Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 4:35 - ព្រះគម្ពីរខ្មែរសាកល

35 ដាក់​នៅទៀប​ជើង​របស់​ពួក​សាវ័ក ហើយ​ពួកគេ​ក៏​ចែក​ឲ្យ​ម្នាក់ៗ​តាមដែល​គេ​ត្រូវការ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 មក​ដាក់​នៅ​ទៀប​ជើង​របស់​ពួក​សាវក​ ហើយ​គេ​ក៏​ចែក​ឲ្យ​គ្រប់​គ្នា​តាម​ដែល​ម្នាក់ៗ​ត្រូវការ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 មក​ដាក់​នៅ​ទៀប​ជើង​ពួក​សាវក ហើយ​ចែក​ដល់​ម្នាក់​ៗ​តាម​ត្រូវ​ការ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 មក​ជូន​ក្រុម​សាវ័ក។ បន្ទាប់​មក អ្នក​ជឿ​ទាំង​អស់​គ្នា​ទទួល​ចំណែក តាម​សេចក្ដី​ត្រូវ​ការ​រៀងៗ​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ដាក់​នៅ​ទៀប​ជើង​ពួក​សាវក ហើយ​គេ​ក៏​ចែក​ដល់​គ្រប់​គ្នា​តាម​ត្រូវ​ការ។

សូមមើលជំពូក ចម្លង

អាល់គីតាប

35 មក​ជូន​ក្រុម​សាវ័ក។ បន្ទាប់​មក​អ្នក​ជឿ​ទាំង​អស់​គ្នា​ទទួល​ចំណែក តាម​សេចក្ដី​ត្រូវ​ការ​រៀងៗ​ខ្លួន។

សូមមើលជំពូក ចម្លង




កិច្ចការ 4:35
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​បាន​លក់​ទ្រព្យសម្បត្តិ និង​អ្វីៗដែល​ពួកគេ​មាន ហើយ​ចែក​របស់ទាំងនោះ​ដល់​ទាំងអស់គ្នា តាមដែល​ម្នាក់ៗ​ត្រូវការ​។


ប៉ុន្តែ​ពេត្រុស​និយាយថា​៖ “ប្រាក់ និង​មាស ខ្ញុំ​គ្មានទេ ប៉ុន្តែ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នូវ​អ្វីដែល​ខ្ញុំ​មាន​: ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អ្នកណាសារ៉ែត ចូរ​ក្រោកឡើង ហើយ​ដើរ​ទៅចុះ​!”។


គាត់​បាន​លក់​ចម្ការ​របស់​គាត់ ហើយ​យក​ប្រាក់​នោះ​មក​ដាក់​នៅទៀប​ជើង​របស់​ពួក​សាវ័ក​៕


ហើយ​លាក់ទុក​ខ្លះ​ពី​ប្រាក់ដែលលក់បាន ដោយ​ប្រពន្ធ​បាន​ដឹងឮ​ដែរ រួច​យក​មួយ​ចំណែក​មក​ដាក់​នៅទៀប​ជើង​របស់​ពួក​សាវ័ក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម