Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 21:6 - ព្រះគម្ពីរខ្មែរសាកល

6 “អ្វីៗ​ទាំងនេះ​ដែល​អ្នករាល់គ្នា​ឃើញ នឹង​មាន​ថ្ងៃ​មកដល់ ដែល​គ្មាន​ថ្ម​ណាមួយ​សល់​នៅលើ​ថ្ម​មួយទៀត ដោយ​មិន​ត្រូវ​រំលំ​ចោល​ឡើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 «អ្វី​ដែល​អ្នក​រាល់គ្នា​ឃើញ​ទាំង​នេះ​ នៅ​ថ្ងៃ​មក​ដល់​ ថ្ម​ដែល​ត្រួត​លើ​គ្នា​នឹង​ត្រូវ​រើ​ចោល​គ្មាន​សល់​ឡើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 «រីឯ​របស់​ដែល​អ្នក​រាល់​គ្នា​ឃើញ​ទាំង​នេះ នោះ​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​នឹង​គ្មាន​ថ្ម​ណា​នៅ​ត្រួត​លើ​គ្នា​ទៀត​ឡើយ គឺ​ទាំង​អស់​នឹង​ត្រូវ​ទម្លាក់​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 «នៅ​ពេល​ខាង​មុខ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ពេល​នេះ នឹង​ត្រូវ​រលំ​បាក់​បែក​អស់​ជា​មិន​ខាន លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ឯ​របស់​ទាំង​នេះ ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​មើល នោះ​នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​នឹង​គ្មាន​ថ្ម​នៅ​ត្រួត​លើ​ថ្ម​ទៀត ឥត​ត្រូវ​ទំលាក់​ចុះ​នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 «នៅ​ពេល​ខាង​មុខ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ពេល​នេះ នឹង​ត្រូវ​រលំ​បាក់​បែក​អស់​ជា​មិន​ខាន លែង​មាន​ថ្ម​ត្រួត​ពី​លើ​ថ្ម​ទៀត​ហើយ»។

សូមមើលជំពូក ចម្លង




លូកា 21:6
20 ការដាក់ឲ្យឆ្លើយតបគ្នា  

លីបង់​អើយ ចូរ​បើក​ទ្វារ​របស់អ្នក ដើម្បីឲ្យ​ភ្លើង​បាន​ស៊ីបំផ្លាញ​ដើមស៊ីដា​របស់អ្នក​!


ដ្បិត​យើង​នឹង​ប្រមូល​ប្រជាជាតិ​ទាំងអស់​មក​ដើម្បី​ច្បាំង​នឹង​យេរូសាឡិម​។ ទីក្រុង​នោះ​នឹង​ត្រូវបាន​ចាប់យក ផ្ទះសម្បែង​នឹង​ត្រូវបាន​ប្លន់ ហើយ​ស្រី​ៗ​នឹង​ត្រូវបាន​រំលោភ​។ ពាក់កណ្ដាល​នៃ​អ្នកក្រុង​នឹង​ចេញទៅ​ជា​ឈ្លើយសឹក ប៉ុន្តែ​ប្រជាជន​ឯទៀត​នឹង​មិន​ត្រូវបាន​កាត់ចេញ​ពី​ទីក្រុង​នោះ​ឡើយ​។


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​មិន​ឃើញ​អ្វីៗ​ទាំងអស់​នេះ​ទេ​ឬ​? ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​ទីនេះ​គ្មាន​ថ្ម​ណាមួយ​ដែល​សល់​នៅលើ​ថ្ម​មួយទៀត ដោយ​មិន​ត្រូវ​រំលំ​ចោល​ឡើយ”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“តើ​អ្នក​ឃើញ​អគារ​ធំ​ៗ​ទាំងនេះ​ឬទេ​? នៅ​ទីនេះ​គ្មាន​ថ្ម​ណាមួយ​ដែល​សល់​នៅលើ​ថ្ម​មួយទៀត ដោយ​មិន​ត្រូវ​រំលំ​ចោល​ឡើយ”។


ពួកគេ​ទូល​សួរ​ព្រះយេស៊ូវ​ថា៖ “លោកគ្រូ តើ​ការទាំងនេះ​នឹង​កើតឡើង​នៅ​ពេលណា​? តើ​មាន​ទីសម្គាល់​អ្វី នៅពេល​ការទាំងនេះ​រៀបនឹង​កើតឡើង​?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម