Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 9:3 - ព្រះគម្ពីរខ្មែរសាកល

3 នេះ​ហើយ ជាការ​អាក្រក់​មួយ​ក្នុង​ការទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ គឺ​មាន​វាសនា​តែមួយ​សម្រាប់​មនុស្ស​ទាំងអស់​។ លើសពីនេះទៅទៀត ចិត្ត​របស់​មនុស្សលោក​ពេញ​ដោយ​សេចក្ដី​អាក្រក់ ហើយ​មាន​ភាពចម្កួត​នៅក្នុង​ចិត្ត​អស់មួយជីវិត​របស់ពួកគេ រួច​ក្រោយមក ពួកគេ​ទៅឯ​មនុស្ស​ស្លាប់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 នេះ​ជា​ការ​អាក្រក់​មួយ​ក្នុង​អស់​ទាំង​ការ ដែល​កើត​មក​នៅ​ក្រោម​ថ្ងៃ គឺ​ដែល​មាន​សេចក្ដី​តែ​មួយ​ដដែល កើត​ដល់​មនុស្ស​ទាំង​អស់ ចិត្ត​របស់​មនុស្ស​ជាតិ​ក៏​ពេញ​ដោយ​ការ​អាក្រក់ ហើយ​ក៏​មាន​ការ​ចម្កួត​ក្នុង​ចិត្ត អស់​ពេល​ដែល​រស់​នៅ ក្រោយ​នោះ​ក៏​ទៅ​ឯ​ពួក​មនុស្ស​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 អ្វីៗ​ទាំង​អស់​ដែល​កើត​មាន​នៅ​លើ​ផែនដី សុទ្ធ​តែ​ជួប​តែ​នឹង​ផល​អាក្រក់​ដូច​គ្នា គឺ​ចុង​បញ្ចប់​របស់​មនុស្ស​ទាំង​អស់​មិន​ខុស​គ្នា​ទេ។ ចិត្ត​របស់​មនុស្ស​មាន​ពេញ​ទៅ​ដោយ​គំនិត​អាក្រក់ ហើយ​គំនិត​លេលា​ក៏​ដក់​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ក្នុង​មួយ​ជីវិត​របស់​គេ​ដែរ។ បន្ទាប់​មក ពួក​គេ​នឹង​ស្គាល់​សេចក្ដី​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នេះ​ជា​ការ​អាក្រក់​១ ក្នុង​អស់​ទាំង​ការ ដែល​កើត​មក​នៅ​ក្រោម​ថ្ងៃ គឺ​ដែល​មាន​សេចក្ដី​តែ​១​ដដែល កើត​ដល់​មនុស្ស​ទាំង​អស់ អើ ចិត្ត​នៃ​មនុស្ស​ជាតិ​ក៏​ពេញ​ដោយ​សេចក្ដី​អាក្រក់ ហើយ​ក៏​មាន​សេចក្ដី​ចំកួត​ក្នុង​ចិត្ត អស់​ពេល​ដែល​រស់​នៅ ក្រោយ​នោះ​ក៏​ទៅ​ឯ​ពួក​មនុស្ស​ស្លាប់

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អ្វីៗ​ទាំង​អស់​ដែល​កើត​មាន​នៅ​លើ​ផែនដី សុទ្ធ​តែ​ជួប​តែ​នឹង​ផល​អាក្រក់​ដូច​គ្នា គឺ​ចុង​បញ្ចប់​របស់​មនុស្ស​ទាំង​អស់​មិន​ខុស​គ្នា​ទេ។ ចិត្ត​របស់​មនុស្ស​មាន​ពេញ​ទៅ​ដោយ​គំនិត​អាក្រក់ ហើយ​គំនិត​លេលា​ក៏​ដក់​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស​ក្នុង​មួយ​ជីវិត​របស់​គេ​ដែរ។ បន្ទាប់​មក ពួក​គេ​នឹង​ស្គាល់​សេចក្ដី​ស្លាប់។

សូមមើលជំពូក ចម្លង




សាស្តា 9:3
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ទត​ឃើញ​ថា​ការអាក្រក់​របស់​មនុស្ស​មាន​ច្រើន​នៅលើ​ផែនដី ហើយ​គ្រប់ទាំង​បំណង​នៃ​គំនិត​ក្នុង​ចិត្ត​គេ​សុទ្ធតែ​អាក្រក់​វាល់ព្រឹកវាល់ល្ងាច​។


ព្រះយេហូវ៉ា​ទ្រង់​ធុំ​ក្លិន​ក្រអូបពិដោរ នោះ​ព្រះយេហូវ៉ា​មានបន្ទូល​ក្នុង​ព្រះហឫទ័យ​ព្រះអង្គ​ថា​៖ “យើង​នឹង​មិន​ដាក់បណ្ដាសា​ដី​ដោយសារតែ​មនុស្ស​ទៀត​ឡើយ ដ្បិត​បំណង​នៃ​ចិត្ត​របស់​មនុស្ស​តែងតែ​អាក្រក់​តាំងពី​ក្មេង​មក ដូច្នេះ​យើង​នឹង​មិន​សម្លាប់​គ្រប់ទាំង​អ្វីៗដែលមានជីវិត​ទៀត ដូចដែល​យើង​បាន​ធ្វើ​នោះ​ឡើយ​។


មើល៍! ទូលបង្គំ​បាន​កើតមក​ក្នុង​សេចក្ដីទុច្ចរិត ហើយ​ម្ដាយ​របស់ទូលបង្គំ​មានទម្ងន់​ទូលបង្គំ ក្នុង​បាប​។


ប៉ុន្តែ​ព្រះ​នឹង​បាញ់​ពួកគេ​ដោយ​ព្រួញ ពួកគេ​នឹង​រងរបួស​ក្នុងមួយរំពេច​។


មនុស្ស​អាក្រក់​ត្រូវបាន​ផ្ដួលរំលំ​ដោយសារតែ​សេចក្ដីអាក្រក់​របស់ខ្លួន រីឯ​មនុស្ស​សុចរិត​មានទីជ្រកកោន សូម្បីតែ​ក្នុង​ពេលដែល​គាត់​ស្លាប់​។


រួច​ខ្ញុំ​ដាក់ចិត្ត​ដើម្បី​ស្គាល់​ប្រាជ្ញា និង​ដើម្បី​ស្គាល់​ភាពចម្កួត និង​ភាពល្ងង់ នោះ​ខ្ញុំ​បាន​យល់ឃើញ​ថា នេះ​ក៏​ជា​ការដេញចាប់​ខ្យល់​ដែរ​។


ពេលនោះ ធូលីដី​នឹង​ត្រឡប់ទៅ​ផែនដី​ដូចដើម​វិញ ហើយ​វិញ្ញាណ​ក៏​នឹង​ត្រឡប់ទៅ​ព្រះ​ដែល​បាន​ប្រទាន​វា​មក​ដែរ​។


ភ្នែក​របស់​មនុស្ស​មានប្រាជ្ញា នៅត្រង់​ក្បាល​គេ រីឯ​មនុស្សល្ងង់​វិញ ដើរ​ក្នុង​ភាពងងឹត​។ យ៉ាងណាមិញ ខ្ញុំ​បាន​យល់ឃើញ​ថា វាសនា​តែមួយ​នឹង​កើតមាន​ដល់​ពួកគេ​ទាំងពីរ​។


ទៅ​ផ្ទះ​កាន់ទុក្ខ ប្រសើរ​ជាង​ទៅ​ផ្ទះ​ជប់លៀង ដ្បិត​នេះ​ជា​ទីបញ្ចប់​របស់​មនុស្ស​ទាំងអស់ ហើយ​មនុស្សដែលនៅរស់​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ការនេះ​។


ខ្ញុំ​បាន​បែរ​ចិត្ត​ខ្ញុំ​មក ដើម្បី​យល់ សង្កេត ហើយ​ស្វែងរក​ប្រាជ្ញា និង​គោលការណ៍ ព្រមទាំង​ដើម្បី​យល់​ថា​ការអាក្រក់​ជា​សេចក្ដីល្ងីល្ងើ ហើយ​ភាពល្ងង់​ជា​សេចក្ដីចម្កួត​។


ដោយសារ​ការកាត់ទោស​ចំពោះ​កិច្ចការ​អាក្រក់​មិន​ត្រូវបាន​អនុវត្ត​យ៉ាងឆាប់ ដូច្នេះ​ចិត្ត​មនុស្សលោក​ក៏​ពេញ​ដោយ​ការ​ធ្វើ​អាក្រក់​។


ខ្ញុំ​បាន​បែរមកទៀត ហើយ​ឃើញ​នៅក្រោម​ថ្ងៃ​ថា មនុស្ស​រត់លឿន​មិនមែន​តែងតែ​រត់ឈ្នះ​ទេ មនុស្ស​ខ្លាំងពូកែ​មិនមែន​តែងតែ​ឈ្នះសង្គ្រាម​ទេ មនុស្ស​មានប្រាជ្ញា​មិនមែន​តែងតែ​មាន​អាហារ​ទេ មនុស្ស​មានការយល់ច្បាស់​មិនមែន​តែងតែ​មាន​ទ្រព្យសម្បត្តិ​ទេ ហើយ​មនុស្ស​ឈ្លាសវៃ​ក៏​មិនមែន​តែងតែរកបាន​សេចក្ដីសន្ដោស​ដែរ​; ផ្ទុយទៅវិញ មាន​ពេល និង​ឱកាស​កើតមាន​ដល់​ពួកគេ​ទាំងអស់គ្នា​។


អ្វីៗ​ទាំងអស់​ដូចគ្នា​ដល់​មនុស្ស​ទាំងអស់ គឺ​មាន​វាសនា​តែមួយ​សម្រាប់​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត មនុស្ស​ល្អ និង​មនុស្ស​អាក្រក់ មនុស្ស​បរិសុទ្ធ និង​មនុស្ស​សៅហ្មង មនុស្សដែល​ថ្វាយយញ្ញបូជា និង​មនុស្ស​ដែល​មិន​ថ្វាយយញ្ញបូជា​។ ដូចដែល​មនុស្ស​ល្អ​ជា​យ៉ាងណា មនុស្សបាប​ក៏​ជា​យ៉ាងនោះ ហើយ​ដូចដែល​មនុស្សដែល​ស្បថ​ជា​យ៉ាងណា មនុស្សដែល​ខ្លាច​សម្បថ​ក៏ជាយ៉ាងនោះដែរ​។


ជាការពិត អ្នកណា​ដែល​រួម​ជាមួយ​មនុស្សរស់​ទាំងអស់ អ្នកនោះ​មាន​សង្ឃឹម ដ្បិត​ឆ្កែ​រស់​ប្រសើរ​ជាង​តោ​ងាប់​;


ប៉ុន្តែ​នៅពេល​ភ្ញាក់ខ្លួន គាត់​ក៏​ពោលថា​: ‘ពួក​ឈ្នួល​ទាំងប៉ុន្មាន​របស់​ឪពុក​ខ្ញុំ​មាន​អាហារសម្បូរហូរហៀរ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ជិត​ដាច់ពោះស្លាប់​នៅ​ទីនេះ​!


ពួកគេ​ក៏​ពេញ​ដោយ​ភាពក្ដៅក្រហាយ ហើយ​ពិគ្រោះ​គ្នាទៅវិញទៅមក​ថា ត្រូវ​ធ្វើ​យ៉ាងណា​ចំពោះ​ព្រះយេស៊ូវ​។


រំពេចនោះ ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​ប្រហារ​ហេរ៉ូឌ ពីព្រោះ​ទ្រង់​មិន​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះ​។ ទ្រង់​ដាច់ខ្យល់​ទៅ ដោយ​ត្រូវ​ដង្កូវស៊ី​។


នៅ​សាលាប្រជុំ​ទាំងអស់ ខ្ញុំព្រះបាទ​បង្ខំ​ពួកគេ​ឲ្យ​និយាយប្រមាថព្រះ​ជាញឹកញាប់ ដោយ​ដាក់ទណ្ឌកម្ម​ពួកគេ​។ ខ្ញុំព្រះបាទ​មានចិត្តក្ដៅក្រហាយ​កាន់តែខ្លាំង​ចំពោះ​ពួកគេ ក៏​បៀតបៀន​ពួកគេ​រហូតដល់​ទីក្រុង​នានា​នៅ​ស្រុកក្រៅ​ទៀតផង​។


ខណៈដែល​ប៉ូល​កំពុង​ឆ្លើយការពារខ្លួន​ដូច្នេះ ភេស្ទុស​មានប្រសាសន៍​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “ប៉ូល​អើយ អ្នក​ឆ្កួត​ហើយ​! ការរៀនសូត្រ​ច្រើនពេក​បាន​ធ្វើឲ្យ​អ្នក​ទៅជា​ឆ្កួត​ហើយ​!”។


តាមពិត ពីមុន យើង​ក៏​ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាន​នាំឲ្យវង្វេង ធ្វើជាទាសករ​របស់​តណ្ហា និង​ការសប្បាយ​ផ្សេងៗ រស់នៅ​ក្នុង​គំនិតព្យាបាទ និង​ចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំង​ស្អប់​គ្នាទៅវិញទៅមក​ផង​។


ប៉ុន្តែ​គាត់​ទទួល​ការស្ដីបន្ទោស​ចំពោះ​ការបំពាន​របស់ខ្លួន គឺ​សត្វលា​ដែល​មិនចេះនិយាយ បាន​និយាយ​ជា​សំឡេង​មនុស្ស រារាំង​ភាពចម្កួត​របស់​ព្យាការី​នោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម