Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 103:6 - ព្រះគម្ពីរខ្មែរសាកល

6 ព្រះយេហូវ៉ា​ទ្រង់​អនុវត្ត​សេចក្ដីសុចរិត ក៏​អនុវត្ត​សេចក្ដីយុត្តិធម៌​សម្រាប់​អស់អ្នក​ដែល​ត្រូវបាន​សង្កត់សង្កិន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ៙ ព្រះ‌យេហូវ៉ា​សម្រេច​កិច្ច‌ការ​ដ៏​សុចរិត និង​យុត្តិ‌ធម៌ សម្រាប់​អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដោយ​សុចរិត ព្រះអង្គ​រក​យុត្តិធម៌​ឲ្យ អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ព្រះ‌យេហូវ៉ា​ទ្រង់​សំរេច​កិច្ច‌ការ​ដ៏​សុចរិត ហើយ​នឹង​សេចក្ដី​យុត្តិ‌ធម៌ ចំពោះ​អស់​អ្នក​ណា​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អុលឡោះ‌តាអាឡា​ប្រព្រឹត្ត​ដោយ​សុចរិត ទ្រង់​រក​យុត្តិធម៌​ឲ្យ អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 103:6
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះអង្គ​ទ្រង់​ឈរ​នៅ​ខាងស្ដាំ​មនុស្ស​ខ្វះខាត ដើម្បី​សង្គ្រោះ​ពួកគេ​ពី​ពួកអ្នកដែល​ផ្ដន្ទាទោស​ព្រលឹង​របស់ពួកគេ​៕


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ដោយសារតែ​ការសង្កត់សង្កិន​លើ​មនុស្ស​ទ័លក្រ ដោយសារតែ​សម្រែកថ្ងូរ​របស់​មនុស្ស​ខ្វះខាត យើង​នឹង​ក្រោកឡើង​ឥឡូវនេះ​។ យើង​នឹង​ដាក់​ពួកគេ​ឲ្យ​នៅ​ទីសុវត្ថិភាព​ដែល​គេ​ដង្ហក់រក​នោះ”។


ព្រះអង្គ​ទ្រង់​អនុវត្ត​សេចក្ដីយុត្តិធម៌​សម្រាប់​មនុស្សដែល​ត្រូវបាន​សង្កត់សង្កិន ហើយ​ប្រទាន​អាហារ​ដល់​មនុស្ស​អត់ឃ្លាន​; ព្រះយេហូវ៉ា​ទ្រង់​ដោះ​អ្នកដែល​ជាប់គុក​ឲ្យរួច


អស់ទាំង​ឆ្អឹង​ទូលបង្គំ​នឹង​និយាយថា​៖ “ព្រះយេហូវ៉ា​អើយ តើ​នរណា​ដូច​ព្រះអង្គ​ដែល​រំដោះ​មនុស្ស​ទ័លក្រ​ពី​អ្នកដែល​ខ្លាំង​ជាង​ខ្លួនអ្នកនោះ គឺ​រំដោះ​មនុស្ស​ទ័លក្រ និង​មនុស្ស​ខ្វះខាត​ពី​អ្នកដែល​ប្លន់​ពួកគេ​?”។


ទ្រង់​នឹង​រំដោះ​មនុស្ស​ខ្វះខាត​ដែល​ស្រែករកជំនួយ និង​មនុស្ស​ទ័លក្រ​ដែល​គ្មាន​អ្នកជួយ​ដល់​គេ​។


សូមឲ្យ​ទ្រង់​រកយុត្តិធម៌​ឲ្យ​មនុស្ស​ទ័លក្រ​ក្នុងចំណោម​ប្រជារាស្ត្រ សូមឲ្យ​ទ្រង់​សង្គ្រោះ​កូនចៅ​របស់​មនុស្ស​ខ្វះខាត ហើយ​ជាន់កម្ទេច​អ្នកដែល​សង្កត់សង្កិន​។


ព្រះយេហូវ៉ា​ជា​ទីពឹងជ្រក​ដល់​អ្នកដែល​ត្រូវគេ​សង្កត់សង្កិន ជា​ទីពឹងជ្រក​នៅ​ពេល​មាន​ទុក្ខលំបាក​។


អ្នកដែល​សង្កត់សង្កិន​អ្នកក្រខ្សត់ គឺ​ត្មះតិះដៀល​ព្រះសូនបង្កើត​របស់ខ្លួន រីឯ​អ្នកដែល​មានចិត្តសប្បុរស​ចំពោះ​មនុស្ស​ខ្វះខាត គឺ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ​។


កុំ​បង្ខិត​ព្រំដី​ពីបុរាណ ឬ​រុករានទន្ទ្រាន​ស្រែចម្ការ​របស់​កូនកំព្រា​ឡើយ


“បន្ទាប់មក បាវបម្រើ​នោះ​ជម្រាបថា​: ‘លោកម្ចាស់ អ្វីដែល​លោក​បង្គាប់ បាន​ធ្វើ​រួចហើយ ប៉ុន្តែ​នៅ​មាន​កន្លែង​អង្គុយ​ទៀត’។


ប៉ុន្តែ​អ្នករាល់គ្នា​បាន​បង្អាប់បង្អោន​អ្នកក្រ‍នោះ​! មិនមែន​ជា​អ្នកមាន​ទេ​ឬ ដែល​សង្កត់សង្កិន​អ្នករាល់គ្នា ហើយ​អូស​អ្នករាល់គ្នា​ទៅ​តុលាការ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម