្គំជាដរាបឬ? តើព្រះអង្គនឹងលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំដល់ពេលណា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ តើព្រះអង្គនឹងភ្លេចទូលបង្គំរហូតឬ? តើដល់កាលណាទៀត? តើព្រះអង្គលាក់ព្រះភក្ត្រ ពីទូលបង្គំដល់កាលណា? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ តើព្រះអង្គនៅតែភ្លេចទូលបង្គំ ដល់ពេលណា? តើព្រះអង្គនៅតែមិនព្រមទតមើល មកទូលបង្គំដល់កាលណាទៀត? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត តើដល់អស់កល្បឬអី តើនឹងលាក់ព្រះភក្ត្រទ្រង់ចំពោះ ទូលបង្គំដល់កាលណា អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់អើយ តើទ្រង់នៅតែភ្លេចខ្ញុំ ដល់ពេលណា? តើទ្រង់នៅតែមិនព្រមមើល មកខ្ញុំដល់កាលណាទៀត? |
ព្រះយេហូវ៉ាអើយ សូមក្រោកឡើង! ឱព្រះអើយ សូមលើកព្រះហស្តរបស់ព្រះអង្គឡើង! សូមកុំភ្លេចមនុស្សតូចទាបឡើយ!
ព្រះអម្ចាស់អើយ តើព្រះអង្គគ្រាន់តែទតមើលដល់ពេលណាទៀត? សូមសង្គ្រោះព្រលឹងរបស់ទូលបង្គំពីការបំផ្លាញរបស់ពួកគេ សូមសង្គ្រោះដួងជីវិតរបស់ទូលបង្គំពីសិង្ហស្ទាវផង។
ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភក្ត្ររបស់ព្រះអង្គ ហើយភ្លេចទុក្ខវេទនា និងការសង្កត់សង្កិនដល់យើងខ្ញុំដូច្នេះ?
ឥឡូវនេះ ព្រលឹងរបស់ទូលបង្គំតក់ស្លុតយ៉ាងខ្លាំង។ ចុះព្រះអង្គវិញ ព្រះយេហូវ៉ាអើយ តើដល់ពេលណា?
ឱព្រះអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់យើងខ្ញុំចោលជារៀងរហូតដូច្នេះ? ហេតុអ្វីបានជាព្រះពិរោធរបស់ព្រះអង្គហុយឡើងទាស់នឹងហ្វូងចៀមនៅវាលស្មៅរបស់ព្រះអង្គដូច្នេះ?
ព្រះយេហូវ៉ាដ៏ជាព្រះនៃពលបរិវារអើយ តើព្រះអង្គនឹងព្រះពិរោធទាស់នឹងសេចក្ដីអធិស្ឋានរបស់ ប្រជារាស្ត្រព្រះអង្គដល់ពេលណាទៀត?
តើព្រះអង្គក្រេវក្រោធនឹងយើងខ្ញុំជារៀងរហូតឬ? តើព្រះអង្គនឹងបន្លាយព្រះពិរោធរបស់ព្រះអង្គដល់គ្រប់ជំនាន់ឬ?
ព្រះយេហូវ៉ាអើយ តើដល់ពេលណា? តើព្រះអង្គនឹងលាក់អង្គទ្រង់ជាដរាបឬ? តើសេចក្ដីក្រេវក្រោធរបស់ព្រះអង្គនឹងនៅតែឆេះដូចភ្លើងឬ?
សូមចម្អែតយើងខ្ញុំនៅពេលព្រឹកព្រលឹមដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង ដើម្បីឲ្យយើងខ្ញុំបានស្រែកដោយអំណរ ហើយអរសប្បាយក្នុងអស់ទាំងថ្ងៃរបស់យើងខ្ញុំ។
គឺអំពើទុច្ចរិតរបស់អ្នករាល់គ្នាវិញទេតើ ដែលខណ្ឌចែករវាងអ្នករាល់គ្នា និងព្រះរបស់អ្នករាល់គ្នា គឺបាបរបស់អ្នករាល់គ្នាទេតើ ដែលបាំងព្រះភក្ត្រព្រះអង្គពីអ្នករាល់គ្នា មិនឲ្យព្រះអង្គសណ្ដាប់ឡើយ។