Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពេត្រុស 2:16 - ព្រះគម្ពីរខ្មែរសាកល

16 ប៉ុន្តែ​គាត់​ទទួល​ការស្ដីបន្ទោស​ចំពោះ​ការបំពាន​របស់ខ្លួន គឺ​សត្វលា​ដែល​មិនចេះនិយាយ បាន​និយាយ​ជា​សំឡេង​មនុស្ស រារាំង​ភាពចម្កួត​របស់​ព្យាការី​នោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ដូច្នេះ​ គាត់​បាន​ទទួល​ការ​ស្ដី​បន្ទោស​ចំពោះ​ការ​បំពាន​របស់​ខ្លួន​ គឺ​សត្វលា​ដែល​មិន​ចេះ​និយាយ​បាន​និយាយ​ភាសា​មនុស្ស​រារាំង​ភាព​ចម្កួត​របស់​អ្នក​នាំ​ព្រះបន្ទូល​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 តែ​គាត់​ត្រូវ​ទទួល​ការ​ស្ដី​បន្ទោស ដោយ​ព្រោះ​អំពើ​រំលង​របស់​ខ្លួន គឺ​សត្វ​លា​ដែល​មិន​ចេះ​និយាយ បាន​និយាយ​ជា​សំឡេង​មនុស្ស ហើយ​ឃាត់​សេចក្ដី​ចំកួត​របស់​ហោរា​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ប៉ុន្តែ ព្យាការី*​នេះ​បាន​ទទួល​ការ​ស្ដី​ប្រដៅ ព្រោះ​គាត់​ប្រព្រឹត្ត​ល្មើស​វិន័យ* គឺ​សត្វ​ពាហនៈ​ដែល​មិន​ចេះ​និយាយ បែរ​ជា​និយាយ​ភាសា​មនុស្ស ឃាត់​គាត់​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​លេលា​យ៉ាង​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 តែ​គាត់​ត្រូវ​បន្ទោស ដោយ​ព្រោះ​ការ​រំលង​របស់​គាត់ ដោយ​សត្វ​ព្រនាក់គ បាន​និយាយ​ជា​សំឡេង​មនុស្ស ទាំង​ឃាត់‌ឃាំង​សេចក្ដី​ចំកួត​របស់​គាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ប៉ុន្ដែ ណាពី​នេះ​បាន​ទទួល​ការ​ស្ដី​ប្រដៅ ព្រោះ​គាត់​ប្រព្រឹត្ដ​ល្មើស​វិន័យ គឺ​សត្វ​ពាហនៈ​ដែល​មិន​ចេះ​និយាយ បែរ​ជា​និយាយ​ភាសា​មនុស្ស ឃាត់​គាត់​កុំ​ឲ្យ​ប្រព្រឹត្ដ​អំពើ​លេលា​យ៉ាង​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




២ ពេត្រុស 2:16
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ប្រៀនប្រដៅ​មនុស្ស ដោយ​ការស្ដីប្រដៅ​ចំពោះ​អំពើទុច្ចរិត ហើយ​ព្រះអង្គ​ស៊ីបំផ្លាញ​ដូច​សត្វល្អិត​នូវ​អ្វីដែល​គេ​ពេញចិត្ត​; ប្រាកដមែន មនុស្ស​ទាំងអស់​សុទ្ធតែ​ឥតន័យ​! សេឡា


ខ្ញុំ​បាន​បែរ​ចិត្ត​ខ្ញុំ​មក ដើម្បី​យល់ សង្កេត ហើយ​ស្វែងរក​ប្រាជ្ញា និង​គោលការណ៍ ព្រមទាំង​ដើម្បី​យល់​ថា​ការអាក្រក់​ជា​សេចក្ដីល្ងីល្ងើ ហើយ​ភាពល្ងង់​ជា​សេចក្ដីចម្កួត​។


នេះ​ហើយ ជាការ​អាក្រក់​មួយ​ក្នុង​ការទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ គឺ​មាន​វាសនា​តែមួយ​សម្រាប់​មនុស្ស​ទាំងអស់​។ លើសពីនេះទៅទៀត ចិត្ត​របស់​មនុស្សលោក​ពេញ​ដោយ​សេចក្ដី​អាក្រក់ ហើយ​មាន​ភាពចម្កួត​នៅក្នុង​ចិត្ត​អស់មួយជីវិត​របស់ពួកគេ រួច​ក្រោយមក ពួកគេ​ទៅឯ​មនុស្ស​ស្លាប់​។


ដូច្នេះ ប្រសិនបើ​អ្នករាល់គ្នា​មិន​បាន​ស្មោះត្រង់​នឹង​ទ្រព្យសម្បត្តិដ៏ទុច្ចរិត​ផង តើ​នរណា​នឹង​ផ្ទុកផ្ដាក់​ទ្រព្យសម្បត្តិ​ពិត​នឹង​អ្នករាល់គ្នា​?


នៅ​សាលាប្រជុំ​ទាំងអស់ ខ្ញុំព្រះបាទ​បង្ខំ​ពួកគេ​ឲ្យ​និយាយប្រមាថព្រះ​ជាញឹកញាប់ ដោយ​ដាក់ទណ្ឌកម្ម​ពួកគេ​។ ខ្ញុំព្រះបាទ​មានចិត្តក្ដៅក្រហាយ​កាន់តែខ្លាំង​ចំពោះ​ពួកគេ ក៏​បៀតបៀន​ពួកគេ​រហូតដល់​ទីក្រុង​នានា​នៅ​ស្រុកក្រៅ​ទៀតផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម