Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 26:54 - ព្រះគម្ពីរខ្មែរសាកល

54 ប៉ុន្តែ​បើធ្វើដូច្នេះ គម្ពីរ​ដែល​ចែង​ថា​ត្រូវតែ​កើតឡើង​យ៉ាងនេះ នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​យ៉ាងដូចម្ដេច​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

54 បើ​ធ្វើ​ដូច្នេះ​ តើ​បទ​គម្ពីរ​ដែល​ចែង​ថា​ ត្រូវ​តែ​កើត​ឡើង​ដូច្នេះ​ នឹង​អាច​សម្រេច​បាន​យ៉ាង​ដូច​ម្ដេច?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

54 បើ​ធ្វើ​ដូច្នោះ តើ​បទ​គម្ពីរ​នឹង​សម្រេច​ដូច​ម្ដេច​បាន ដែល​ថា ហេតុ‌ការណ៍​នេះ​ត្រូវ​តែ​កើត​ឡើង​យ៉ាង​នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

54 តែ​បើ​ធ្វើ​ដូច្នោះ ធ្វើ​ម្ដេច​នឹង​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ អំពី​ហេតុ‌ការណ៍​ដែល​ត្រូវ​តែ​កើត​ឡើង​យ៉ាង​នេះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

54 បើ​យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​នឹង​បាន​សំរេច​តាម​គម្ពីរ ដែល​ថា​ត្រូវ​តែ​កើត​មាន​ដូច្នេះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

54 តែ​បើ​ធ្វើ​ដូច្នោះ ធ្វើ​ម្ដេច​នឹង​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប អំពី​ហេតុ‌ការណ៍​ដែល​ត្រូវ​តែ​កើត​ឡើង​យ៉ាង​នេះ!»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 26:54
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៖ “ដាវ​អើយ ចូរ​ភ្ញាក់ឡើង​ទាស់នឹង​អ្នកគង្វាល​របស់យើង ហើយ​ទាស់នឹង​មនុស្ស​ដែលជា​គូកន​របស់យើង​ចុះ​! ចូរ​ប្រហារ​អ្នកគង្វាល នោះ​ហ្វូងចៀម​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ​! យើង​នឹង​បង្វែរ​ដៃ​របស់យើង​ទាស់នឹង​ចៀម​តូចៗ​វិញ”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​មិនដែល​អាន​ក្នុង​គម្ពីរ​ទេ​ឬ ដែលថា​: ‘ថ្ម​ដែល​ពួក​ជាងសង់ផ្ទះ​បដិសេធ បាន​ត្រឡប់ជា​ថ្មគ្រឹះ​វិញ​។ ការនេះ​បាន​កើតឡើង​ពី​ព្រះអម្ចាស់ ជា​ការ​អស្ចារ្យ​ក្នុង​ភ្នែក​របស់យើង’ ?


កូនមនុស្ស​នឹង​ទៅ​មែន ដូចដែល​មាន​សរសេរ​ទុកមក​អំពី​លោក ប៉ុន្តែ​វេទនា​ហើយ​! អ្នក​ដែល​ក្បត់​កូនមនុស្ស​។ ប្រសិនបើ​អ្នក​នោះ​មិន​បាន​កើតមក​ទេ នោះ​ប្រសើរជាង​សម្រាប់​គាត់”។


ប្រសិនបើ​ព្រះអង្គ​បាន​ហៅ​អ្នកទាំងនោះ​ថា ‘ព្រះ’ គឺ​អ្នកដែល​ព្រះបន្ទូល​របស់​ព្រះ​បាន​មក​ដល់ (​ហើយ​បទគម្ពីរមិនអាច​បោះបង់ចោល​បានឡើយ​)


“បងប្អូន​អើយ បទគម្ពីរ​ដែល​ព្រះវិញ្ញាណដ៏វិសុទ្ធ​បាន​ថ្លែងទុកមុន​តាមរយៈ​មាត់​របស់​ដាវីឌ​ត្រូវតែ​បាន​បំពេញឲ្យសម្រេច គឺ​អំពី​យូដាស​ដែល​បាន​ធ្វើជា​អ្នកនាំផ្លូវ​ឲ្យ​គេ​ទៅ​ចាប់​ព្រះយេស៊ូវ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម