វាល់ព្រឹកវាល់ល្ងាច ពួកសត្រូវរបស់ទូលបង្គំបានត្មះតិះដៀលទូលបង្គំ ពួកអ្នកចំអកមើលងាយទូលបង្គំ ប្រើឈ្មោះទូលបង្គំទៅដាក់បណ្ដាសាគេ។
កិច្ចការ 26:11 - ព្រះគម្ពីរខ្មែរសាកល នៅសាលាប្រជុំទាំងអស់ ខ្ញុំព្រះបាទបង្ខំពួកគេឲ្យនិយាយប្រមាថព្រះជាញឹកញាប់ ដោយដាក់ទណ្ឌកម្មពួកគេ។ ខ្ញុំព្រះបាទមានចិត្តក្ដៅក្រហាយកាន់តែខ្លាំងចំពោះពួកគេ ក៏បៀតបៀនពួកគេរហូតដល់ទីក្រុងនានានៅស្រុកក្រៅទៀតផង។ Khmer Christian Bible ខ្ញុំដាក់ទោសពួកគេជាញឹកញាប់ នៅតាមសាលាប្រជុំទាំងឡាយ ខ្ញុំបានបង្ខំពួកគេឲ្យប្រមាថព្រះជាម្ចាស់ ហើយដោយខឹងពួកគេកាន់តែខ្លាំង ខ្ញុំក៏បៀតបៀនពួកគេរហូតដល់ក្រុងដទៃទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំបានធ្វើទោសគេជាញឹកញាប់ នៅអស់ទាំងសាលាប្រជុំ ទាំងបង្ខំឲ្យគេពោលពាក្យប្រមាថព្រះ ហើយដោយព្រោះទូលបង្គំមានចិត្តក្តៅក្រហាយជ្រុលទាស់នឹងគេ ទូលបង្គំក៏បៀតបៀនគេ រហូតដល់ក្រុងនានារបស់សាសន៍ដទៃទៀតផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំតែងចូលទៅក្នុងសាលាប្រជុំ*នានាជាញឹកញាប់ ដើម្បីធ្វើទុក្ខទោសអ្នកទាំងនោះ បង្ខំឲ្យគេលះបង់ចោលជំនឿរបស់ខ្លួន។ ទូលបង្គំខឹងគេជាខ្លាំងពន់ពេក រហូតដល់ទៅតាមបៀតបៀនគេក្នុងក្រុងនានា នៅបរទេសផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបានធ្វើទោសគេជាញឹកញយ នៅគ្រប់ទាំងសាលាប្រជុំ ទាំងបង្ខំឲ្យគេពោលពាក្យប្រមាថដល់ព្រះផង ហើយដោយព្រោះទូលបង្គំមានចិត្តក្តៅក្រហាយជ្រុលពេក ទាស់នឹងគេដូច្នេះ បានជាទូលបង្គំធ្វើទុក្ខបៀតបៀនដល់គេ រហូតដល់ក្រុងនៃសាសន៍ដទៃផង អាល់គីតាប ខ្ញុំតែងចូលទៅក្នុងសាលាប្រជុំនានាជាញឹកញាប់ ដើម្បីធ្វើទុក្ខទោសអ្នកទាំងនោះ បង្ខំឲ្យគេលះបង់ចោលជំនឿរបស់ខ្លួន។ ខ្ញុំខឹងគេជាខ្លាំងពន់ពេក រហូតដល់ទៅតាមបៀតបៀនគេក្នុងក្រុងនានា នៅបរទេសផង។ |
វាល់ព្រឹកវាល់ល្ងាច ពួកសត្រូវរបស់ទូលបង្គំបានត្មះតិះដៀលទូលបង្គំ ពួកអ្នកចំអកមើលងាយទូលបង្គំ ប្រើឈ្មោះទូលបង្គំទៅដាក់បណ្ដាសាគេ។
នេះហើយ ជាការអាក្រក់មួយក្នុងការទាំងអស់ដែលត្រូវបានធ្វើនៅក្រោមថ្ងៃ គឺមានវាសនាតែមួយសម្រាប់មនុស្សទាំងអស់។ លើសពីនេះទៅទៀត ចិត្តរបស់មនុស្សលោកពេញដោយសេចក្ដីអាក្រក់ ហើយមានភាពចម្កួតនៅក្នុងចិត្តអស់មួយជីវិតរបស់ពួកគេ រួចក្រោយមក ពួកគេទៅឯមនុស្សស្លាប់។
ចូរប្រយ័ត្នប្រយែងនឹងមនុស្ស ដ្បិតពួកគេនឹងប្រគល់អ្នករាល់គ្នាទៅក្រុមប្រឹក្សា ហើយវាយអ្នករាល់គ្នានឹងរំពាត់ក្នុងសាលាប្រជុំរបស់ពួកគេ។
“ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួន។ គេនឹងប្រគល់អ្នករាល់គ្នាទៅក្រុមប្រឹក្សា ហើយអ្នករាល់គ្នានឹងត្រូវគេវាយក្នុងសាលាប្រជុំ។ ដោយសារតែខ្ញុំ អ្នករាល់គ្នានឹងត្រូវឈរនៅមុខបណ្ដាអភិបាល និងស្ដេច ដើម្បីជាទីបន្ទាល់ដល់ពួកគេ។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មនុស្សជាតិនឹងត្រូវបានលើកលែងទោស ចំពោះបាបទាំងអស់ និងពាក្យប្រមាថអ្វីក៏ដោយដែលគេនិយាយប្រមាថព្រះ
ប៉ុន្តែនៅពេលភ្ញាក់ខ្លួន គាត់ក៏ពោលថា: ‘ពួកឈ្នួលទាំងប៉ុន្មានរបស់ឪពុកខ្ញុំមានអាហារសម្បូរហូរហៀរ រីឯខ្ញុំវិញ ខ្ញុំជិតដាច់ពោះស្លាប់នៅទីនេះ!
ប៉ុន្តែមុនការទាំងអស់នេះ គេនឹងលូកដៃចាប់អ្នករាល់គ្នា បៀតបៀនអ្នករាល់គ្នា ហើយប្រគល់អ្នករាល់គ្នាទៅសាលាប្រជុំ និងគុក។ អ្នករាល់គ្នានឹងត្រូវគេនាំទៅនៅមុខស្ដេច និងអភិបាលដោយសារតែនាមរបស់ខ្ញុំ។
ពួកគេក៏ពេញដោយភាពក្ដៅក្រហាយ ហើយពិគ្រោះគ្នាទៅវិញទៅមកថា ត្រូវធ្វើយ៉ាងណាចំពោះព្រះយេស៊ូវ។
ប៉ុន្តែនៅពេលពួកយូដាឃើញហ្វូងមនុស្សទាំងនេះ ពួកគេក៏ពេញដោយការឈ្នានីស ហើយចាប់ផ្ដើមនិយាយប្រឆាំងនឹងសេចក្ដីដែលប៉ូលកំពុងនិយាយ ទាំងជេរប្រមាថផង។
ប៉ុន្តែនៅពេលពួកគេប្រឆាំង និងជេរប្រមាថ ប៉ូលក៏រលាស់សម្លៀកបំពាក់ ទាំងនិយាយនឹងពួកគេថា៖ “ចូរឲ្យឈាមរបស់អ្នករាល់គ្នាធ្លាក់លើក្បាលរបស់អ្នករាល់គ្នាចុះ! ខ្ញុំគ្មានទោសទេ។ ចាប់ពីឥឡូវនេះទៅ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ”។
“ខ្ញុំទូលថា: ‘ព្រះអម្ចាស់អើយ អ្នកទាំងនោះដឹងហើយថា ទូលបង្គំតែងតែចាប់អ្នកដែលជឿទុកចិត្តលើព្រះអង្គដាក់គុក ព្រមទាំងវាយពួកគេនៅតាមសាលាប្រជុំផង។
ដូចដែលមហាបូជាចារ្យ និងក្រុមព្រឹទ្ធាចារ្យទាំងមូល ក៏អាចធ្វើបន្ទាល់អំពីខ្ញុំដែរ។ ខ្ញុំបានទទួលពីលោកទាំងនោះនូវលិខិតទៅកាន់បងប្អូននៅដាម៉ាស់ ហើយចេញទៅ ដើម្បីចាប់ចងអ្នកដែលនៅទីនោះ យកមកយេរូសាឡិម ដើម្បីឲ្យពួកគេទទួលទោសដែរ។
ពេលនោះ សូលនៅតែបញ្ចេញពាក្យគំរាមសម្លាប់ចំពោះពួកសិស្សរបស់ព្រះអម្ចាស់។ គាត់ចូលទៅជួបមហាបូជាចារ្យ
មិនមែនជាពួកគេទេឬ ដែលជេរប្រមាថព្រះនាមដ៏ល្អដែលអ្នករាល់គ្នាត្រូវបានហៅតាមព្រះនាមនោះ?
ប៉ុន្តែគាត់ទទួលការស្ដីបន្ទោសចំពោះការបំពានរបស់ខ្លួន គឺសត្វលាដែលមិនចេះនិយាយ បាននិយាយជាសំឡេងមនុស្ស រារាំងភាពចម្កួតរបស់ព្យាការីនោះ។