“ចូរស្រែកអស់ពីបំពង់ក កុំទប់ឡើយ! ចូរបន្លឺសំឡេងរបស់អ្នកឡើងដូចជាស្នែង ចូរប្រកាសដល់ប្រជារាស្ត្ររបស់យើងនូវការបំពានរបស់ពួកគេ និងដល់វង្សត្រកូលយ៉ាកុបនូវបាបរបស់ពួកគេ។
កិច្ចការ 4:29 - ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់អើយ! ឥឡូវនេះ សូមទតមើលសេចក្ដីគំរាមកំហែងរបស់ពួកគេ ហើយប្រទានឲ្យបាវបម្រើរបស់ព្រះអង្គប្រកាសព្រះបន្ទូលរបស់ព្រះអង្គដោយភាពក្លាហានដ៏ពេញលេញផង Khmer Christian Bible ដូច្នេះ ព្រះអម្ចាស់អើយ! ឥឡូវនេះ សូមមើលសេចក្ដីគំរាមរបស់ពួកគេចុះ ហើយសូមប្រទានឲ្យពួកបាវបម្រើរបស់ព្រះអង្គបានពេញដោយសេចក្ដីក្លាហាន ដើម្បីប្រកាសព្រះបន្ទូលរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមទតមើលការគំរាមកំហែងរបស់គេ ហើយសូមប្រទានឲ្យពួកបាវបម្រើព្រះអង្គ បានថ្លែងព្រះបន្ទូលព្រះអង្គដោយសេចក្ដីក្លាហានផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមជ្រាបសេចក្ដីគំរាមរបស់ពួកគេ ហើយសូមប្រោសប្រទានឲ្យពួកអ្នកបម្រើព្រះអង្គ ថ្លែងព្រះបន្ទូលដោយចិត្តអង់អាចមោះមុតផង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ ឱព្រះអម្ចាស់អើយ សូមទតមើលសេចក្ដីកំហែងរបស់គេ ហើយសូមប្រទានឲ្យពួកអ្នកបំរើទ្រង់ បានផ្សាយព្រះបន្ទូល ដោយសេចក្ដីក្លាហានដ៏ពេញលេញ អាល់គីតាប ឥឡូវនេះ ឱអុលឡោះជាអម្ចាស់អើយ សូមជ្រាបសេចក្ដីគំរាមរបស់ពួកគេ ហើយសូមប្រោសប្រទានឲ្យពួកអ្នកបម្រើទ្រង់ថ្លែងបន្ទូលរបស់ទ្រង់ដោយចិត្ដអង់អាចមោះមុតផង |
“ចូរស្រែកអស់ពីបំពង់ក កុំទប់ឡើយ! ចូរបន្លឺសំឡេងរបស់អ្នកឡើងដូចជាស្នែង ចូរប្រកាសដល់ប្រជារាស្ត្ររបស់យើងនូវការបំពានរបស់ពួកគេ និងដល់វង្សត្រកូលយ៉ាកុបនូវបាបរបស់ពួកគេ។
សូមទតមើលពីស្ថានសួគ៌ ហើយទតឃើញពីលំនៅដ៏វិសុទ្ធ និងដ៏រុងរឿងរបស់ព្រះអង្គផង! ព្រះហឫទ័យឆេះឆួល និងព្រះចេស្ដារបស់ព្រះអង្គ តើនៅឯណា? ការរំជួលក្នុងព្រះហឫទ័យ និងសេចក្ដីមេត្តារបស់ព្រះអង្គ ត្រូវបានបង្ខាំងពីទូលបង្គំហើយ។
ព្រះនៃទូលបង្គំអើយ សូមផ្ទៀងព្រះកាណ៌ព្រះអង្គសណ្ដាប់ផង! សូមបើកព្រះនេត្រព្រះអង្គទតមើលការហិនហោចរបស់យើងខ្ញុំ និងទីក្រុងដែលត្រូវបានហៅតាមព្រះនាមរបស់ព្រះអង្គផង ដ្បិតយើងខ្ញុំថ្វាយពាក្យអង្វរកររបស់យើងខ្ញុំនៅចំពោះព្រះអង្គ មិនមែនដោយព្រោះសេចក្ដីសុចរិតរបស់យើងខ្ញុំទេ គឺដោយព្រោះសេចក្ដីមេត្តាដ៏លើសលប់របស់ព្រះអង្គវិញ។
ប៉ូល និងបារណាបាសក៏ប្រកាសយ៉ាងក្លាហានថា៖ “ព្រះបន្ទូលរបស់ព្រះត្រូវតែប្រកាសដល់អ្នករាល់គ្នាជាមុន។ ប៉ុន្តែដោយសារអ្នករាល់គ្នាច្រានចោលព្រះបន្ទូលនេះ ហើយចាត់ទុកខ្លួនឯងថាមិនស័ក្ដិសមនឹងជីវិតអស់កល្បជានិច្ច មើល៍! យើងនឹងបែរទៅរកសាសន៍ដទៃវិញ
យ៉ាងណាមិញ ប៉ូល និងបារណាបាសស្នាក់នៅទីនោះអស់រយៈពេលយ៉ាងយូរ ទាំងប្រកាសយ៉ាងក្លាហានដោយនូវព្រះអម្ចាស់។ ព្រះអម្ចាស់ក៏ធ្វើបន្ទាល់អំពីព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គ ដោយប្រទានឲ្យមានទីសម្គាល់ និងការអស្ចារ្យកើតឡើងតាមរយៈដៃរបស់ពួកគេ។
ប៉ូលបានចូលទៅក្នុងសាលាប្រជុំ ហើយប្រកាសយ៉ាងក្លាហានក្នុងអំឡុងបីខែ ទាំងជជែក និងបញ្ចុះបញ្ចូលគេអំពីអាណាចក្ររបស់ព្រះ។
ដោយសារព្រះរាជាទ្រង់ជ្រាបអំពីការទាំងនេះ បានជាខ្ញុំទូលដល់ទ្រង់យ៉ាងក្លាហាន។ ដ្បិតខ្ញុំជឿជាក់ថា ក្នុងចំណោមការទាំងនេះ គ្មានអ្វីមួយដែលលាក់បាំងពីទ្រង់ទេ ពីព្រោះការនេះមិនបានកើតឡើងនៅកន្លៀតណាឡើយ។
គាត់ប្រកាសអាណាចក្ររបស់ព្រះ និងបង្រៀនសេចក្ដីដែលទាក់ទងនឹងព្រះអម្ចាស់យេស៊ូវគ្រីស្ទដោយបើកចំហ គ្មានការហាមឃាត់ឡើយ៕៚
នៅពេលពួកគេឃើញភាពក្លាហានរបស់ពេត្រុស និងយ៉ូហាន ទាំងយល់ឃើញថាអ្នកទាំងពីរជាមនុស្សសាមញ្ញ និងមិនបានរៀនសូត្រ ពួកគេក៏ភ្ញាក់ផ្អើល ហើយមើលស្គាល់ថាអ្នកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូវ
បន្ទាប់ពីសម្លុតគំរាមថែមទៀតហើយ ពួកគេក៏ដោះលែងអ្នកទាំងពីរ ដោយសារតែប្រជាជន។ ពួកគេរកមិនឃើញមធ្យោបាយដាក់ទោសអ្នកទាំងពីរទេ ពីព្រោះមនុស្សទាំងអស់កំពុងលើកតម្កើងសិរីរុងរឿងដល់ព្រះ ចំពោះអ្វីដែលបានកើតឡើង។
បន្ទាប់ពីពួកគេបានអធិស្ឋានរួចហើយ កន្លែងដែលពួកគេកំពុងជួបជុំគ្នាក៏រញ្ជួយ ហើយទាំងអស់គ្នាបានពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ពួកគេក៏ចាប់ផ្ដើមប្រកាសព្រះបន្ទូលរបស់ព្រះដោយភាពក្លាហាន។
ប៉ុន្តែបារណាបាសបានទទួលគាត់ ហើយនាំគាត់ទៅជួបពួកសាវ័ក ទាំងរៀបរាប់ប្រាប់ពួកគេអំពីរបៀបដែលសូលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ និងរបៀបដែលព្រះអង្គបានមានបន្ទូលនឹងគាត់ ព្រមទាំងរបៀបដែលគាត់បានប្រកាសយ៉ាងក្លាហានក្នុងព្រះនាមរបស់ព្រះយេស៊ូវនៅដាម៉ាស់។
ដូច្នេះ សូលក៏នៅជាមួយពួកគេ ហើយទៅណាមកណាដោយសេរីក្នុងយេរូសាឡិម ទាំងប្រកាសយ៉ាងក្លាហានក្នុងព្រះនាមរបស់ព្រះអម្ចាស់។
ថែមទាំងមានបងប្អូនភាគច្រើនបានជឿទុកចិត្តលើព្រះអម្ចាស់ដោយសារតែការជាប់ឃុំឃាំងរបស់ខ្ញុំ ហើយប្រកាសព្រះបន្ទូលកាន់តែក្លាហានឡើងឥតភ័យខ្លាច។
ផ្ទុយទៅវិញ យើងមានភាពក្លាហានក្នុងព្រះនៃយើង ដើម្បីប្រកាសដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នាក្នុងការតយុទ្ធយ៉ាងខ្លាំង ដោយបានរងទុក្ខ និងត្រូវគេបង្អាប់បង្អោនជាស្រេចនៅភីលីព ដូចដែលអ្នករាល់គ្នាដឹងស្រាប់ហើយ។
ប៉ុន្តែព្រះអម្ចាស់បានឈរនៅក្បែរខ្ញុំ ហើយបានចម្រើនកម្លាំងដល់ខ្ញុំ ដើម្បីឲ្យការប្រកាសត្រូវបានបំពេញតាមរយៈខ្ញុំ និងដើម្បីឲ្យអស់ទាំងសាសន៍ដទៃបានឮ ហើយខ្ញុំត្រូវបានស្រោចស្រង់ពីមាត់សិង្ហ។