Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 59:2 - ព្រះគម្ពីរខ្មែរសាកល

2 គឺ​អំពើទុច្ចរិត​របស់អ្នករាល់គ្នា​វិញ​ទេតើ ដែល​ខណ្ឌចែក​រវាង​អ្នករាល់គ្នា និង​ព្រះ​របស់អ្នករាល់គ្នា គឺ​បាប​របស់អ្នករាល់គ្នា​ទេតើ ដែល​បាំង​ព្រះភក្ត្រ​ព្រះអង្គ​ពី​អ្នករាល់គ្នា មិន​ឲ្យ​ព្រះអង្គ​សណ្ដាប់​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 គឺ​ជា​អំពើ​ទុច្ចរិត​របស់​អ្នក​រាល់​គ្នា​ទេ​តើ ដែល​បាន​ខណ្ឌ​កណ្ដាល​អ្នក និង​ព្រះ ហើយ​អំពើ​បាប​របស់​អ្នក​រាល់​គ្នា បាន​បាំង​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​មិន​ឲ្យ​អ្នក​ឃើញ ហេតុ​នោះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មិន​ព្រម​ស្តាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 តាម​ពិត គឺ​អំពើ​អាក្រក់​របស់​អ្នក​រាល់​គ្នា​ទេ​តើ ដែល​ខណ្ឌ​អ្នក​រាល់​គ្នា​ពី​ព្រះ​របស់​អ្នក​រាល់​គ្នា អំពើ​បាប​របស់​អ្នក​រាល់​គ្នា ធ្វើ​ឲ្យ​ព្រះអង្គ​លាក់​ព្រះ‌ភ័ក្ត្រ មិន​ព្រម​ស្ដាប់​ឮ​ពាក្យ​របស់​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គឺ​ជា​អំពើ​ទុច្ចរិត​របស់​ឯង​រាល់​គ្នា ដែល​បាន​ខណ្ឌ​ជា​កណ្តាល​ឯង ហើយ​នឹង​ព្រះ​នៃ​ឯង​ទេ​តើ ហើយ​អំពើ​បាប​របស់​ឯង​រាល់​គ្នា​បាន​បាំង​ព្រះ‌ភក្ត្រ​ទ្រង់​មិន​ឲ្យ​ឯង​ឃើញ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​មិន​ព្រម​ស្តាប់​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 តាម​ពិត គឺ​អំពើ​អាក្រក់​របស់​អ្នក​រាល់​គ្នា​ទេ​តើ ដែល​ខណ្ឌ​អ្នក​រាល់​គ្នា​ពី​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា អំពើ​បាប​របស់​អ្នក​រាល់​គ្នា ធ្វើ​ឲ្យ​ទ្រង់​លាក់​មុខ មិន​ព្រម​ស្ដាប់​ឮ​ពាក្យ​របស់​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង




អេសាយ 59:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​នៅឆ្ងាយ​ពី​មនុស្ស​អាក្រក់ ប៉ុន្តែ​ព្រះអង្គ​ទ្រង់​សណ្ដាប់​ពាក្យអធិស្ឋាន​របស់​មនុស្ស​សុចរិត​។


កាលណា​អ្នករាល់គ្នា​លាត​ដៃ​អធិស្ឋាន យើង​នឹង​បាំង​ភ្នែក​របស់យើង​ពី​អ្នករាល់គ្នា​; ទោះបីជា​អ្នករាល់គ្នា​បង្កើន​ពាក្យអធិស្ឋាន​ក៏ដោយ ក៏​យើង​មិន​ស្ដាប់​ឡើយ​។ ដៃ​របស់អ្នករាល់គ្នា​ពេញ​ដោយ​ឈាម​ហើយ​!


យើង​បាន​ខឹង ហើយ​វាយ​គេ ដោយព្រោះ​សេចក្ដីទុច្ចរិត​នៃ​ភាពលោភលន់​របស់គេ​; យើង​បាន​លាក់ខ្លួន ហើយ​ខឹង ប៉ុន្តែ​គេ​ទៅមុខ​ក្នុង​ការបកក្រោយ​តាមអំពើចិត្ត​។


មើល៍! អ្នករាល់គ្នា​តមអាហារ​ដើម្បី​ការទាស់ទែង និង​ជម្លោះ ហើយ​ដើម្បី​វាយ​ដោយ​កណ្ដាប់ដៃ​ដ៏អាក្រក់​។ អ្នករាល់គ្នា​តមអាហារ​ដូច​សព្វថ្ងៃនេះ មិនមែន​ដើម្បីឲ្យ​សំឡេង​របស់អ្នករាល់គ្នា​បាន​ឮ​ដល់​ស្ថានដ៏ខ្ពស់​ឡើយ​!


ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “លិខិតលែងលះ​របស់​ម្ដាយ​អ្នករាល់គ្នា​ដែល​យើង​បាន​បណ្ដេញ​នាង​ចេញ​នោះ តើ​នៅ​ឯណា​? តើ​យើង​បាន​លក់​អ្នករាល់គ្នា​ទៅ​ម្ចាស់បំណុល​មួយណា​? មើល៍! អ្នករាល់គ្នា​ត្រូវបាន​លក់​ទៅ ដោយព្រោះ​សេចក្ដីទុច្ចរិត​របស់អ្នករាល់គ្នា​ទេ ហើយ​ម្ដាយ​របស់អ្នករាល់គ្នា​ត្រូវបាន​បណ្ដេញចេញ ក៏​ដោយព្រោះ​ការបំពាន​របស់អ្នករាល់គ្នា​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម