ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 3:13 - ព្រះគម្ពីរខ្មែរសាកល

ព្រះ​របស់​អ័ប្រាហាំ ព្រះ​របស់​អ៊ីសាក និង​ព្រះ​របស់​យ៉ាកុប ជា​ព្រះ​នៃ​ដូនតា​របស់យើង​បាន​លើកតម្កើងសិរីរុងរឿង​ដល់​អ្នកបម្រើ​របស់​ព្រះអង្គ​គឺ​ព្រះយេស៊ូវ ដែល​អ្នករាល់គ្នា​បាន​ប្រគល់​ទៅ ហើយ​បាន​បដិសេធ​នៅ​មុខ​ពីឡាត់ នៅពេល​លោក​បាន​សម្រេចចិត្ត​ដោះលែង​ព្រះអង្គ​។

សូមមើលជំពូក

Khmer Christian Bible

ព្រះ​របស់​លោក​អ័ប្រាហាំ​ លោក​អ៊ីសាក​ លោក​យ៉ាកុប​ជា​ព្រះ​នៃ​ដូនតា​របស់​យើង​បាន​លើក​តម្កើង​ព្រះយេស៊ូ​ជា​អ្នកបម្រើ​ព្រះអង្គ​ ដែល​អ្នក​រាល់គ្នា​បាន​ចាប់​បញ្ជូន​ព្រះអង្គ​ និង​បាន​បដិសេធ​នៅ​ចំពោះ​មុខ​លោក​ពីឡាត់​ កាល​ដែល​គាត់​សម្រេច​ថា​ដោះលែង​ព្រះអង្គ​នោះ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ​របស់​លោក​អ័ប្រា‌ហាំ ព្រះ​របស់​លោក​អ៊ីសាក និង​ព្រះ​របស់​លោក​យ៉ាកុប ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​យើង​រាល់​គ្នា ទ្រង់​បាន​តម្កើងព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​អ្នក​រាល់​គ្នា​បាន​បញ្ជូន​ទៅ ហើយ​កាល​លោក​ពីឡាត់​សម្រេច​ថា​នឹង​លែង​ព្រះ‌អង្គ នោះ​អ្នក​រាល់​គ្នា​បាន​ប្រកែក​បដិសេធ​នៅ​មុខ​លោក មិន​ព្រម​ទទួល​ព្រះ‌អង្គ​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ​របស់​លោក​អប្រាហាំ របស់​លោក​អ៊ីសាក និង​របស់​លោក​យ៉ាកុប ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ទាំង​អស់​គ្នា ព្រះអង្គ​បាន​ប្រទាន​សិរី‌រុងរឿង​មក​ព្រះ‌យេស៊ូ ជា​អ្នក​បម្រើ​ព្រះអង្គ។ បងប្អូន​បាន​ចាប់​បញ្ជូន​ព្រះ‌យេស៊ូ​ទៅ​ឲ្យ​គេ​កាត់​ទោស ថែម​ទាំង​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះអង្គ នៅ​ចំពោះ​មុខ​លោក​ពីឡាត នៅ​ពេល​ដែល​លោក​ចង់​ដោះ​លែង​ព្រះអង្គ​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ​នៃ​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក នឹង​លោក​យ៉ាកុប ជា​ព្រះ​នៃ​ពួក​ឰយុកោ​យើង​រាល់​គ្នា​ទ្រង់​បាន​ដំកើង​អ្នក​បំរើ​ទ្រង់​នោះ គឺ​ព្រះ‌យេស៊ូវ ដែល​អ្នក​រាល់​គ្នា​បាន​បញ្ជូន​ទៅ ហើយ​ក្នុង​កាល​ដែល​លោក​ពីឡាត់​សំរេច​សេចក្ដី​ថា​នឹង​លែង​ទ្រង់ នោះ​អ្នក​រាល់​គ្នា​បាន​ប្រកែក​បដិសេធ​នៅ​មុខ​លោក មិន​ព្រម​ទទួល​ទ្រង់​ទេ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ​ជា​ម្ចាស់​របស់​អ៊ី‌ព្រហ៊ីម របស់​អ៊ី‌សាហាក់ និង​របស់​យ៉ាកកូប ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​យើង​ទាំង​អស់​គ្នា ទ្រង់​បាន​ប្រទាន​សិរី‌រុង‌រឿង​មក​អ៊ីសា ជា​អ្នក​បម្រើ​ទ្រង់។ បង​ប្អូន​បាន​ចាប់​បញ្ជូន​អ៊ីសា​ទៅ​ឲ្យ​គេ​កាត់​ទោស ថែម​ទាំង​បដិសេធ​មិន​ទទួល​ស្គាល់​គាត់ នៅ​ចំពោះ​មុខ​លោក​ពីឡាត នៅ​ពេល​ដែល​លោក​ចង់​ដោះ​លែង​អ៊ីសា​ទៀត​ផង។

សូមមើលជំពូក



កិច្ចការ 3:13
46 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​បិតា​របស់ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំងអស់​មក​ខ្ញុំ​។ គ្មានអ្នកណា​ស្គាល់​ព្រះបុត្រា​ឡើយ លើកលែងតែ​ព្រះ​បិតា​ប៉ុណ្ណោះ ហើយក៏គ្មាន​អ្នកណា​ស្គាល់​ព្រះ​បិតា​ដែរ លើកលែងតែ​ព្រះបុត្រា និង​អ្នកណាក៏ដោយដែល​ព្រះបុត្រា​ចង់​បើកសម្ដែង​ដល់​ប៉ុណ្ណោះ​។


ព្រមទាំង​ប្រគល់​លោក​ទៅ​ឲ្យ​សាសន៍ដទៃ​ចំអកឡកឡឺយ វាយនឹងខ្សែតី ហើយ​ឆ្កាង​លោក​។ បន្ទាប់មក នៅ​ថ្ងៃ​ទីបី​លោក​នឹង​ត្រូវបាន​លើកឲ្យរស់ឡើងវិញ”។


‘យើង​ជា​ព្រះ​របស់​អ័ប្រាហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប’? ព្រះ​មិនមែន​ជា​ព្រះ​របស់​មនុស្សស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​រស់”។


ពួកគេ​ចង​ព្រះយេស៊ូវ ហើយ​នាំទៅ​ប្រគល់ឲ្យ​អភិបាល​ពីឡាត់​។


ព្រះយេស៊ូវ​យាង​ចូលមកជិត ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“គ្រប់ទាំង​សិទ្ធិអំណាច​នៅ​ស្ថានសួគ៌ និង​នៅលើ​ផែនដី​បាន​ប្រទាន​មក​ខ្ញុំ​ហើយ​។


ប៉ុន្តែ​ពួក​នាយកបូជាចារ្យ​បាន​ពន្យុះ​ហ្វូងមនុស្ស ឲ្យ​សុំ​ពីឡាត់​ដោះលែង​បារ៉ាបាស​ដល់​ពួកគេ​វិញ​។


ប៉ុន្តែ​ពេត្រុស​បដិសេធ​ថា​៖ “ស្ត្រី​អើយ ខ្ញុំ​មិន​ស្គាល់​អ្នកនោះ​ទេ​!”។


ពីឡាត់​ក៏​មានប្រសាសន៍​នឹង​ពួក​នាយកបូជាចារ្យ និង​ហ្វូងមនុស្ស​ថា៖ “ខ្ញុំ​រក​មិន​ឃើញ​ទោស​អ្វី​ក្នុង​មនុស្ស​នេះ​ឡើយ”។


“កុំ​វិនិច្ឆ័យ​គេ នោះ​អ្នករាល់គ្នា​នឹង​មិន​ត្រូវបាន​វិនិច្ឆ័យ​សោះឡើយ​; កុំ​ផ្ដន្ទាទោស​គេ នោះ​អ្នករាល់គ្នា​នឹង​មិន​ត្រូវបាន​ផ្ដន្ទាទោស​សោះឡើយ​; ចូរ​លើកលែងទោស​ឲ្យ​គេ នោះ​អ្នករាល់គ្នា​ក៏​នឹង​ត្រូវបាន​លើកលែងទោស​ដែរ​។


មុនដំបូង​ពួក​សិស្ស​របស់​ព្រះអង្គ​មិន​យល់​សេចក្ដីទាំងនេះ​ទេ ប៉ុន្តែ​នៅពេល​ព្រះយេស៊ូវ​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​ហើយ នោះ​ពួកគេ​នឹកឃើញ​ថា សេចក្ដីទាំងនេះ​ត្រូវបាន​សរសេរ​អំពី​ព្រះអង្គ ហើយ​ថា គេ​បាន​ធ្វើ​ការទាំងនេះ​ដល់​ព្រះអង្គ​។


ពួកគេ​ក៏​ស្រែកឡើង​សាជាថ្មី​ថា​៖ “មិនមែន​អ្នកនេះ​ទេ គឺ​បារ៉ាបាស​វិញ​!”។ រីឯ​បារ៉ាបាស​ម្នាក់នេះ​ជា​ចោរប្លន់​៕


ព្រះយេស៊ូវ​ទ្រង់​តបថា​៖“លោក​គ្មាន​សិទ្ធិអំណាច​លើ​ខ្ញុំ​សោះឡើយ លើកលែងតែ​បាន​ប្រទាន​មក​លោក​ពីខាងលើ​ប៉ុណ្ណោះ​។ ហេតុនេះហើយបានជា​អ្នក​ដែល​ប្រគល់​ខ្ញុំ​មក​លោក មាន​បាប​ធ្ងន់ជាង”។


តាំងពីពេលនោះមក ពីឡាត់​ក៏​ព្យាយាម​ដោះលែង​ព្រះអង្គ ប៉ុន្តែ​ពួក​ជនជាតិយូដា​ស្រែកឡើង​ថា​៖ “ប្រសិនបើ​លោក​ដោះលែង​អ្នកនេះ លោក​មិនមែន​ជា​មិត្ត​របស់​សេសារ​ទេ​។ អស់អ្នក​ដែល​តាំងខ្លួន​ជា​ស្ដេច​គឺ​ប្រឆាំង​នឹង​សេសារ​!”។


ពួកគេ​ស្រែកថា​៖ “កម្ចាត់​ទៅ​! កម្ចាត់​ទៅ​! ឆ្កាង​វា​ទៅ​!”។ ពីឡាត់​សួរថា​៖ “តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្ដេច​របស់អ្នករាល់គ្នា​ឬ​?”។ ពួក​នាយកបូជាចារ្យ​តបថា​៖ “ក្រៅពី​សេសារ យើង​គ្មាន​ស្ដេច​ឡើយ​!”។


ព្រះអង្គ​មានបន្ទូល​សេចក្ដីនេះ អំពី​ព្រះវិញ្ញាណ​ដែល​អ្នក​ជឿលើ​ព្រះអង្គ​រៀបនឹង​ទទួល​។ ពេលនោះ ព្រះវិញ្ញាណ​មិនទាន់​យាង​មក​ទេ ពីព្រោះ​ព្រះយេស៊ូវ​មិនទាន់​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​នៅឡើយ​។


គាត់​និយាយ​ទៀត​ថា​: ‘ព្រះ​នៃ​ដូនតា​របស់យើង​បាន​ជ្រើសរើស​អ្នក​ឲ្យ​ស្គាល់​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ និង​ឲ្យ​ឃើញ​ព្រះអង្គ​ដ៏សុចរិតយុត្តិធម៌ ព្រមទាំង​ឲ្យ​ឮ​ព្រះសូរសៀង​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ផង


យ៉ាងណាមិញ ខ្ញុំ​សូម​សារភាព​ការនេះ​ដល់​លោក​ថា ខ្ញុំ​បាន​បម្រើ​ព្រះ​នៃ​ដូនតា​របស់ខ្ញុំ​ដូច្នេះ ស្របតាម​មាគ៌ា​នេះ​ដែល​ពួកគេ​ហៅថា​និកាយខុសឆ្គង ព្រមទាំង​ជឿ​សេចក្ដី​ទាំងអស់​ស្របតាម​ក្រឹត្យវិន័យ និង‍អ្វីៗ​ដែល​មាន​សរសេរ​ទុកមក​ក្នុង​គម្ពីរ​ព្យាការី


កាល​ឃើញ​ដូច្នេះ ពេត្រុស​ក៏​តប​នឹង​ប្រជាជន​ថា​៖ “អស់លោក​ដែលជា​ជនជាតិអ៊ីស្រាអែល​អើយ​! ហេតុអ្វីបានជា​អ្នករាល់គ្នា​ភ្ញាក់ផ្អើល​នឹង​ការនេះ​? ហេតុអ្វីបានជា​អ្នករាល់គ្នា​សម្លឹងមើល​មក​ពួកយើង ហាក់ដូចជា​ពួកយើង​ធ្វើឲ្យ​បុរសនេះ​ដើរ​បាន​ដោយ​មហិទ្ធិឫទ្ធិ ឬ​គុណានុភាព​របស់ពួកយើង​ទៅវិញ​?


ព្រះ​បាន​តាំង​អ្នកបម្រើ​របស់​ព្រះអង្គ​ឡើង ហើយ​ចាត់​ព្រះអង្គ​ឲ្យមក​ឯ​អ្នករាល់គ្នា​ជាមុន ដើម្បី​ប្រទានពរ​អ្នករាល់គ្នា ដោយ​បង្វែរ​អ្នករាល់គ្នា​ម្នាក់ៗ​ចេញ​ពី​អំពើអាក្រក់”៕


“ជាការពិត ទាំង​ហេរ៉ូឌ និង​ប៉ុនទាស​ពីឡាត់ ជាមួយនឹង​បណ្ដា​សាសន៍ដទៃ និង​ប្រជាជន​អ៊ីស្រាអែល បាន​ជួបជុំគ្នា​នៅក្នុង​ទីក្រុង​នេះ​មែន ទាស់នឹង​ព្រះយេស៊ូវ​អ្នកបម្រើ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ដែល​ព្រះអង្គ​បាន​ចាក់ប្រេងអភិសេក


ក្នុងពេលដែល​ព្រះអង្គ​លូក​ព្រះហស្ត​របស់ព្រះអង្គ​មក​ដើម្បីឲ្យ​ការប្រោសឲ្យជា ទីសម្គាល់ និង​ការអស្ចារ្យ បាន​កើតឡើង​តាមរយៈ​ព្រះនាម​របស់​ព្រះយេស៊ូវ​អ្នកបម្រើ​ដ៏វិសុទ្ធ​របស់ព្រះអង្គ”។


‘យើង​ជា​ព្រះ​នៃ​ដូនតា​របស់អ្នក ជា​ព្រះ​របស់​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប’។ ម៉ូសេ​ក៏​ញ័ររន្ធត់ មិន​ហ៊ាន​ពិនិត្យមើល​ទេ​។


ពួក​បុព្វបុរស​ជា​របស់​ពួកគេ ហើយ​ព្រះ​គ្រីស្ទ​ក៏​កើតពី​ពួកគេ​ខាងសាច់ឈាម​ដែរ​។ ព្រះអង្គ​ជា​ព្រះ​លើ​របស់​សព្វសារពើ ដែល​សមនឹងទទួលការលើកតម្កើង​អស់កល្បជានិច្ច​។ អាម៉ែន​!


យ៉ាងណាមិញ យើង​ឃើញ​ព្រះយេស៊ូវ​ដែលត្រូវបាន​ធ្វើឲ្យទាប​ជាង​បណ្ដា​ទូតសួគ៌​មួយរយៈ ដោយសារតែ​ទុក្ខលំបាក​នៃ​សេចក្ដីស្លាប់ រួច​បាន​ទទួល​សិរីរុងរឿង និង​កិត្តិយស​ពាក់ជាមកុដ ដើម្បីឲ្យ​ព្រះអង្គ​បាន​ភ្លក់​សេចក្ដីស្លាប់​ជំនួស​មនុស្ស​ទាំងអស់ ដោយ​ព្រះគុណ​របស់​ព្រះ​។


ជា​អ្នក​ដែល​មានជីវិតរស់​។ យើង​បាន​ស្លាប់ ប៉ុន្តែ​មើល៍! យើង​មានជីវិតរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ​ព្រមទាំង​កាន់​កូនសោ​នៃ​សេចក្ដីស្លាប់ និង​កូនសោ​នៃ​ស្ថានមនុស្សស្លាប់​។


ព្រមទាំង​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​សាក្សី​ស្មោះត្រង់ ជា​អ្នកដែលរស់ឡើងវិញមុនគេបង្អស់​ពីចំណោម​មនុស្សស្លាប់ និង​ជា​មេគ្រប់គ្រង​លើ​បណ្ដា​ស្ដេច​នៃ​ផែនដី! ចំពោះ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង ហើយ​រំដោះ​យើង​ពី​បាប​របស់យើង​ដោយ​ព្រះលោហិត​របស់​ព្រះអង្គ