ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 4:28 - ព្រះគម្ពីរខ្មែរសាកល

ដើម្បី​ធ្វើ​នូវ​អ្វីៗដែល​ព្រះហស្ត​របស់ព្រះអង្គ និង​គម្រោង​របស់ព្រះអង្គ បាន​កំណត់ទុកមុន​ឲ្យ​កើតឡើង​។

សូមមើលជំពូក

Khmer Christian Bible

ឲ្យ​ធ្វើ​អ្វីៗ​ដែល​ព្រះហស្ដ​ និង​បំណង​របស់​ព្រះអង្គ​បាន​កំណត់​ទុក​ឲ្យ​កើតឡើង។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដើម្បី​ធ្វើ​អ្វីៗ​ដែល​ព្រះ‌ហស្ត​ព្រះ‌អង្គ និង​គម្រោង‌ការ​របស់​ព្រះ‌អង្គ បាន​កំណត់​ទុក​ឲ្យ​កើត​ឡើង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​នាំ​គ្នា​ប្រព្រឹត្ត​ដូច​ព្រះអង្គ​បាន​កំណត់​ទុក​ជា​មុន តាម​ឫទ្ធិ‌បារមី និង​តាម​ព្រះ‌តម្រិះ​របស់​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដើម្បី​នឹង​ធ្វើ​អស់​ទាំង​ការ​ដែល​ព្រះ‌ហស្ត​ទ្រង់ នឹង​ព្រះ‌ដំរិះ​ទ្រង់ បាន​គិត​សំរេច​ជា​មុន

សូមមើលជំពូក

អាល់គីតាប

គេ​នាំ​គ្នា​ប្រព្រឹត្ដ​ដូច​អុលឡោះ​បាន​កំណត់​ទុក​ជា​មុន តាម​អំណាច និង​តាម​តម្រិះ​របស់​ទ្រង់។

សូមមើលជំពូក



កិច្ចការ 4:28
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកបង​បាន​មានបំណង​ធ្វើទុក្ខ​ទាស់នឹង​ខ្ញុំ​មែន ប៉ុន្តែ​ព្រះ​ទ្រង់​មានបំណង​ឲ្យ​វា​ទៅជា​ការល្អ​វិញ ដើម្បី​សម្រេចបាន​ដូច​សព្វថ្ងៃនេះ គឺ​ឲ្យ​មនុស្ស​ជាច្រើន​មានជីវិតរស់​។


សូម្បីតែ​កំហឹង​របស់​មនុស្ស​ក៏​នឹង​ធ្វើឲ្យ​គេ​សរសើរតម្កើង​ព្រះអង្គ​; ព្រះអង្គ​នឹង​ក្រវាត់​អង្គទ្រង់​ដោយ​អ្នកដែលនៅសល់​ពី​កំហឹង​។


គ្មាន​ប្រាជ្ញា​ណា គ្មាន​ការយល់ដឹង​ណា ហើយ​គ្មាន​ការប្រឹក្សា​ណា ដែលអាច​ទាស់នឹង​ព្រះយេហូវ៉ា​ឡើយ​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ស្បថ​ថា​៖ “ដូចដែល​យើង​បាន​គិត​យ៉ាងណា នឹង​កើតមាន​យ៉ាងនោះ​ជាប្រាកដ ដូចដែល​យើង​បាន​គ្រោងទុក​យ៉ាងណា វា​នឹង​សម្រេច​យ៉ាងនោះដែរ


នេះ​ក៏​មក​ពី​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដែរ​; ព្រះអង្គ​ទ្រង់​អស្ចារ្យ​ខាងឯ​ដំបូន្មាន ព្រះអង្គ​ទ្រង់​ធំឧត្ដម​ខាងឯ​ប្រាជ្ញាត្រឹមត្រូវ​៕


តើ​អ្នក​មិន​បាន​ឮ​ទេ​ឬ​? យើង​បាន​កំណត់​ការនេះ​តាំងពីយូរមកហើយ យើង​បាន​គ្រោងទុក​តាំងពីបុរាណ​ហើយ​។ ឥឡូវនេះ យើង​ធ្វើឲ្យ​ការនេះ​បាន​សម្រេច គឺ​ឲ្យ​អ្នក​បំផ្លាញ​ទីក្រុង​ដ៏រឹងមាំ​ឲ្យ​បាក់បែក​ជា​គំនរថ្ម​។


តើ​នរណា​បាន​ស្ទង់​ព្រះវិញ្ញាណ​របស់​ព្រះយេហូវ៉ា ឬ​ធ្វើជា​ទីប្រឹក្សា​របស់ព្រះអង្គ​ដើម្បី​បង្រៀន​ព្រះអង្គ​?


តាំងពី​ដើមដំបូង យើង​បាន​ប្រកាស​អំពី​ចុងបញ្ចប់ តាំងពីបុរាណ យើង​បាន​ប្រកាស​អំពី​អ្វីដែល​មិនទាន់​ត្រូវបាន​បំពេញឲ្យសម្រេច ដោយ​និយាយថា​: ‘ផែនការ​របស់យើង​នឹង​នៅជាប់ យើង​នឹង​បំពេញឲ្យសម្រេច​នូវ​អស់ទាំង​សេចក្ដីប្រាថ្នា​របស់យើង’។


ជា​អ្នកដែល​ពោលថា​៖ “ចូរឲ្យ​ព្រះអង្គ​ប្រញាប់ឡើង ចូរ​ឲ្យ​ព្រះអង្គ​ពន្លឿន​កិច្ចការ​របស់ព្រះអង្គ​ចុះ ដើម្បីឲ្យ​យើង​បាន​ឃើញ​! ចូរឲ្យ​ផែនការ​របស់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​ចូលមកជិត ហើយ​មកដល់​ចុះ ដើម្បីឲ្យ​យើង​បាន​ស្គាល់​!”។


ជាការពិត ព្រះយេហូវ៉ា​សព្វព្រះហឫទ័យ​នឹង​កម្ទេច​លោក ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​លោក​ឈឺចាប់​។ កាលណា​លោក​យក​ជីវិត​របស់ខ្លួន​ធ្វើជា​តង្វាយលោះទោស លោក​ក៏​នឹង​ឃើញ​ពូជពង្ស​របស់លោក ហើយ​លោក​នឹង​ធ្វើឲ្យ​អាយុ​លោក​វែង​; សេចក្ដីត្រេកអរ​របស់​ព្រះយេហូវ៉ា​នឹង​ចម្រើនឡើង​តាមរយៈ​ដៃ​របស់លោក​។


កូនមនុស្ស​នឹង​ទៅ​មែន ដូចដែល​មាន​សរសេរ​ទុកមក​អំពី​លោក ប៉ុន្តែ​វេទនា​ហើយ​! អ្នក​ដែល​ក្បត់​កូនមនុស្ស​។ ប្រសិនបើ​អ្នក​នោះ​មិន​បាន​កើតមក​ទេ នោះ​ប្រសើរជាង​សម្រាប់​គាត់”។


ប៉ុន្តែ​បើធ្វើដូច្នេះ គម្ពីរ​ដែល​ចែង​ថា​ត្រូវតែ​កើតឡើង​យ៉ាងនេះ នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​យ៉ាងដូចម្ដេច​?”។


ជាការពិត កូនមនុស្ស​នឹង​ទៅ​មែន តាម​សេចក្ដី​ដែល​ត្រូវបាន​កំណត់​ទុក ប៉ុន្តែ​វេទនា​ហើយ​! អ្នក​ដែល​ក្បត់​កូនមនុស្ស”។


ព្រះអង្គនេះ​ហើយ ដែល​ត្រូវគេ​បញ្ជូនទៅ តាម​គម្រោង​ដែល​មាន​កំណត់​ទុក និង​ការជ្រាបជាមុន​របស់​ព្រះ​; អ្នករាល់គ្នា​បាន​សម្លាប់​ដោយ​ឆ្កាង​ព្រះអង្គ តាមរយៈ​ដៃ​របស់​មនុស្សឥតច្បាប់​។


ប៉ុន្តែ​ព្រះ​បាន​បំពេញឲ្យសម្រេច​យ៉ាងនេះ នូវ​សេចក្ដី​ដែល​ព្រះអង្គ​ទ្រង់​ប្រកាសទុកមុន​តាមរយៈ​មាត់​របស់​ព្យាការី​ទាំងអស់​ថា ព្រះ​គ្រីស្ទ​របស់​ព្រះអង្គ​ត្រូវ​រងទុក្ខ​។


នៅក្នុង​ព្រះអង្គ យើង​បាន​ទទួលមរតក​ដែរ ដោយ​ព្រះអង្គ​បាន​កំណត់ទុកមុន ស្របតាម​គោលបំណង​របស់​ព្រះអង្គ​ដែល​ធ្វើសកម្មភាព​ទាំងអស់​តាម​គម្រោង​នៃ​បំណង​ព្រះហឫទ័យ​របស់​អង្គទ្រង់


ហេតុនេះហើយបានជា​ព្រះ​បញ្ជាក់​ដោយ​ពាក្យសម្បថ ដោយព្រោះ​ព្រះអង្គ​សព្វព្រះហឫទ័យ​យ៉ាងខ្លាំង​នឹង​បង្ហាញ​ដល់​ពួក​អ្នកទទួលមរតក​នៃ​សេចក្ដីសន្យា នូវ​គម្រោង​ដែល​ឥតប្រែប្រួល​របស់​ព្រះអង្គ