Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 14:2 - ព្រះគម្ពីរខ្មែរសាកល

2 ដ្បិត​យើង​នឹង​ប្រមូល​ប្រជាជាតិ​ទាំងអស់​មក​ដើម្បី​ច្បាំង​នឹង​យេរូសាឡិម​។ ទីក្រុង​នោះ​នឹង​ត្រូវបាន​ចាប់យក ផ្ទះសម្បែង​នឹង​ត្រូវបាន​ប្លន់ ហើយ​ស្រី​ៗ​នឹង​ត្រូវបាន​រំលោភ​។ ពាក់កណ្ដាល​នៃ​អ្នកក្រុង​នឹង​ចេញទៅ​ជា​ឈ្លើយសឹក ប៉ុន្តែ​ប្រជាជន​ឯទៀត​នឹង​មិន​ត្រូវបាន​កាត់ចេញ​ពី​ទីក្រុង​នោះ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដ្បិត​យើង​នឹង​ប្រមូល​សាសន៍​ទាំង​អស់​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម គេ​នឹង​ចាប់​យក​ទី​ក្រុង ព្រម​ទាំង​ប្លន់​ផ្ទះ​ទាំង​ប៉ុន្មាន ហើយ​កំហែង​ចិត្ត​ពួក​ស្រីៗ​ផង ពួក​អ្នក​ក្រុង​ពាក់​កណ្ដាល​នឹង​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ តែ​បណ្ដា‌ជន​ដែល​នៅ​សល់ មិន​ត្រូវ​ដេញ​ចេញ​ពី​ទី​ក្រុង​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 យើង​នឹង​ប្រមូល​ប្រជា‌ជាតិ​ទាំង​អស់ ឲ្យ​លើក​គ្នា​មក​វាយ​លុក​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​នឹង​វាយ​យក​បាន​ទីក្រុង ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​អស់​ពី​ផ្ទះ ព្រម​ទាំង​រំលោភ​លើ​ស្រីៗ​ទៀត​ផង។ អ្នក​ក្រុង​ចំនួន​ពាក់​កណ្ដាល​នឹង​ត្រូវ​គេ​កៀរ យក​ទៅ​ជា​ឈ្លើយ តែ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ មិន​ត្រូវ​គេ​ដេញ​ចេញ​ពី​ទី​ក្រុង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដ្បិត​អញ​នឹង​ប្រមូល​អស់​ទាំង​សាសន៍​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម គេ​នឹង​ចាប់​យក​ទី​ក្រុង​បាន ព្រម​ទាំង​ប្លន់​ផ្ទះ​ទាំង​ប៉ុន្មាន ហើយ​កំហែង​ចិត្ត​ពួក​ស្រីៗ​ផង នោះ​ពួក​អ្នក​ក្រុង​ពាក់​កណ្តាល​នឹង​ត្រូវ​នាំ​ចេញ​ទៅ​ជា​ឈ្លើយ តែ​បណ្តាជន​ដែល​សល់​នៅ នឹង​មិន​ត្រូវ​ឃ្លាត​ចេញ​ពី​ទី​ក្រុង​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 យើង​នឹង​ប្រមូល​ប្រជា‌ជាតិ​ទាំង​អស់ ឲ្យ​លើក​គ្នា​មក​វាយ​លុក​ក្រុង​យេរូ‌សាឡឹម។ ពួក​គេ​នឹង​វាយ​យក​បាន​ទីក្រុង ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​អស់​ពី​ផ្ទះ ព្រម​ទាំង​រំលោភ​លើ​ស្រីៗ​ទៀត​ផង។ អ្នក​ក្រុង​ចំនួន​ពាក់​កណ្ដាល​នឹង​ត្រូវ​គេ​កៀរ យក​ទៅ​ជា​ឈ្លើយ តែ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ មិន​ត្រូវ​គេ​ដេញ​ចេញ​ពី​ទី​ក្រុង​ឡើយ។

សូមមើលជំពូក ចម្លង




សាការី 14:2
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ទារក​របស់ពួកគេ​នឹង​ត្រូវគេ​បោកកម្ទេច​នៅចំពោះ​ភ្នែក​របស់ពួកគេ ផ្ទះ​របស់ពួកគេ​នឹង​ត្រូវគេ​ប្លន់ ហើយ​ប្រពន្ធ​របស់ពួកគេ​នឹង​ត្រូវគេ​រំលោភ​។


ពេលនោះ អ្នកដែល​នៅសល់​ក្នុង​ស៊ីយ៉ូន និង​អ្នកដែល​សេសសល់​ក្នុង​យេរូសាឡិម គឺ​អស់អ្នក​ដែល​ត្រូវបាន​កត់ត្រា​ឲ្យ​មាន​ជីវិត​ក្នុង​យេរូសាឡិម នឹង​ត្រូវបាន​ហៅថា​វិសុទ្ធ


ព្រះអង្គ​បាន​លើក​ទង់សញ្ញា​សម្រាប់​បណ្ដា​ប្រជាជាតិ​ដែល​នៅ​ឆ្ងាយ ហើយ​បាន​ហួចហៅ​ពួកគេ​ពី​ចុងបំផុត​នៃ​ផែនដី នោះ​មើល៍! ពួកគេ​ក៏​ប្រញាប់ប្រញាល់​មក​យ៉ាងលឿន​។


ផ្ទុយទៅវិញ ចូរ​រីករាយ ហើយ​ត្រេកអរ​ជារៀងរហូត​ចំពោះ​អ្វីដែល​យើង​បាន​និម្មិតបង្កើត​នោះ ដ្បិត​មើល៍! យើង​នឹង​និម្មិតបង្កើត​យេរូសាឡិម​សម្រាប់ជា​អំណរ ក៏​នឹង​និម្មិតបង្កើត​ប្រជាជន​របស់នាង​សម្រាប់ជា​សេចក្ដីរីករាយ​។


“មើល៍! យើង​នឹង​ធ្វើឲ្យ​យេរូសាឡិម​ទៅជា​ពែង ដែល​ធ្វើឲ្យ​អស់ទាំង​ជាតិសាសន៍​ដែលនៅ​ជុំវិញ​ដើរទ្រេតទ្រោត​។ កាលណា​មាន​ការឡោមព័ទ្ធ​យេរូសាឡិម ក៏​មាន​ការឡោមព័ទ្ធ​យូដា​ដែរ​។


នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើឲ្យ​យេរូសាឡិម​ទៅជា​ថ្ម​ដ៏ធ្ងន់​មួយ​ដល់​ប្រជាជាតិ​ទាំងអស់​។ អស់អ្នក​ដែល​ផ្ទុក​វា​លើខ្លួន​នឹង​រងរបួសធ្ងន់ ហើយ​អស់ទាំង​ប្រជាជាតិ​នៅលើ​ផែនដី​នឹង​ប្រមូលគ្នា​ទាស់នឹង​ទីក្រុងនោះ”។


នៅ​ថ្ងៃ​នោះ យើង​នឹង​ស្វែងរក​ដើម្បី​បំផ្លាញ​អស់ទាំង​ប្រជាជាតិ​ដែល​មក​ទាស់នឹង​យេរូសាឡិម​។


ដូច្នេះ ធ្វើឲ្យ​ស្ដេច​ខ្ញាល់​ទ្រង់​ក៏​ចាត់​កងទ័ព​ឲ្យទៅ​បំផ្លាញជីវិត​ឃាតករ​ទាំងនោះ ហើយ​ដុត​ទីក្រុង​របស់​ពួកគេ​ចោល​។


“កាល​ណា​អ្នករាល់គ្នា​ឃើញ‘តួគួរឲ្យស្អប់ខ្ពើម នៃ​ភាពហិនវិនាស ’ ​ឈរ​នៅ​កន្លែងដែល​មិន​គួរ​ឈរ​——​ចូរឲ្យ​អ្នក​អាន​យល់​ចុះ​——ពេលនោះ ចូរឲ្យ​អ្នក​ដែល​នៅ​យូឌា​រត់គេច​ទៅ​ភ្នំ​ទៅ​។


ដ្បិត​នៅ​គ្រានោះ​នឹង​មាន​ទុក្ខវេទនា ដែល​តាំងពី​ដើមដំបូង​ដែល​ព្រះ​បាន​និម្មិតបង្កើតពិភពលោក រហូតមកដល់​សព្វថ្ងៃនេះ មិន​ធ្លាប់​កើតឡើង​បែប​នេះ​ទេ ហើយក៏​មិន​កើតឡើង​ទៀត​ដែរ​។


នៅ​គ្រានោះ សេសារ​អូគូស្ទ​បាន​ចេញ​រាជក្រឹត្យ​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​ទៅ​ចុះ​បញ្ជី​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម