ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 103:5 - ព្រះគម្ពីរខ្មែរសាកល

និង​ការដែល​ព្រះអង្គ​ចម្អែត​បំណងប្រាថ្នា​របស់អ្នក​ដោយ​ការ​ល្អ ហើយ​យុវភាព​របស់អ្នក​នឹង​ត្រូវបាន​ស្ដារឡើងវិញ​ដូចជា​ឥន្ទ្រី​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ជីវិត​ឯង បាន​ស្កប់‌ស្កល់​ដោយ​របស់​ល្អ ដើម្បី​ឲ្យ​វ័យ​ក្មេងរបស់​ឯង​បាន​កែ​ឡើង​ជា​ថ្មី ដូច​សត្វ​ឥន្ទ្រី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រស់​នៅ ប្រកប​ដោយ​សុភមង្គល ហើយ​ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ មាន​កម្លាំង​ឡើង​វិញ​ដូច​សត្វ​ឥន្ទ្រី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​សំបក​កាយ​នៃ​ឯង បាន​ស្កប់‌ស្កល់​ដោយ​របស់​ល្អ ប្រយោជន៍​ឲ្យ​វ័យ​ក្មេង​ឯង បាន​កែ​ឡើង​ជា​ថ្មី ដូច​ជា​ឥន្ទ្រី

សូមមើលជំពូក

អាល់គីតាប

ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ​រស់​នៅ ប្រកប​ដោយ​សុភ‌មង្គល ហើយ​ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ មាន​កម្លាំង​ឡើង​វិញ​ដូច​សត្វ​ឥន្ទ្រី។

សូមមើលជំពូក



ទំនុកតម្កើង 103:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ព្រះអង្គ​ប្រទាន​ដល់​វា វា​ក៏​ប្រមូលយក នៅពេល​ព្រះអង្គ​លា​ព្រះហស្ត​របស់ព្រះអង្គ វា​ក៏​ឆ្អែត​ដោយរបស់​ល្អ​។


ដ្បិត​ព្រះអង្គ​បាន​ចម្អែត​ព្រលឹង​ដែល​ស្រេក ហើយ​បំពេញ​ព្រលឹង​ដែល​ឃ្លាន​ដោយ​សេចក្ដី​ល្អ​។


ព្រះអង្គ​រៀប​តុអាហារ​នៅមុខ​ទូលបង្គំ នៅចំពោះ​ពួក​សត្រូវ​របស់ទូលបង្គំ ព្រះអង្គ​លាប​ប្រេង​លើ​ក្បាល​ទូលបង្គំ​; ពែង​ទូលបង្គំ​ក៏​ពេញហូរហៀរ​។


ព្រលឹង​របស់ទូលបង្គំ​នឹង​បាន​ឆ្អែត ដូច​បាន​ឆ្អែត​ដោយ​ខួរឆ្អឹង និង​ខ្លាញ់ ហើយ​មាត់​របស់ទូលបង្គំ​នឹង​សរសើរតម្កើង​ដោយ​បបូរមាត់​នៃ​សេចក្ដីរីករាយ​។


មានពរ​ហើយ អ្នកដែល​ព្រះអង្គ​ជ្រើសរើស ហើយ​នាំមកជិត ដើម្បីឲ្យ​គេ​រស់នៅ​ទីធ្លា​របស់ព្រះអង្គ​! យើងខ្ញុំ​នឹង​ស្កប់ចិត្ត​ដោយ​សេចក្ដីល្អ​នៃ​ដំណាក់​របស់ព្រះអង្គ ជាភាព​វិសុទ្ធ​នៃ​ព្រះវិហារ​របស់ព្រះអង្គ​។


ប៉ុន្តែ​អ្នកដែល​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា នឹង​មាន​កម្លាំង​ជាថ្មី​; ពួកគេ​នឹង​ហើរឡើង​ដោយ​ស្លាប​ដូច​ឥន្ទ្រី ពួកគេ​នឹង​រត់ទៅ​ដោយ​មិនចេះ​ហត់ ហើយ​ដើរទៅ​ដោយ​មិនចេះ​ល្វើយ​៕


ដោយហេតុនេះ យើង​មិន​ធ្លាក់ទឹកចិត្ត​ឡើយ ដ្បិត​ទោះបីជា​បុគ្គល​ខាងក្រៅ​របស់យើង​កំពុង​សាបសូន្យ​ទៅ​ក៏ដោយ ក៏​បុគ្គល​ខាងក្នុង​របស់យើង​ត្រូវបាន​ធ្វើឲ្យថ្មីឡើងវិញ ពីមួយថ្ងៃទៅមួយថ្ងៃ​។


ចំពោះ​អ្នកមាន​នៅ​លោកីយ៍នេះ ចូរ​បង្គាប់​ពួកគេ​កុំឲ្យ​មានឫកធំ ហើយក៏កុំ​ឲ្យ​សង្ឃឹម​លើ​ទ្រព្យសម្បត្តិ​ដែល​មិនទៀង​ដែរ ផ្ទុយទៅវិញ ត្រូវ​សង្ឃឹម​លើ​ព្រះ​ដែល​ប្រទាន​អ្វីៗ​ទាំងអស់​ដល់​យើង​យ៉ាងសម្បូរហូរហៀរ​ឲ្យ​យើង​បាន​អរសប្បាយ​។