Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 14:13 - ព្រះគម្ពីរខ្មែរសាកល

13 ដូច្នេះ ចូរឲ្យ​អ្នក​ដែល​និយាយ​ភាសាដទៃ​អធិស្ឋាន ដើម្បីឲ្យ​ចេះ​បកប្រែ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ហេតុនេះ​ហើយ​អ្នក​ដែល​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ ចូរ​អធិស្ឋាន​ ដើម្បី​ឲ្យ​អាច​បកប្រែ​បាន​ផង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ហេតុ​នេះ អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ចេះ​បក​ប្រែ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ហេតុ​នេះ អ្នក​ដែល​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ត្រូវ​អធិស្ឋាន*​សុំ​ឲ្យ​ចេះ​បក​ប្រែ​ន័យ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ហេតុ​នោះ​បាន​ជា​អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ នោះ​ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ចេះ​បក​ប្រែ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ហេតុ​នេះ អ្នក​ដែល​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ត្រូវ​ទូរអា​សុំ​ឲ្យ​ចេះ​បក​ប្រែ​ន័យ​ផង។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 14:13
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុនេះហើយបានជា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្វីៗ​ទាំងអស់​ដែល​អ្នករាល់គ្នា​អធិស្ឋាន ហើយ​ទូល​សុំ ចូរ​ជឿ​ថា​អ្នករាល់គ្នា​បាន​ទទួល​ហើយ​នោះ​នឹង​បាន​សម្រេច​ដល់​អ្នករាល់គ្នា​។


ពួកគេ​ទាំងអស់គ្នា​តែងតែ​ផ្ចង់ស្មារតី​ដោយមានចិត្តតែមួយ​ក្នុង​ការអធិស្ឋាន ជាមួយ​ស្ត្រី​ៗ និង​ម៉ារា​ម្ដាយ​របស់​ព្រះយេស៊ូវ ព្រមទាំង​ប្អូន​ៗ​របស់​ព្រះអង្គ​ផង​។


ពេត្រុស និងយ៉ូហាន​ក៏​ចុះទៅ ហើយ​អធិស្ឋាន​សម្រាប់​ពួកគេ ដើម្បីឲ្យ​ពួកគេ​បាន​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ


សកម្មភាព​នៃ​ព្រះចេស្ដា​បានប្រទាន​ដល់​ម្នាក់ទៀត អំណោយទាននៃ​ការថ្លែងព្រះបន្ទូល​បានប្រទាន​ដល់​ម្នាក់ទៀត អំណោយទាននៃ​ការពិសោធ​វិញ្ញាណ​បានប្រទាន​ដល់​ម្នាក់ទៀត ភាសាដទៃ​ផ្សេងៗ​បានប្រទាន​ដល់​ម្នាក់ទៀត ហើយ​អំណោយទាននៃ​ការបកប្រែ​ភាសាដទៃ​បានប្រទាន​ដល់​ម្នាក់ទៀត​។


តើ​ទាំងអស់គ្នា​មាន​អំណោយទាន​នៃ​ការប្រោសឲ្យជា​ឬ​? តើ​ទាំងអស់គ្នា​និយាយ​ភាសាដទៃ​ឬ​? តើ​ទាំងអស់គ្នា​បកប្រែ​ភាសាដទៃ​ឬ​?


អ្នករាល់គ្នា​ក៏​ដូច្នោះ​ដែរ​។ ដោយព្រោះ​អ្នករាល់គ្នា​ឆេះឆួលចង់បាន​អំណោយទាន​ខាង​វិញ្ញាណ ចូរ​ស្វែងរក​ការស្អាងទឹកចិត្ត​ក្រុមជំនុំ ឲ្យ​បាន​សម្បូរហូរហៀរ​។


ដ្បិត​ប្រសិនបើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសាដទៃ វិញ្ញាណ​របស់ខ្ញុំ​ក៏​អធិស្ឋាន​មែន ប៉ុន្តែ​គំនិត​របស់ខ្ញុំ​មិនបង្កើតផល​អ្វីឡើយ​។


បងប្អូន​អើយ ដូច្នេះ​តើ​ត្រូវ​ធ្វើ​ដូចម្ដេច​? កាលណា​អ្នករាល់គ្នា​មកជួបជុំគ្នា ម្នាក់ៗ​មាន​ទំនុកតម្កើង មាន​ការបង្រៀន មាន​ការបើកសម្ដែង មាន​ភាសាដទៃ មាន​ការបកប្រែ​; ចូរ​ធ្វើ​ការ​ទាំងអស់​ដើម្បី​ស្អាងទឹកចិត្ត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម