ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 4:36 - ព្រះគម្ពីរខ្មែរសាកល

មាន​ពួកលេវី​ម្នាក់ ឈ្មោះ​យ៉ូសែប ស្រុកកំណើត​នៅ​ស៊ីពរ៍ ដែល​ពួក​សាវ័ក​ហៅថា បារណាបាស (​បារណាបាស មានអត្ថន័យប្រែថា កូន​នៃ​ការកម្សាន្តចិត្ត​)

សូមមើលជំពូក

Khmer Christian Bible

រីឯ​លោក​យ៉ូសែប​ដែល​ពួក​សាវក​ហៅ​ថា​ បារណាបាស​ ប្រែ​ថា​ «កូន​នៃ​សេចក្ដី​លើក​ទឹកចិត្ដ»​ ជា​ពួក​លេវី​ កើត​នៅ​កោះ​គីប្រុស​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​លេវី​ម្នាក់ ឈ្មោះ​យ៉ូសេប ស្រុក​កំណើត​នៅ​កោះ​គីប្រុស ដែល​ពួក​សាវក​ហៅ​ថា បាណា‌បាស (ដែល​ប្រែថា កូននៃ​ការ​លើក​ទឹក​ចិត្ត)

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​បុរស​ម្នាក់ ឈ្មោះ​យ៉ូស្វេ ជា​ពួក​លេវី ស្រុក​កំណើត​នៅ​កោះ​គីប្រុស ក្រុម​សាវ័ក​បាន​ដាក់​ឈ្មោះ​គាត់​ថា បារណា‌បាស ប្រែ​ថា «អ្នក​លើក​ទឹក​ចិត្ត​គេ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​យ៉ូសេ ដែល​ពួក​សាវក​ហៅ​ថា បាណា‌បាស (ប្រែ​ថា​ជា​អ្នក​ជំនួយ) ជា​ពួក​លេវី ដែល​កើត​នៅ​កោះ​គីប្រុស

សូមមើលជំពូក

អាល់គីតាប

មាន​បុរស​ម្នាក់ ឈ្មោះ​យ៉ូស្វេ ជា​ពួក​លេវី ស្រុក​កំណើត​នៅ​កោះ​គីប្រុស ក្រុម​សាវ័ក​បាន​ដាក់​ឈ្មោះ​គាត់​ថា បារណា‌បាស ប្រែ​ថា «អ្នក​លើក​ទឹក​ចិត្ដ​គេ»។

សូមមើលជំពូក



កិច្ចការ 4:36
24 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​កូន​របស់​សេបេដេ និង​យ៉ូហាន​ប្អូនប្រុស​​របស់​យ៉ាកុប ——​ព្រះអង្គ​ដាក់ឈ្មោះ​ពួកគេ​ថា “បោនអ៊ើកេ” ដែល​មានអត្ថន័យប្រែថា “កូន​ផ្គរលាន់”;


ពួកគេ​ក៏​ធ្វើ​យ៉ាងនោះ ដោយ​បាន​បញ្ជូន​ជំនួយ​ទៅ​ពួក​ចាស់ទុំ តាមរយៈ​ដៃ​របស់​បារណាបាស និង​សូល​៕


ចំណែកឯ​បារណាបាស និង​សូល​បាន​បំពេញ​ការងារបម្រើ​ហើយ ក៏​ត្រឡប់មក​ពី​យេរូសាឡិម​វិញ ទាំង​នាំ​យ៉ូហាន​ដែល​គេ​ហៅថា​ម៉ាកុស​មកជាមួយ​ដែរ​៕


ក្នុង​ក្រុមជំនុំ​នៅ​អាន់ទីយ៉ូក មាន​អ្នកថ្លែងព្រះបន្ទូល និង​គ្រូ គឺ​បារណាបាស ស៊ីម្មាន​ដែល​គេ​ហៅថា​នីគើរ លូគាស​អ្នកគីរេន ម៉ាណាអេន​បងប្អូនចិញ្ចឹម​របស់​ស្ដេចត្រាញ់​ហេរ៉ូឌ និង​សូល​។


បន្ទាប់ពី​អាន​ក្រឹត្យវិន័យ និង​គម្ពីរ​ព្យាការី​រួចហើយ អ្នកគ្រប់គ្រងសាលាប្រជុំ​ក៏​ឲ្យ​គេ​ទៅ​ឯ​អ្នកទាំងពីរ ដោយ​និយាយថា​៖ “បងប្អូន​ទាំងពីរ​អើយ បើសិន​បងប្អូន​មាន​ពាក្យ​អ្វី​លើកទឹកចិត្ត​ប្រជាជន សូម​និយាយ​ចុះ”។


ខណៈដែល​ពួកគេ​កំពុង​បម្រើ​ព្រះអម្ចាស់ ទាំង​តមអាហារ ព្រះវិញ្ញាណដ៏វិសុទ្ធ​មានបន្ទូលថា​៖ “ចូរ​ញែក​បារណាបាស និង​សូល​ឲ្យ​យើង សម្រាប់​ការងារ​ដែល​យើង​បាន​ហៅ​ពួកគេ​ឲ្យធ្វើ”។


ដូច្នេះ អ្នកទាំងពីរ​ត្រូវ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ចាត់ឲ្យទៅ ក៏​ចុះទៅ​សេលើស៊ា ហើយ​ចុះសំពៅ​ចេញ​ពីទីនោះ​ទៅ​ស៊ីពរ៍


ពេលនោះ អង្គប្រជុំ​ទាំងមូល​ក៏​ស្ងៀមស្ងាត់​ទៅ ហើយ​ស្ដាប់​បារណាបាស និង​ប៉ូល​រៀបរាប់​អំពី​ទីសម្គាល់ និង​ការអស្ចារ្យ​ដែល​ព្រះ​បាន​ធ្វើ​តាមរយៈ​ពួកគេ​នៅក្នុងចំណោម​សាសន៍ដទៃ​។


ក្រោយពី​ប៉ូល និង​បារណាបាស​មាន​ការប្រកែក និង​ការដេញដោលគ្នា​មិន​តិច​ជាមួយ​អ្នកទាំងនោះ គេ​ក៏​កំណត់​ឲ្យ​ប៉ូល និង​បារណាបាស ព្រមទាំង​អ្នកខ្លះ​ទៀត​ពីចំណោម​ពួកគេ​ឡើងទៅ​ជួប​ពួក​សាវ័ក និង​ពួក​ចាស់ទុំ​នៅ​យេរូសាឡិម ដើម្បី​និយាយ​អំពី​បញ្ហា​នេះ។


បារណាបាស​ចង់​យក​យ៉ូហាន​ដែល​ហៅថា​ម៉ាកុស​ទៅជាមួយ​ដែរ


ពេលនោះ មាន​ការប្រកែកគ្នាយ៉ាងខ្លាំង​កើតឡើង រហូតដល់​អ្នកទាំងពីរ​បែកផ្លូវ​គ្នា​។ បារណាបាស​ក៏​យក​ម៉ាកុស​ទៅ​ជាមួយ ហើយ​ចុះសំពៅ​ទៅ​ស៊ីពរ៍​។


មាន​សិស្ស​ខ្លះ​ពី​សេសារា​បាន​រួមដំណើរ​ជាមួយ​យើង​ដែរ ទាំង​នាំ​យើង​ទៅ​ស្នាក់នៅ​ជាមួយ​អ្នកស៊ីពរ៍​ម្នាក់​ឈ្មោះ​ម្ន៉ាសុន ដែល​ជា​សិស្ស​ដំបូង​។


យើង​បន្តដំណើរ​ទៅ​ស៊ីរី ទាំង​ឃើញ​ស៊ីពរ៍​នៅ​ខាងឆ្វេង ក៏​បង្ហួសទៅ រួច​ចូលចត​នៅ​ទីរ៉ុស ពីព្រោះ​សំពៅ​ត្រូវ​ទម្លាក់​ទំនិញ​នៅ​ទីនោះ​។


ពីទីនោះ យើង​ចេញសំពៅ ហើយ​សសៀរតាម​ស៊ីពរ៍ ពីព្រោះ​បញ្ច្រាស​ខ្យល់​។


ប៉ុន្តែ​បារណាបាស​បាន​ទទួល​គាត់ ហើយ​នាំ​គាត់​ទៅ​ជួប​ពួក​សាវ័ក ទាំង​រៀបរាប់ប្រាប់​ពួកគេ​អំពី​របៀប​ដែល​សូល​បាន​ឃើញ​ព្រះអម្ចាស់​នៅតាមផ្លូវ និង​របៀប​ដែល​ព្រះអង្គ​បាន​មានបន្ទូល​នឹង​គាត់ ព្រមទាំង​របៀប​ដែល​គាត់​បាន​ប្រកាសយ៉ាងក្លាហាន​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​នៅ​ដាម៉ាស់​។


ផ្ទុយទៅវិញ អ្នក​ដែល​ថ្លែងព្រះបន្ទូល និយាយ​ទៅកាន់​មនុស្ស ដើម្បី​ស្អាងទឹកចិត្ត លើកទឹកចិត្ត និង​កម្សាន្តចិត្ត​។


ឬមួយក៏​មាន​តែ​ខ្ញុំ និង​បារណាបាស​ប៉ុណ្ណោះ​ឬ ដែល​គ្មាន​សិទ្ធិ​ឈប់​ធ្វើការ​?


លុះ​ដប់បួន​ឆ្នាំ​ក្រោយមក ខ្ញុំ​បាន​ឡើងទៅ​យេរូសាឡិម​ម្ដងទៀត​ជាមួយ​បារណាបាស ទាំង​យក​ទីតុស​ទៅជាមួយ​ដែរ​។


ជនជាតិយូដា​ឯទៀត​ក៏​ធ្វើពុតជាមួយ​គាត់​ដែរ រហូតដល់​សូម្បីតែ​បារណាបាស​ក៏​ត្រូវបាន​អូសទាញ​ទៅក្នុង​ពុតត្បុត​របស់​ពួកគេ​។


នៅពេល​ឃើញ​ព្រះគុណ​ដែល​បាន​ប្រទាន​មក​ខ្ញុំ ពួក​អ្នក​ដែល​ត្រូវគេ​ចាត់ទុក​ជា​សសរទ្រូង គឺ​យ៉ាកុប កេផាស និង​យ៉ូហាន​បាន​លូក​ដៃស្ដាំ​នៃ​ការប្រកបគ្នា​ទទួល​ខ្ញុំ និង​បារណាបាស ដើម្បីឲ្យ​យើង​ទៅ‍រក​បណ្ដា​សាសន៍ដទៃ ចំណែកឯ​ពួកគេ​វិញ ពួកគេ​ទៅ‍រក​អ្នកដែលទទួលពិធីកាត់ស្បែក​។


អើរីស្តាក​អ្នកជាប់គុកជាមួយ​ខ្ញុំ និង​ម៉ាកុស​បងប្អូនជីដូនមួយ​របស់​បារណាបាស ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ ចំពោះ​ម៉ាកុស អ្នករាល់គ្នា​បាន​ទទួល​ពាក្យបង្គាប់​ថា ប្រសិនបើ​គាត់​មករក​អ្នករាល់គ្នា សូម​អ្នករាល់គ្នា​ទទួល​គាត់​។