Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 13:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ព្រះ‌អង្គ​នឹង​ភ្លេច​ទូល‌បង្គំ​រហូត​ឬ? តើ​ដល់​កាល​ណា​ទៀត? តើ​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ ពី​ទូល‌បង្គំ​ដល់​កាល​ណា?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ព្រះយេហូវ៉ា​អើយ តើ​ដល់ពេលណា​? ព្រះអង្គ​នឹង​ភ្លេច​ទូលបង្គំ​ជាដរាប​ឬ​? តើ​ព្រះអង្គ​នឹង​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ទូលបង្គំ​ដល់ពេលណា​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះអង្គ​នៅ​តែ​ភ្លេច​ទូលបង្គំ ដល់​ពេល​ណា? តើ​ព្រះអង្គ​នៅ​តែ​មិន​ព្រម​ទត​មើល មក​ទូលបង្គំ​ដល់​កាល​ណា​ទៀត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ទ្រង់​នឹង​ភ្លេច​ទូលបង្គំ​ដល់​កាល​ណា​ទៀត តើ​ដល់​អស់‌កល្ប​ឬ​អី តើ​នឹង​លាក់​ព្រះ‌ភក្ត្រ​ទ្រង់​ចំពោះ ទូលបង្គំ​ដល់​កាល​ណា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ តើ​ទ្រង់​នៅ​តែ​ភ្លេច​ខ្ញុំ ដល់​ពេល​ណា? តើ​ទ្រង់​នៅ​តែ​មិន​ព្រម​មើល មក​ខ្ញុំ​ដល់​កាល​ណា​ទៀត?

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 13:1
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ ហើយ​ទុក​ទូល‌បង្គំ​ដូច​ជា​ខ្មាំង​សត្រូវ​ដូច្នេះ?


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ក្រោក​ឡើង ឱ​ព្រះ​អើយ សូម​លើក​ព្រះ‌ហស្ត​ឡើង សូម​កុំ​ភ្លេច​មនុស្ស​ក្រ​លំបាក​ឡើយ។


ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​ធ្វើ​ព្រងើយ​ដល់​កាល​ណា​ទៀត? សូម​រំដោះ​ព្រលឹង​ទូល‌បង្គំ ឲ្យ​រួច​ពី​ការ​បំផ្លាញ​របស់​គេ ហើយ​សង្គ្រោះ​ជីវិត​ទូល‌បង្គំ ឲ្យ​រួច​ពី​ពួក​សិង្ហទាំង​នោះ​ផង។


ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ភ្លេច​ទុក្ខ​វេទនា និង​សេចក្ដីថប់​ព្រួយ​របស់​យើង​ខ្ញុំ​ដូច្នេះ?


ព្រលឹង​ទូល‌បង្គំ​ថប់​ព្រួយ​ជា​ខ្លាំង ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​ទៀត?


ឱ​ព្រះ​អើយ ហេតុ​អ្វី​បាន​ជា ព្រះ‌អង្គ​បោះ‌បង់​ចោល​យើង​ខ្ញុំ​រហូត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​សេចក្ដី​ខ្ញាល់ របស់​ព្រះ‌អង្គ​ហុយ​ផ្សែង ទាស់​នឹង​ហ្វូង​ចៀម​នៅ​លើ​វាល​ស្មៅ របស់​ព្រះ‌អង្គ?


៙ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ តើ​ព្រះ‌អង្គ​ខ្ញាល់​នឹង​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ នៅ​ពេល​គេ​អធិស្ឋាន​រក​ព្រះ‌អង្គ ដល់​កាល​ណា​ទៀត?


តើ​ព្រះ‌អង្គ​ខ្ញាល់​នឹង​យើង​ខ្ញុំ​រហូត​ឬ? តើ​ព្រះ‌អង្គ​បន្លាយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ គ្រប់​ជំនាន់​ត​ទៅ​ឬ?


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​ទៅ? តើ​ព្រះ‌អង្គ​នឹង​លាក់​អង្គ​ទ្រង់​រហូត​ឬ? តើ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នឹង​ឆួល‌ឆេះ​ដូច​ជា​ភ្លើងដល់​កាល​ណា​ទៀត?


ពេល​ព្រឹក សូម​ចម្អែត​យើង​ខ្ញុំ ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ត្រេក​អរ ហើយ​សប្បាយ​រីករាយ​អស់​មួយ​ជីវិត។


គឺ​ជា​អំពើ​ទុច្ចរិត​របស់​អ្នក​រាល់​គ្នា​ទេ​តើ ដែល​បាន​ខណ្ឌ​កណ្ដាល​អ្នក និង​ព្រះ ហើយ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា បាន​បាំង​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​មិន​ឲ្យ​អ្នក​ឃើញ ហេតុ​នោះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មិន​ព្រម​ស្តាប់។


ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ភ្លេច​យើង​ខ្ញុំ​រហូត? ហេតុអ្វី​ព្រះ‌អង្គ​បោះ​បង់​ចោល​យើង​ខ្ញុំ​យូរ​យ៉ាង​នេះ?


ពេល​នោះ កំហឹង​របស់​យើង​នឹង​ឆួល​ឡើង​ទាស់​នឹង​គេ​នៅ​ថ្ងៃ​នោះ។ យើង​នឹង​បោះ‌បង់​ចោល​គេ ហើយ​គេច​មុខ​ចេញ​ពី​គេ គេ​នឹង​ត្រូវ​បាន​លេប​ត្របាក់​អស់​ទៅ។ សេចក្ដី​អាក្រក់ និង​សេចក្ដី​វេទនា​ជា​ច្រើន​នឹង​កើត​ឡើង​ដល់​គេ ដល់​ម៉្លេះ​បាន​ជា​គេ​នឹង​និយាយ​នៅ​ថ្ងៃ​នោះ​ថា "សេចក្ដី​អាក្រក់​ទាំង​នេះ​បាន​កើត​ឡើង​ដល់​យើង តើ​មិនមែន​ដោយ​ព្រោះ​តែ​ព្រះ​នៃ​យើង​មិន​គង់​ក្នុង​ចំណោម​យើង​ទេឬ?"


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម