Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 9:26 - ព្រះគម្ពីរខ្មែរសាកល

26 ក្រោយពី ‘ប្រាំពីរ​គ្រា’ គុណនឹង​ហុកសិបពីរ​នោះ អ្នកដែលត្រូវបានចាក់ប្រេងអភិសេក នឹង​ត្រូវបាន​កាត់ចេញ ហើយ​គាត់​គ្មានអ្វីឡើយ រួច​ប្រជាជន​របស់​អ្នកដឹកនាំ​ដែល​នឹង​មកដល់ នឹង​បំផ្លាញ​ទីក្រុង និង​ទីវិសុទ្ធ​នោះ​។ ចុងបញ្ចប់​នៃ​ហេតុការណ៍នោះ​នឹងមក​ដោយមាន​ទឹកជំនន់ ក៏​មាន​សង្គ្រាម​រហូតដល់​ចុងក្រោយ គឺ​ការហិនហោច​ត្រូវបាន​កំណត់​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 លុះ​ក្រោយ​ពី​ហុកសិប​ពីរ​អាទិត្យ​នោះ​ទៅ នោះ​អ្នក​ដែល​គេ​បាន​ចាក់​ប្រេង​តាំង នឹង​ត្រូវ​ផ្តាច់​ចេញ ហើយ​នឹង​គ្មាន​អ្វី​សោះ រួច​ប្រជា‌ជន​របស់​ស្ដេច​មួយ​អង្គ​ដែល​ត្រូវ​មក នឹង​បំផ្លាញ​ទី​ក្រុង និង​ទី​បរិសុទ្ធ។ ចុង​បំផុត​នៃ​ហេតុ‌ការណ៍​នោះ​នឹង​មក​ដូច​ជា​ជំនន់​ទឹក ក៏​នឹង​មាន​ចម្បាំង​រហូតទី​បំផុត ដ្បិត​សេចក្ដី​វេទនា​បាន​កំណត់​ទុក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 លុះ​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ហុក‌សិប​ពីរ​ដង​នោះ​កន្លង​ផុត​ទៅ លោក​ដែល​គេ​ចាក់​ប្រេង​អភិសេក នឹង​ត្រូវ​គេ​ដក​ជីវិត គ្មាន​នរណា​ការ‌ពារ​លោក​ទេ។ ប្រជា‌ជាតិ​របស់​ស្ដេច​មួយ​អង្គ​នឹង​លើក​គ្នា​មក​កម្ទេច​ទីក្រុង និង​ទីសក្ការៈ។ នៅ​ទី​បញ្ចប់ ស្ដេច​នោះ​នឹង​ទទួល​ទោស​ពី​ព្រះ‌ជាម្ចាស់។ ប៉ុន្តែ ស្ដេច​នោះ​នឹង​បន្ត​ធ្វើ​សឹក​បំផ្លិច‌បំផ្លាញ រហូត​ដល់​សោយ​ទិវង្គត​ដូច​បាន​កំណត់​ទុក ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 លុះ​ក្រោយ​ពី​៦២​អាទិត្យ​នោះ​ទៅ នោះ​អ្នក​ដែល​បាន​ចាក់​ប្រេង​តាំង​ឡើង នឹង​ត្រូវ​ផ្តាច់​ចេញ​វិញ ឥត​មាន​ទាក់‌ទង​នឹង​អ្វី​ឡើយ រួច​បណ្តា‌ទ័ព​របស់​ចៅហ្វាយ​១​ដែល​នឹង​មក គេ​នឹង​បំផ្លាញ​ទី​ក្រុង នឹង​ទី​បរិសុទ្ធ​បង់ ឯ​ចុង​បំផុត​នៃ​ការ​នោះ​នឹង​បាន​ដូច​ជា​ជំនន់​ទឹក ក៏​នឹង​មាន​ចំបាំង​ដរាប​ដល់​ចុង ហើយ​បាន​សំរេច​ឲ្យ​មាន​ការ​លាញ​បំផ្លាញ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 លុះ​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ហុក‌សិប​ពីរ​ដង​នោះ​កន្លង​ផុត​ទៅ អាល់ម៉ា‌ហ្សៀស នឹង​ត្រូវ​គេ​ដក​ជីវិត គ្មាន​នរណា​ការ‌ពារ​គាត់​ទេ។ ប្រជា‌ជាតិ​របស់​ស្ដេច​មួយ​នាក់​នឹង​លើក​គ្នា​មក​កំទេច​ទីក្រុង និង​ទី‌សក្ការៈ។ ចុង​បញ្ចប់​នៃ​ព្រឹត្តិ‌ការណ៍​នោះ​ប្រៀប​បាន​នឹង​ទឹក​ជំនន់ ហើយ​គេ​សម្រេច​ថា​នឹង​បន្ត​បំផ្លិច‌បំផ្លាញ រហូត​ទាល់​តែ​ចប់​សង្គ្រាម។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 9:26
39 ការដាក់ឲ្យឆ្លើយតបគ្នា  

កម្លាំង​របស់ទូលបង្គំ​បាន​រីងស្ងួត​ដូច​អំបែង អណ្ដាត​ទូលបង្គំ​នៅជាប់​នឹង​ក្រអូមមាត់​; ព្រះអង្គ​បាន​ដាក់​ទូលបង្គំ​នៅក្នុង​ធូលី​នៃ​សេចក្ដីស្លាប់​។


មើល៍! ព្រះអម្ចាស់​ទ្រង់​មាន​អ្នក​ខ្លាំងពូកែ និង​ខ្លាំងក្លា​ម្នាក់ អ្នកនោះ​នឹង​ទម្លាក់​ពួកគេ​ទៅ​ដី​ដោយផ្ទាល់ដៃ ដូចជា​ព្យុះ​ដុំទឹកកក ដូចជា​ព្យុះសង្ឃរា​នៃ​ការបំផ្លាញ និង​ដូចជា​ព្យុះ​នៃ​ទឹក​ដ៏ខ្លាំងក្លា​ដែល​ជន់លិច​។


ដូច្នេះ​ឥឡូវនេះ កុំ​ចំអកឡកឡឺយ​ឡើយ ក្រែងលោ​ចំណង​របស់អ្នករាល់គ្នា​កាន់តែ​តឹងឡើង ដ្បិត​ខ្ញុំ​បាន​ឮ​ពី​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ថា ការបំផ្លាញ​ត្រូវបាន​សម្រេច​ទាស់នឹង​ផែនដី​ទាំងមូល​ហើយ​។


លោក​ត្រូវបាន​ដកចេញ​ដោយ​ការសង្កត់សង្កិន និង​ដោយ​ការកាត់ទោស​។ តើ​នរណា​នឹង​រៀបរាប់​អំពី​ជំនាន់​របស់លោក​? ដ្បិត​លោក​ត្រូវបាន​កាត់ចេញ​ពី​ស្ថានមនុស្សរស់ ហើយត្រូវគេ​វាយ ដោយព្រោះ​ការបំពាន​របស់​ប្រជាជន​ខ្ញុំ​។


ដូច្នេះ មើល៍! ព្រះអម្ចាស់​នឹង​ធ្វើឲ្យ​ទឹក​ទន្លេអ៊ើប្រាត​ដ៏ខ្លាំងក្លា ហើយ​ច្រើន ឡើងមក​គ្របលើ​ពួកគេ គឺ​ស្ដេច​អាស្ស៊ីរី និង​អស់ទាំង​សិរីរុងរឿង​របស់ទ្រង់​។ ទឹកទន្លេនោះ​នឹង​ឡើងមក​គ្របលើ​អស់ទាំង​ប្រឡាយ​របស់ពួកគេ ហើយ​ហូរ​មកលើ​អស់ទាំង​ច្រាំង​របស់ពួកគេ


“ក្រោយមក ពួក​បុត្រ​របស់​ស្ដេចនៃទិសខាងជើង​នឹង​បង្កសង្គ្រាម ហើយ​ប្រមូល​កម្លាំងទ័ព​ដ៏ច្រើនសន្ធឹក​។ ពួកគេ​នឹង​វាយគំហុក ព្រមទាំង​ជន់លិច​គេ ហើយ​ហូរកាត់ ក៏​ប្រយុទ្ធ​ម្ដងហើយម្ដងទៀត រហូតដល់​បន្ទាយ​របស់​ស្ដេចនៃទិសខាងត្បូង​។


ទ្រង់​សម្រេចព្រះទ័យ​ចូលមក​ដោយ​កម្លាំង​នៃ​អាណាចក្រ​ទាំងមូល​របស់ទ្រង់ ហើយ​អនុវត្តតាម​កិច្ចព្រមព្រៀង​ជាមួយ​ស្ដេចនៃទិសខាងត្បូង​។ ទ្រង់​នឹង​ប្រទាន​បុត្រីរបស់អង្គទ្រង់​ដល់​ស្ដេចនៃទិសខាងត្បូង ដើម្បី​បំផ្លាញ​អាណាចក្រនោះ ប៉ុន្តែ​នាង​នឹង​មិន​ឈរ​ខាងទ្រង់​ឡើយ ក៏​មិន​គាំទ្រ​ទ្រង់​ដែរ​។


កងទ័ព​ដូច​ទឹកជំនន់​នឹង​ត្រូវបាន​បោសចេញ​នៅចំពោះ​វា ហើយ​ពួកគេ​ក៏​ត្រូវបាន​បំបាក់បំបែក គឺ​សូម្បីតែ​អ្នកដឹកនាំ​នៃ​សម្ពន្ធមេត្រី​ផង​។


“ស្ដេច​នោះ​នឹង​ធ្វើ​តាមអំពើចិត្ត ក៏​នឹង​តម្កើង​ខ្លួន​ឡើង ហើយ​លើក​ខ្លួន​ឡើង​លើ​អស់ទាំង​ព្រះ ព្រមទាំង​និយាយ​អាក្រក់ក្រៃលែង​ទាស់នឹង​ព្រះលើអស់ទាំងព្រះ​។ ទ្រង់​នឹង​ចម្រើនឡើង រហូតដល់​សេចក្ដីក្រេវក្រោធ​បាន​បញ្ចប់ ដ្បិត​អ្វីដែល​ត្រូវបាន​កំណត់ នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​។


គាត់​នឹង​តាំង​សម្ពន្ធមេត្រី​មួយ​យ៉ាងរឹងមាំ ជាមួយ​មនុស្ស​ជាច្រើន​ក្នុង ‘ប្រាំពីរ​គ្រា’ មួយ ហើយ​ដល់​ពាក់កណ្ដាល ‘ប្រាំពីរ​គ្រា’ នោះ គាត់​នឹង​បញ្ឈប់​ការថ្វាយយញ្ញបូជា និង​តង្វាយ​។ អ្នក​បង្កការហិនវិនាស នឹងស្ថិត​នៅលើ​ស្លាប​របស់​តួគួរឲ្យស្អប់ខ្ពើម រហូតដល់​ការបំផ្លាញ​ដែល​ត្រូវបាន​កំណត់ បាន​ធ្លាក់​មកលើ​អ្នក​បង្កការហិនវិនាស​នោះ”៕


“អាណាចក្រស្ថានសួគ៌​ប្រៀបប្រដូច​នឹង​ស្ដេច​មួយ​អង្គ ដែល​រៀបចំ​ពិធីមង្គលការ​ឲ្យ​បុត្រ​របស់​ខ្លួន​។


ដូច្នេះ ធ្វើឲ្យ​ស្ដេច​ខ្ញាល់​ទ្រង់​ក៏​ចាត់​កងទ័ព​ឲ្យទៅ​បំផ្លាញជីវិត​ឃាតករ​ទាំងនោះ ហើយ​ដុត​ទីក្រុង​របស់​ពួកគេ​ចោល​។


មើល៍! ផ្ទះរបស់អ្នករាល់គ្នា​នឹង​ត្រូវ​ទុកចោល​ឲ្យ​នៅ​ស្ងាត់ជ្រងំ​។


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​មិន​ឃើញ​អ្វីៗ​ទាំងអស់​នេះ​ទេ​ឬ​? ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​ទីនេះ​គ្មាន​ថ្ម​ណាមួយ​ដែល​សល់​នៅលើ​ថ្ម​មួយទៀត ដោយ​មិន​ត្រូវ​រំលំ​ចោល​ឡើយ”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“តើ​អ្នក​ឃើញ​អគារ​ធំ​ៗ​ទាំងនេះ​ឬទេ​? នៅ​ទីនេះ​គ្មាន​ថ្ម​ណាមួយ​ដែល​សល់​នៅលើ​ថ្ម​មួយទៀត ដោយ​មិន​ត្រូវ​រំលំ​ចោល​ឡើយ”។


កាលណា​អ្នករាល់គ្នា​ឮ​អំពី​សង្គ្រាម និង​ដំណឹង​អំពី​សង្គ្រាម កុំ​ភ័យស្លន់ស្លោ​ឡើយ​។ ការទាំងនេះ​ត្រូវតែ​កើតឡើង ប៉ុន្តែ​មិនទាន់​ដល់​ទីបញ្ចប់​នៅឡើយ​ទេ​។


ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា៖“អេលីយ៉ា​មក​មុន​មែន ដើម្បី​ស្ដារ​អ្វីៗ​ទាំងអស់​ឡើងវិញ​។ ចុះ​ម្ដេចក៏​មាន​សរសេរ​ទុកមក​អំពី​កូនមនុស្ស​ថា លោក​ត្រូវតែ​រងទុក្ខ​ជាច្រើន និង​ត្រូវ​គេ​បដិសេធ​ទាំងមើលងាយ​ដូច្នេះ​?


គេ​នឹង​ដួល​ដោយ​មុខដាវ ហើយ​ត្រូវ​នាំទៅជាឈ្លើយសឹក​ក្នុង​ប្រជាជាតិ​ទាំងអស់ រីឯ​យេរូសាឡិម​នឹង​ត្រូវ​សាសន៍ដទៃ​ជាន់ឈ្លី រហូតដល់​ពេលវេលា​របស់​សាសន៍ដទៃ​បាន​គ្រប់កំណត់​។


“អ្វីៗ​ទាំងនេះ​ដែល​អ្នករាល់គ្នា​ឃើញ នឹង​មាន​ថ្ងៃ​មកដល់ ដែល​គ្មាន​ថ្ម​ណាមួយ​សល់​នៅលើ​ថ្ម​មួយទៀត ដោយ​មិន​ត្រូវ​រំលំ​ចោល​ឡើយ”។


តើ​ព្រះ​គ្រីស្ទ​មិន​ត្រូវ​រងទុក្ខ​នឹង​ការទាំងនេះ ហើយ​ចូល​ក្នុង​សិរីរុងរឿង​របស់​ព្រះអង្គ​ទេ​ឬ​?”។


ហើយ​មានបន្ទូល​ថា​៖“មាន​សរសេរ​ទុកមក​ដូច្នេះ​ថា ព្រះ​គ្រីស្ទ​ត្រូវតែរងទុក្ខ ហើយ​នៅ​ថ្ងៃ​ទីបី ព្រះអង្គ​នឹង​មានព្រះជន្ម​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់


ខ្ញុំ​នឹង​មិន​និយាយ​សេចក្ដី​ជាច្រើន​ជាមួយ​អ្នករាល់គ្នា​ទៀតទេ ពីព្រោះ​មេគ្រប់គ្រង​របស់​ពិភពលោក​នឹង​មក​។ វា​គ្មានអំណាច​លើ​ខ្ញុំ​ឡើយ​។


ព្រះ​បាន​ធ្វើឲ្យ​ព្រះអង្គ​ដែល​មិន​ស្គាល់​បាប ទៅជា​តួ​បាប​ជំនួស​យើង ដើម្បីឲ្យ​យើង​បាន​ក្លាយជា​សេចក្ដីសុចរិត​របស់​ព្រះ នៅក្នុង​ព្រះអង្គ​៕


ព្រះ​គ្រីស្ទ​បាន​ប្រោសលោះ​យើង​ពី​បណ្ដាសា​នៃ​ក្រឹត្យវិន័យ ដោយ​ព្រះអង្គ​ត្រូវ​បណ្ដាសា​ជំនួស​យើង ដ្បិត​មាន​សរសេរ​ទុកមក​ថា​:“អស់អ្នក​ដែល​ត្រូវបាន​ព្យួរ​នៅលើ​ឈើ ត្រូវ​បណ្ដាសា​ហើយ”។


ជាការពិត អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​ដើម្បី​ការនេះ​ឯង​។ ដ្បិត​ព្រះ​គ្រីស្ទ​ក៏​បាន​រងទុក្ខលំបាក​សម្រាប់​អ្នករាល់គ្នា​ដែរ ទុកជា​គំរូ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ដើរតាម​លម្អាន​របស់​ព្រះអង្គ​។


ព្រះអង្គ​បាន​ផ្ទុក​បាប​របស់យើង​ក្នុង​ព្រះកាយ​របស់​ព្រះអង្គ​នៅលើ​ឈើ​ដោយអង្គទ្រង់ផ្ទាល់ ដើម្បីឲ្យ​យើង​បាន​ស្លាប់​ចំពោះ​បាប ហើយ​មានជីវិតរស់​ចំពោះ​សេចក្ដីសុចរិត​។ ដោយសារតែ​ស្នាមរំពាត់​របស់​ព្រះអង្គ អ្នករាល់គ្នា​ត្រូវបាន​ប្រោសឲ្យជា​។


ដ្បិត​ព្រះ​គ្រីស្ទ​បាន​រងទុក្ខ​ម្ដង​ដើម្បី​ប្រោសលោះ​បាប គឺ​អ្នក​សុចរិត​បាន​ជំនួស​អ្នក​ទុច្ចរិត ដើម្បីឲ្យ​ព្រះអង្គ​នាំ​អ្នករាល់គ្នា​ទៅ​ឯ​ព្រះ​។ ព្រះគ្រីស្ទ​ត្រូវគេ​ធ្វើគុត​ខាងសាច់ឈាម ប៉ុន្តែ​មានព្រះជន្ម​រស់ឡើងវិញ​ខាងវិញ្ញាណ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម