Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 26:3 - ព្រះគម្ពីរខ្មែរសាកល

3 ជាពិសេស ដោយសារ​ព្រះករុណា​ជា​អ្នកជំនាញ​ខាង​ទំនៀមទម្លាប់ និង​បញ្ហា​ទាំងអស់​របស់​ជនជាតិយូដា​។ ដូច្នេះ ខ្ញុំព្រះបាទ​សូមអង្វរ​ឲ្យ​ព្រះករុណា​សណ្ដាប់​ខ្ញុំព្រះបាទ​ដោយអនុគ្រោះ​ផង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ជាពិសេស​ ព្រះអង្គ​ដឹង​ច្បាស់​ពី​ទំនៀម​ទម្លាប់​ និង​ទំនាស់​ទាំងឡាយ​ក្នុង​ចំណោម​ពួក​ជនជាតិ​យូដា​ ដូច្នេះ​ហើយ​ សូម​ព្រះអង្គ​ស្ដាប់​ខ្ញុំ​ដោយ​អនុគ្រោះ​ផង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ព្រោះ​ព្រះ​ករុណា​ជ្រាប​ហើយ​ពីទំនៀម​ទម្លាប់ និង​ការ​ជជែក​វែក​ញែក​របស់​សាសន៍​យូដា។ ហេតុ​នេះ សូម​ទ្រង់​មេត្តា​ព្រះ‌សណ្តាប់​ទូល​បង្គំ ដោយ​អនុគ្រោះ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដ្បិត​ព្រះ‌ករុណា​ជ្រាប​យ៉ាង​ច្បាស់​អំពី​ទំនៀម‌ទម្លាប់​ផ្សេងៗ​របស់​សាសន៍​យូដា និង​អំពី​សេចក្ដី​ដែល​គេ​និយម​ជជែក​វែក​ញែក។ ហេតុ​នេះ សូម​ព្រះរាជា​មេត្តា​ព្រះ‌សណ្ដាប់​ទូលបង្គំ ដោយ​អនុ‌គ្រោះ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 គឺ​ពី​ព្រោះ​ទ្រង់​ជ្រាប​គ្រប់​ទាំង​ទំលាប់ នឹង​សេចក្ដី​ជជែក​របស់​ពួក​សាសន៍​យូដា​ជា​ដើម ដូច្នេះ ទូលបង្គំ​សូម​អង្វរ ឲ្យ​ព្រះ‌ករុណា​ទ្រង់​ព្រះ‌សណ្តាប់​ទូលបង្គំ ដោយ​អំណត់​សិន

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ដ្បិត​ស្តេច​ជ្រាប​យ៉ាង​ច្បាស់ អំពី​ទំនៀម‌ទម្លាប់​ផ្សេងៗ​របស់​សាសន៍​យូដា និង​អំពី​សេចក្ដី​ដែល​គេ​និយម​ជជែក​វែក​ញែក។ ហេតុ​នេះ សូម​ស្តេច​មេត្ដា​ស្តាប់​ខ្ញុំ ដោយ​អនុ‌គ្រោះ​ផង។

សូមមើលជំពូក ចម្លង




កិច្ចការ 26:3
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ពួកគេ​បាន​ឮ​អំពី​អ្នក​ថា អ្នក​កំពុង​បង្រៀន​ជនជាតិយូដា​ទាំងអស់​ដែល​នៅក្នុងចំណោម​សាសន៍ដទៃ ឲ្យ​បោះបង់ចោល​ម៉ូសេ ដោយ​ប្រាប់​ពួកគេ​មិន​ឲ្យ​ធ្វើពិធីកាត់ស្បែក​ដល់​កូន​ៗ ឬ​ដើរតាម​ទំនៀមទម្លាប់​ឡើយ​។


ពេលនោះ​អភិបាល​ធ្វើសញ្ញា​ឲ្យ​ប៉ូល​និយាយ ដូច្នេះ​ប៉ូល​ក៏​និយាយថា​៖ “ខ្ញុំ​ដឹងថា​ឯកឧត្ដម​ជា​ចៅក្រម​លើ​ជនជាតិ​នេះ​ជាច្រើន​ឆ្នាំ​មកហើយ ដូច្នេះ​ខ្ញុំ​សូម​ឆ្លើយការពារខ្លួន​យ៉ាងរីករាយ ចំពោះ​ការទាំងនេះ​ដែល​ទាក់ទងនឹង​ខ្ញុំ​។


ប៉ុន្តែ​ដើម្បីកុំឲ្យ​រំខាន​លោក​យូរទៀត សូម​លោក​មេត្តា​ស្ដាប់​យើងខ្ញុំ​ត្រួសៗ ដោយ​ក្ដីអនុគ្រោះ​ផង​។


ទាក់ទងនឹង​អ្នកនេះ ខ្ញុំ​គ្មាន​អ្វី​ច្បាស់លាស់​សរសេរ​ថ្វាយ​ព្រះចៅអធិរាជ​ទេ ដូច្នេះ​ខ្ញុំ​បាន​នាំ​គាត់​ចេញមក​នៅមុខ​អស់លោក ជាពិសេស​នៅមុខ​ព្រះករុណា​ព្រះបាទ​អ័គ្រីប៉ា ដើម្បីឲ្យ​ខ្ញុំ​មាន​រឿង​ខ្លះ​នឹង​សរសេរ នៅពេល​បាន​សួរចម្លើយ​គាត់​ហើយ​។


“ព្រះបាទ​អ័គ្រីប៉ា​អើយ ខ្ញុំព្រះបាទ​ចាត់ទុក​ខ្លួនឯង​ថា​មានភ័ព្វសំណាង ដែល​អាច​ឆ្លើយការពារខ្លួន​នៅមុខ​ព្រះករុណា​នៅ​ថ្ងៃនេះ ទាក់ទងនឹង​ការ​ទាំងអស់​ដែល​ខ្ញុំព្រះបាទ​ត្រូវ​ពួកយូដា​ចោទប្រកាន់​នោះ


ដោយសារ​ព្រះរាជា​ទ្រង់​ជ្រាប​អំពី​ការទាំងនេះ បានជា​ខ្ញុំ​ទូល​ដល់​ទ្រង់​យ៉ាងក្លាហាន​។ ដ្បិត​ខ្ញុំ​ជឿជាក់​ថា ក្នុងចំណោម​ការទាំងនេះ គ្មាន​អ្វីមួយ​ដែល​លាក់បាំង​ពី​ទ្រង់​ទេ ពីព្រោះ​ការនេះ​មិន​បាន​កើតឡើង​នៅ​កន្លៀត​ណា​ឡើយ​។


គឺ​សេចក្ដីសន្យា​ដែល​កុលសម្ព័ន្ធទាំងដប់ពីរ​របស់យើង​បាន​បម្រើ​ព្រះ​យ៉ាងអស់ពីចិត្ត​ទាំងយប់ទាំងថ្ងៃ ដោយ​សង្ឃឹម​ថា​នឹង​ទទួលបាន​។ ព្រះរាជា​អើយ ខ្ញុំព្រះបាទ​ត្រូវ​ពួកយូដា​ចោទប្រកាន់​អំពី​សេចក្ដីសង្ឃឹម​នេះ​ឯង​។


បី​ថ្ងៃ​ក្រោយមក ប៉ូល​ហៅ​ពួក​មេគ្រប់គ្រង​របស់​ជនជាតិយូដា​មក​ជុំគ្នា​។ នៅពេល​ពួកគេ​មកជួបជុំគ្នា ប៉ូល​ក៏​និយាយ​នឹង​ពួកគេ​ថា​៖ “បងប្អូន​អើយ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ប្រឆាំងនឹង​ប្រជាជន ឬ​ទំនៀមទម្លាប់​របស់​ដូនតា​ទេ ប៉ុន្តែ​នៅ​យេរូសាឡិម​ខ្ញុំ​ត្រូវបាន​ប្រគល់​ជា​អ្នកទោស ទៅក្នុង​កណ្ដាប់ដៃ​របស់​ជនជាតិរ៉ូម៉ាំង​។


យើងខ្ញុំ​ធ្លាប់​ឮ​វា​និយាយ​ថា យេស៊ូវ​អ្នកណាសារ៉ែត​នេះ នឹង​កម្ទេច​កន្លែង​នេះ ហើយ​ផ្លាស់ប្ដូរ​ទំនៀមទម្លាប់​ដែល​ម៉ូសេ​បាន​ប្រគល់​ដល់​យើង”។


ប្រសិនបើ​ខ្ញុំ​មាន​អំណោយទាន​ខាង​ថ្លែងព្រះបន្ទូល ព្រមទាំង​ស្គាល់​អាថ៌កំបាំង​ទាំងអស់ និង​ចំណេះដឹង​គ្រប់យ៉ាង ហើយ​ប្រសិនបើ​ខ្ញុំ​មាន​ជំនឿ​ដ៏ពេញលេញ រហូតដល់​រើ​ភ្នំ​ចេញ​បាន ប៉ុន្តែ​គ្មាន​សេចក្ដីស្រឡាញ់ នោះ​ខ្ញុំ​គ្មានតម្លៃ​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម