Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 9:28 - ព្រះគម្ពីរខ្មែរសាកល

28 ដូច្នេះ សូល​ក៏​នៅ​ជាមួយ​ពួកគេ ហើយ​ទៅណាមកណាដោយសេរី​ក្នុង​យេរូសាឡិម ទាំង​ប្រកាសយ៉ាងក្លាហាន​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

28 លោក​សុល​ក៏​នៅ​ជាមួយ​ពួក​សាវក​ និង​បាន​ចេញ​ចូល​ក្រុង​យេរូសាឡិម​ ទាំង​ប្រកាស​ដោយ​ក្លាហាន​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ទៀត​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ដូច្នេះ លោក​ក៏​នៅ​ជា‌មួយ​ពួកសាវក ហើយ​ចេញ​ចូល​ក្រុង​យេរូ‌សាឡិម ទាំង​ប្រកាស​ដោយ​ក្លាហាន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ចាប់​តាំង​ពី​ពេល​នោះ​មក លោក​សូល​តែងតែ​ចុះ​ឡើង​នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ក្រុម​សាវ័ក​ជានិច្ច ព្រម​ទាំង​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់‌អាច​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថែម​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 គាត់​ក៏​នៅ​ជា​មួយ​នឹង​គេ​ក្នុង​ក្រុង​យេរូ‌សាឡិម ទាំង​ចេញ​ចូល ហើយ​បាន​អធិប្បាយ ដោយ​នូវ​ព្រះ‌នាម​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ដោយ​ក្លាហាន

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ចាប់​តាំង​ពី​ពេល​នោះ​មក លោក​សូល​តែងតែ​ចុះ​ឡើង​នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ ក្រុម​សាវ័ក​ជា‌និច្ច ព្រម​ទាំង​មាន​ប្រសាសន៍​ដោយ​ចិត្ដ​អង់‌អាច​ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់​ថែម​ទៀត​ផង។

សូមមើលជំពូក ចម្លង




កិច្ចការ 9:28
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​នឹង​រក្សា​ដំណើរ​ចេញទៅ​របស់អ្នក និង​ដំណើរ​មកវិញ​របស់អ្នក ចាប់ពី​ឥឡូវនេះ រហូតអស់កល្បជានិច្ច​៕


គឺ​ខ្ញុំ​ជា​ទ្វារ​។ ប្រសិនបើ​អ្នកណា​ចូល​តាម​ខ្ញុំ អ្នកនោះ​នឹង​បាន​សង្គ្រោះ ព្រមទាំង​ចេញចូល ហើយ​រកឃើញ​វាលស្មៅ​ទៀតផង​។


“ដូច្នេះ ត្រូវតែ​ឲ្យ​ម្នាក់​ក្នុង​អ្នក​ដែល​រួមដំណើរជាមួយ​ពួកយើង នៅ​គ្រប់​ពេល​ដែល​ព្រះអម្ចាស់​យេស៊ូវ​បាន​យាង​ចេញចូល​ក្នុងចំណោម​ពួកយើង


នៅពេល​ពួកគេ​ឃើញ​ភាពក្លាហាន​របស់​ពេត្រុស និង​យ៉ូហាន ទាំង​យល់ឃើញ​ថា​អ្នកទាំងពីរ​ជា​មនុស្ស​សាមញ្ញ និង​មិនបានរៀនសូត្រ ពួកគេ​ក៏​ភ្ញាក់ផ្អើល ហើយ​មើលស្គាល់​ថា​អ្នកទាំងពីរ​ធ្លាប់​នៅ​ជាមួយ​ព្រះយេស៊ូវ


ព្រះអម្ចាស់​អើយ! ឥឡូវនេះ សូម​ទត​មើល​សេចក្ដីគំរាមកំហែង​របស់​ពួកគេ ហើយ​ប្រទាន​ឲ្យ​បាវបម្រើ​របស់ព្រះអង្គ​ប្រកាស​ព្រះបន្ទូល​របស់ព្រះអង្គ​ដោយ​ភាពក្លាហាន​ដ៏ពេញលេញ​ផង


គាត់​បាន​សន្ទនា និង​ជជែកវែកញែក​ជាមួយ​ជនជាតិយូដាដែលនិយាយក្រិក ប៉ុន្តែ​ពួកគេ​ប៉ុនប៉ង​សម្លាប់​គាត់​។


លុះ​បី​ឆ្នាំ​ក្រោយមក ខ្ញុំ​បាន​ឡើង​ទៅ​យេរូសាឡិម​ដើម្បី​ជួប​កេផាស ហើយ​ស្នាក់នៅ​ជាមួយ​គាត់​ដប់ប្រាំ​ថ្ងៃ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម