ព្រះបានទតមើលផែនដី នោះមើល៍! វាបានខូចអាក្រក់ ដ្បិតមនុស្សទាំងអស់បានបង្ខូចផ្លូវរបស់ខ្លួននៅលើផែនដី។
ទំនុកតម្កើង 12:1 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមសង្គ្រោះផង! ដ្បិតលែងមានវិសុទ្ធជនហើយ មនុស្សស្មោះត្រង់ក៏បាត់ពីចំណោមមនុស្សលោកដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គជួយផង! ដ្បិតមនុស្សដែលកោតខ្លាចព្រះ គេកំពុងតែរួញថយទៅ ហើយមនុស្សស្មោះត្រង់ក៏កាន់តែសូន្យបាត់ ពីចំណោមមនុស្សលោកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមជួយសង្គ្រោះផង! ដ្បិតលែងមានមនុស្សទៀងត្រង់ទៀតហើយ រីឯមនុស្សមានចិត្តស្មោះត្រង់ក្នុងចំណោម មនុស្សលោក ក៏បាត់បង់អស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ជួយផង ដ្បិតមនុស្សដែលកោតខ្លាចដល់ព្រះ គេកំពុងតែរួញថយទៅ ហើយពួកមនុស្សស្មោះត្រង់ក៏កាន់តែសូន្យបាត់ ពីចំណោមមនុស្សដែរ អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមជួយសង្គ្រោះផង! ដ្បិតលែងមានមនុស្សទៀងត្រង់ទៀតហើយ រីឯមនុស្សមានចិត្តស្មោះត្រង់ក្នុងចំណោម មនុស្សលោក ក៏បាត់បង់អស់ដែរ។ |
ព្រះបានទតមើលផែនដី នោះមើល៍! វាបានខូចអាក្រក់ ដ្បិតមនុស្សទាំងអស់បានបង្ខូចផ្លូវរបស់ខ្លួននៅលើផែនដី។
ព្រះយេហូវ៉ាអើយ សូមក្រោកឡើង! ព្រះនៃទូលបង្គំអើយ សូមសង្គ្រោះទូលបង្គំផង! មែនហើយ ព្រះអង្គបានវាយពួកសត្រូវទាំងអស់របស់ទូលបង្គំត្រង់ឆ្អឹងថ្គាម ព្រះអង្គបានបំបាក់ចង្កូមរបស់មនុស្សអាក្រក់។
ឱព្រះអើយ សូមសង្គ្រោះទូលបង្គំដោយព្រះនាមរបស់ព្រះអង្គ ហើយការពារក្ដីឲ្យទូលបង្គំដោយព្រះចេស្ដារបស់ព្រះអង្គផង!
ព្រះយេហូវ៉ាអើយ សូមកុំស្ដីបន្ទោសទូលបង្គំដោយព្រះពិរោធរបស់ព្រះអង្គ សូមកុំវាយប្រដៅទូលបង្គំដោយសេចក្ដីក្រេវក្រោធរបស់ព្រះអង្គឡើយ!
ព្រះយេហូវ៉ាអើយ សូមបែរមកវិញ! សូមរំដោះព្រលឹងរបស់ទូលបង្គំ សូមសង្គ្រោះទូលបង្គំដោយសារតែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង
មនុស្សជាច្រើនអះអាងអំពីភាពស្មោះត្រង់របស់ខ្លួន ប៉ុន្តែតើនរណាអាចរកបានមនុស្សស្មោះត្រង់?
ប្រសិនបើព្រះយេហូវ៉ានៃពលបរិវារមិនបានបន្សល់អ្នកដែលរួចជីវិតបន្តិចបន្តួចឲ្យយើងទេ ម្ល៉េះសមយើងបានដូចជាសូដុម និងបានដូចជាកូម៉ូរ៉ាទៅហើយ។
មនុស្សសុចរិតវិនាសទៅដោយគ្មានអ្នកណាយកចិត្តទុកដាក់ មនុស្សស្មោះត្រង់ត្រូវបានដកចេញដោយគ្មានអ្នកណាយល់។ តាមពិត មនុស្សសុចរិតត្រូវបានដកចេញពីមហន្តរាយ
គ្មានអ្នកណាប្ដឹងដោយយុត្តិធម៌ឡើយ ក៏គ្មានអ្នកណាការពារក្ដីដោយពិតត្រង់ដែរ; ពួកគេទុកចិត្តលើសេចក្ដីឥតប្រយោជន៍ ហើយនិយាយសេចក្ដីមិនពិត; ពួកគេមានផ្ទៃពោះជាសេចក្ដីអន្តរាយ ហើយសម្រាលបានសេចក្ដីទុច្ចរិត;
យើងក៏រំពៃមើល ប៉ុន្តែគ្មានអ្នកណាជួយទេ យើងក៏នឹកឆ្ងល់ដែលគ្មានអ្នកណាគាំទ្រសោះ ដូច្នេះដើមដៃរបស់យើងបាននាំមកនូវសេចក្ដីសង្គ្រោះដល់យើង ហើយសេចក្ដីក្ដៅក្រហាយរបស់យើងក៏ទ្រទ្រង់យើង។
ប៉ុន្តែនៅពេលឃើញខ្យល់បក់ខ្លាំង គាត់ក៏ភ័យខ្លាច ហើយចាប់ផ្ដើមលិចចុះ។ គាត់ស្រែកឡើងថា៖ “ព្រះអម្ចាស់អើយ សង្គ្រោះទូលបង្គំផង!”។
ពួកសិស្សក៏ចូលទៅជិត ហើយដាស់ព្រះអង្គឡើងដោយទូលថា៖ “ព្រះអម្ចាស់អើយ សូមសង្គ្រោះយើងខ្ញុំផង យើងខ្ញុំកំពុងវិនាសហើយ!”។