អ្នករាល់គ្នានឹងទុកឈ្មោះរបស់ខ្លួនឲ្យពួកអ្នកដែលត្រូវបានជ្រើសរើសរបស់យើង សម្រាប់ជាបណ្ដាសា ហើយព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងសម្លាប់អ្នក ប៉ុន្តែព្រះអង្គនឹងដាក់ឈ្មោះផ្សេងទៀតឲ្យពួកបាវបម្រើរបស់ព្រះអង្គ។
កិច្ចការ 6:14 - ព្រះគម្ពីរខ្មែរសាកល យើងខ្ញុំធ្លាប់ឮវានិយាយថា យេស៊ូវអ្នកណាសារ៉ែតនេះ នឹងកម្ទេចកន្លែងនេះ ហើយផ្លាស់ប្ដូរទំនៀមទម្លាប់ដែលម៉ូសេបានប្រគល់ដល់យើង”។ Khmer Christian Bible ដ្បិតយើងបានឮគាត់និយាយថា យេស៊ូជាអ្នកក្រុងណាសារ៉ែតនេះនឹងបំផ្លាញកន្លែងនេះចោល ហើយផ្លាស់ប្ដូរទំនៀមទម្លាប់ដែលលោកម៉ូសេបានប្រគល់ឲ្យយើងទៀតផង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងខ្ញុំបានឮគាត់និយាយថា ឈ្មោះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែតនេះ នឹងបំផ្លាញកន្លែងនេះចោល ហើយបំផ្លាស់បំប្រែទំនៀមទម្លាប់ ដែលលោកម៉ូសេបានទុកឲ្យយើងទៀតផង!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំបានឮគាត់និយាយថា ឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត នោះនឹងរុះព្រះវិហារចោល ព្រមទាំងប្ដូរប្រពៃណីដែលលោកម៉ូសេបានទុកឲ្យយើងខ្ញុំថែមទៀតផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយើងខ្ញុំបានឮវាថា ឈ្មោះយេស៊ូវ ពីស្រុកណាសារ៉ែតនោះ នឹងបំផ្លាញទីនេះបង់ ព្រមទាំងបំផ្លាស់បំប្រែទំនៀមទំលាប់ ដែលលោកម៉ូសេបានទុកឲ្យយើងរាល់គ្នាចេញ អាល់គីតាប យើងខ្ញុំបានឮគាត់និយាយថា ឈ្មោះអ៊ីសា ជាអ្នកភូមិណាសារ៉ែត នោះនឹងរុះម៉ាស្ជិទចោល ព្រមទាំងប្ដូរប្រពៃណីដែលម៉ូសាបានទុកឲ្យយើងខ្ញុំថែមទៀតផង»។ |
អ្នករាល់គ្នានឹងទុកឈ្មោះរបស់ខ្លួនឲ្យពួកអ្នកដែលត្រូវបានជ្រើសរើសរបស់យើង សម្រាប់ជាបណ្ដាសា ហើយព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងសម្លាប់អ្នក ប៉ុន្តែព្រះអង្គនឹងដាក់ឈ្មោះផ្សេងទៀតឲ្យពួកបាវបម្រើរបស់ព្រះអង្គ។
ក្រោយពី ‘ប្រាំពីរគ្រា’ គុណនឹងហុកសិបពីរនោះ អ្នកដែលត្រូវបានចាក់ប្រេងអភិសេក នឹងត្រូវបានកាត់ចេញ ហើយគាត់គ្មានអ្វីឡើយ រួចប្រជាជនរបស់អ្នកដឹកនាំដែលនឹងមកដល់ នឹងបំផ្លាញទីក្រុង និងទីវិសុទ្ធនោះ។ ចុងបញ្ចប់នៃហេតុការណ៍នោះនឹងមកដោយមានទឹកជំនន់ ក៏មានសង្គ្រាមរហូតដល់ចុងក្រោយ គឺការហិនហោចត្រូវបានកំណត់ហើយ។
ដ្បិតយើងនឹងប្រមូលប្រជាជាតិទាំងអស់មកដើម្បីច្បាំងនឹងយេរូសាឡិម។ ទីក្រុងនោះនឹងត្រូវបានចាប់យក ផ្ទះសម្បែងនឹងត្រូវបានប្លន់ ហើយស្រីៗនឹងត្រូវបានរំលោភ។ ពាក់កណ្ដាលនៃអ្នកក្រុងនឹងចេញទៅជាឈ្លើយសឹក ប៉ុន្តែប្រជាជនឯទៀតនឹងមិនត្រូវបានកាត់ចេញពីទីក្រុងនោះឡើយ។
និយាយថា៖ “ម្នាក់នេះនិយាយថា: ‘ខ្ញុំអាចកម្ទេចព្រះវិហាររបស់ព្រះ ហើយសង់ឡើងវិញបានក្នុងបីថ្ងៃ’”។
ថា៖ “យើងបានឮអ្នកនេះនិយាយថា: ‘ខ្ញុំនឹងកម្ទេចព្រះវិហារនេះដែលធ្វើដោយដៃមនុស្ស ហើយក្នុងបីថ្ងៃខ្ញុំនឹងសាងសង់មួយទៀត ដែលមិនមែនធ្វើដោយដៃមនុស្ស’”។
គេនឹងដួលដោយមុខដាវ ហើយត្រូវនាំទៅជាឈ្លើយសឹកក្នុងប្រជាជាតិទាំងអស់ រីឯយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី រហូតដល់ពេលវេលារបស់សាសន៍ដទៃបានគ្រប់កំណត់។
“អ្វីៗទាំងនេះដែលអ្នករាល់គ្នាឃើញ នឹងមានថ្ងៃមកដល់ ដែលគ្មានថ្មណាមួយសល់នៅលើថ្មមួយទៀត ដោយមិនត្រូវរំលំចោលឡើយ”។
ព្រះយេស៊ូវមានបន្ទូលឆ្លើយនឹងពួកគេថា៖“ចូរបំផ្លាញព្រះវិហារនេះចុះ ហើយក្នុងបីថ្ងៃ ខ្ញុំនឹងលើកឡើងវិញ”។
ព្រះយេស៊ូវមានបន្ទូលថា៖“ស្ត្រីអើយ ចូរជឿខ្ញុំថា មានពេលវេលានឹងមក ដែលអ្នករាល់គ្នានឹងថ្វាយបង្គំព្រះបិតាមិនមែននៅលើភ្នំនេះ ហើយក៏មិនមែននៅយេរូសាឡិមដែរ។
មានអ្នកខ្លះចុះមកពីយូឌា ហើយបង្រៀនបងប្អូនថា៖ “លុះត្រាតែអ្នករាល់គ្នាបានទទួលពិធីកាត់ស្បែកតាមទម្លាប់របស់ម៉ូសេ ពុំនោះទេ អ្នករាល់គ្នាមិនអាចទទួលការសង្គ្រោះបានឡើយ”។
ប៉ុន្តែពួកគេបានឮអំពីអ្នកថា អ្នកកំពុងបង្រៀនជនជាតិយូដាទាំងអស់ដែលនៅក្នុងចំណោមសាសន៍ដទៃ ឲ្យបោះបង់ចោលម៉ូសេ ដោយប្រាប់ពួកគេមិនឲ្យធ្វើពិធីកាត់ស្បែកដល់កូនៗ ឬដើរតាមទំនៀមទម្លាប់ឡើយ។
ប៉ូលឆ្លើយការពារខ្លួនថា៖ “ខ្ញុំមិនបានប្រព្រឹត្តបាបទាស់នឹងក្រឹត្យវិន័យរបស់ជនជាតិយូដា ទាស់នឹងព្រះវិហារ ឬទាស់នឹងសេសារឡើយ”។
ជាពិសេស ដោយសារព្រះករុណាជាអ្នកជំនាញខាងទំនៀមទម្លាប់ និងបញ្ហាទាំងអស់របស់ជនជាតិយូដា។ ដូច្នេះ ខ្ញុំព្រះបាទសូមអង្វរឲ្យព្រះករុណាសណ្ដាប់ខ្ញុំព្រះបាទដោយអនុគ្រោះផង។
បីថ្ងៃក្រោយមក ប៉ូលហៅពួកមេគ្រប់គ្រងរបស់ជនជាតិយូដាមកជុំគ្នា។ នៅពេលពួកគេមកជួបជុំគ្នា ប៉ូលក៏និយាយនឹងពួកគេថា៖ “បងប្អូនអើយ ខ្ញុំមិនបានធ្វើអ្វីប្រឆាំងនឹងប្រជាជន ឬទំនៀមទម្លាប់របស់ដូនតាទេ ប៉ុន្តែនៅយេរូសាឡិមខ្ញុំត្រូវបានប្រគល់ជាអ្នកទោស ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិរ៉ូម៉ាំង។
បើដូច្នេះ ហេតុអ្វីបានជាមានក្រឹត្យវិន័យ? ក្រឹត្យវិន័យត្រូវបានបន្ថែមមកដោយព្រោះការល្មើស រហូតដល់ពូជពង្សម្នាក់ដែលត្រូវបានសន្យានោះបានមកដល់។ ក្រឹត្យវិន័យនេះ ត្រូវបានដាក់ឲ្យអនុវត្តដោយដៃរបស់អ្នកកណ្ដាលម្នាក់ តាមរយៈបណ្ដាទូតសួគ៌។
មុនពេលជំនឿនេះបានមកដល់ យើងស្ថិតនៅក្រោមការឃ្លាំយាមរបស់ក្រឹត្យវិន័យ ទាំងត្រូវបានបង្ខាំង រហូតដល់ជំនឿដែលរៀបនឹងមកដល់ត្រូវបានបើកសម្ដែង។