Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 103:4 - ព្រះគម្ពីរខ្មែរសាកល

4 ការដែល​ព្រះអង្គ​ប្រោសលោះ​ជីវិត​របស់អ្នក​ពី​រណ្ដៅមរណៈ ការដែល​ព្រះអង្គ​បំពាក់​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីមេត្តា​ជាមកុដ​លើ​អ្នក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រះ‌អង្គ​ជួយ​ជីវិត​ឯង​ឲ្យ​រួច​ពី​រណ្តៅ ហើយ​យក​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា បំពាក់​ជា​មកុដ​ដល់​ឯង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះអង្គ​បាន​រំដោះ​ជីវិត​ខ្ញុំ​ឲ្យ​រួច​ពី​រណ្ដៅ ព្រះអង្គ​តែង​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​អាណិត‌អាសូរ​ចំពោះ​ខ្ញុំ​យ៉ាង​បរិបូណ៌

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ក៏​ជួយ​ជីវិត​ឯង​ឲ្យ​រួច​ពី​រណ្តៅ ហើយ​យក​សេចក្ដី​សប្បុរស នឹង​សេចក្ដី​មេត្តា‌ករុណា បំពាក់​ជា​មកុដ​ឲ្យ​ឯង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ទ្រង់​បាន​រំដោះ​ជីវិត​ខ្ញុំ​ឲ្យ​រួច​ពី​រណ្ដៅ ទ្រង់​តែង​សំដែង​ចិត្ត​មេត្តា‌ករុណា និង​អាណិត‌អាសូរ​ចំពោះ​ខ្ញុំ​យ៉ាង​បរិបូណ៌

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 103:4
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ជា​ទូត​ដែល​ប្រោសលោះ​យើង​ពី​អស់ទាំង​ការ​អាក្រក់ ប្រទានពរ​ក្មេងប្រុស​ទាំងនេះ​។ សូមឲ្យ​ពួកគេ​ត្រូវបាន​ហៅ​តាម​ឈ្មោះ​របស់យើង និង​ឈ្មោះ​របស់​ដូនតា​យើង គឺ​អ័ប្រាហាំ និង​អ៊ីសាក​; សូមឲ្យ​ពួកគេ​កើនឡើង​យ៉ាងច្រើន​នៅលើ​ផ្ទៃ​ផែនដី”។


ដូចដែល​ទិសខាងកើត​ឆ្ងាយ​ពី​ទិសខាងលិច​យ៉ាងណា ព្រះអង្គ​ក៏​យក​ការបំពាន​របស់យើង​ចេញឆ្ងាយ​ពី​យើង​យ៉ាងនោះដែរ​។


ជាការពិត ព្រះអង្គ​យាង​មកទទួល​ព្រះរាជា​ដោយ​ព្រះពរ​ដ៏ល្អ ទាំង​បំពាក់​មកុដ​មាសសុទ្ធ​លើ​ព្រះសិរ​របស់ព្រះរាជា​ផង​។


ព្រះយេហូវ៉ា​ទ្រង់​ប្រោសលោះ​ព្រលឹង​របស់​បាវបម្រើ​ព្រះអង្គ​; អស់អ្នក​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ នឹង​មិន​ត្រូវ​ទទួលទោស​ឡើយ​៕


ព្រះយេហូវ៉ា​អើយ ដ្បិត​ព្រះអង្គ​តែងតែ​ប្រទានពរ​មនុស្ស​សុចរិត ព្រះអង្គ​ហ៊ុមព័ទ្ធ​ពួកគេ​ដោយ​សេចក្ដីសន្ដោស​ដូចជា​ខែល​៕


ដ្បិត​ព្រះអង្គ​បាន​រំដោះ​ព្រលឹង​របស់ទូលបង្គំ​ពី​សេចក្ដីស្លាប់ មិនឲ្យ​ជើង​ទូលបង្គំ​ជំពប់​ឡើយ គឺ​ដើម្បីឲ្យ​ដើរ​នៅចំពោះ​ព្រះ ក្នុង​ពន្លឺ​នៃ​ជីវិត​!​៕


ព្រះអង្គ​យក​សេចក្ដីល្អ​របស់ព្រះអង្គ​បំពាក់ជាមកុដ​លើ​ឆ្នាំអាយុ ហើយ​គន្លង​របស់ព្រះអង្គ​ស្រក់​ដោយ​សេចក្ដីបរិបូរ


នៅពេល​ទូលបង្គំ​ច្រៀងសរសើរតម្កើង​ព្រះអង្គ បបូរមាត់​របស់ទូលបង្គំ​នឹង​ស្រែកហ៊ោសប្បាយ​; ព្រលឹង​របស់ទូលបង្គំ​ដែល​ព្រះអង្គ​បាន​ប្រោសលោះ ក៏​នឹង​ស្រែកហ៊ោសប្បាយ​ដែរ​។


ព្រះអង្គ​បាន​ធ្វើឲ្យ​គេ​ទាប​ជាង​ព្រះ​តែបន្តិច​ទេ​; ព្រះអង្គ​បាន​យក​សិរីរុងរឿង និង​អានុភាព បំពាក់ជាមកុដ​លើ​គេ​។


មើល៍! ដែល​ទូលបង្គំ​មានភាពល្វីងជូរចត់យ៉ាងខ្លាំង គឺ​សម្រាប់​ជា​សេចក្ដីសុខសាន្ត​; គឺ​ព្រះអង្គ​ហើយ ដែល​សំចៃទុក​ព្រលឹង​របស់ទូលបង្គំ ពី​រណ្ដៅ​នៃ​សេចក្ដីវិនាស​ដោយសេចក្ដីស្រឡាញ់ ដ្បិត​ព្រះអង្គ​បាន​បោះចោល​អស់ទាំង​បាប​របស់ទូលបង្គំ​ទៅក្រោយ​ព្រះអង្គ​។


យើង​បាន​លាក់​មុខ​របស់យើង​ពី​អ្នក​មួយរយៈ​ដោយ​កំហឹង​ដ៏ហូរហៀរ ប៉ុន្តែ​យើង​នឹង​អាណិតមេត្តា​អ្នក​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏អស់កល្បជានិច្ច​វិញ”។ ព្រះយេហូវ៉ា ព្រះប្រោសលោះ​របស់អ្នក មានបន្ទូល​ដូច្នេះ​ហើយ​។


មានពរ​ហើយ អ្នក​ដែល​ស៊ូទ្រាំ​នឹង​ការសាកល្បង ដ្បិត​នៅពេល​អ្នកនោះ​ជាប់ការពិសោធ គាត់​នឹង​ទទួលបាន​មកុដ​នៃ​ជីវិត ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​។


ធ្វើដូច្នេះ កាលណា​មេអ្នកគង្វាល​លេចមក អ្នករាល់គ្នា​នឹង​ទទួល​មកុដ​នៃ​សិរីរុងរឿង​ដែល​មិនចេះរលាយបាត់​។


អ្នកទាំងនោះ​ច្រៀង​ចម្រៀង​ថ្មី​មួយ​ថា​៖ “ព្រះអង្គ​ស័ក្ដិសម​នឹង​យក​ក្រាំង ហើយ​បក​ត្រា​ទាំងនោះ​ចេញ ដ្បិត​ព្រះអង្គ​ត្រូវគេ​ធ្វើគុត ហើយ​បាន​ប្រោសលោះ​មនុស្ស​សម្រាប់​ព្រះ ពី​គ្រប់ទាំង​ពូជសាសន៍ ភាសា ជនជាតិ និង​ប្រជាជាតិ ដោយ​ព្រះលោហិត​របស់ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម