“សេចក្ដីឥតន័យលើអស់ទាំងសេចក្ដីឥតន័យ!”។ សាស្ដាពោលថា៖ “សេចក្ដីឥតន័យលើអស់ទាំងសេចក្ដីឥតន័យ! អ្វីៗទាំងអស់សុទ្ធតែឥតន័យ!”។
កិច្ចការ 25:23 - ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃបន្ទាប់ អ័គ្រីប៉ា និងបេរេនីសបានយាងមកយ៉ាងអធិកអធម ហើយចូលទៅក្នុងសាលសវនាការជាមួយពួកមេបញ្ជាការ និងពួកអ្នកមានឋានៈខ្ពស់នៃទីក្រុងនោះ។ បន្ទាប់មក ភេស្ទុសក៏បញ្ជាឲ្យនាំប៉ូលមក។ Khmer Christian Bible ដូច្នេះ នៅថ្ងៃបន្ទាប់ ស្ដេចអ័គ្រីប៉ា និងព្រះនាងបេរេនីសបានយាងមកជាមួយក្បួនអធិកអធមដ៏អស្ចារ្យ ហើយបានចូលទៅក្នុងសាលប្រជុំព្រមជាមួយពួកមេបញ្ជាការ និងពួកអ្នកមុខអ្នកការក្នុងក្រុងនោះ។ បន្ទាប់មក លោកភេស្ទុសក៏បញ្ជាឲ្យនាំលោកប៉ូលមក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ នៅថ្ងៃបន្ទាប់ ព្រះបាទអ័គ្រីប៉ា និងព្រះនាងបេរេនីស បានយាងចូលមកក្នុងសាលាក្តីយ៉ាងអធឹកអធម មានទាំងមេទ័ពធំ និងពួកនាម៉ឺនធំៗនៅទីក្រុងនោះហែហមមកជាមួយ។ បន្ទាប់មក លោកភេស្ទុសបានបញ្ជាគេឲ្យនាំលោកប៉ុលចូលមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះស្អែកឡើង ព្រះបាទអគ្រីប៉ា និងម្ចាស់ក្សត្រិយ៍បេរេនីស បានយាងចូលក្នុងសាលសវនាការយ៉ាងអធិកអធម ដោយមានពួកនាយទាហានជាន់ខ្ពស់ និងពួកនាម៉ឺនធំៗនៅក្រុងនោះ ហែហមមកជាមួយផង។ គេនាំលោកប៉ូលមកតាមបញ្ជារបស់លោកភេស្ទុស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ លុះថ្ងៃស្អែកឡើង នោះព្រះរាជាអ័គ្រីប៉ា នឹងព្រះនាងបេរេនីស ក៏យាងមក ដោយដំណើរដ៏រុងរឿង ចូលក្នុងសាលាក្តី មានទាំងមេទ័ពធំ នឹងពួកអ្នកធំក្នុងទីក្រុងផង រួចកាលលោកភេស្ទុសបានបង្គាប់ហើយ នោះគេនាំប៉ុលចូលមក អាល់គីតាប លុះស្អែកឡើង ស្តេចអគ្រីប៉ា និងម្ចាស់ក្សត្រីយ៍បេរេនីស បានចូលក្នុងសាលសវនាការយ៉ាងអធិកអធម ដោយមានពួកនាយទាហានជាន់ខ្ពស់ និងពួកនាម៉ឺនធំៗនៅក្រុងនោះ ហែហមមកជាមួយផង។ គេនាំលោកប៉ូលមកតាមបញ្ជារបស់លោកភេស្ទុស។ |
“សេចក្ដីឥតន័យលើអស់ទាំងសេចក្ដីឥតន័យ!”។ សាស្ដាពោលថា៖ “សេចក្ដីឥតន័យលើអស់ទាំងសេចក្ដីឥតន័យ! អ្វីៗទាំងអស់សុទ្ធតែឥតន័យ!”។
ភាពឧត្ដុង្គឧត្ដមរបស់អ្នក និងសំឡេងពិណរបស់អ្នក ត្រូវបាននាំចុះមកស្ថានមនុស្សស្លាប់ ដង្កូវគំរង់ត្រូវបានក្រាលនៅក្រោមអ្នក ដង្កូវស៊ីសាកសពគ្របដណ្ដប់អ្នក។
ហេតុនេះហើយបានជាស្ថានមនុស្សស្លាប់ពង្រីកបំពង់ករបស់វា ហើយហាមាត់របស់វាដោយគ្មានដែនកំណត់ រីឯពួកអភិជនរបស់យេរូសាឡិម និងហ្វូងមនុស្សរបស់នាង ព្រមទាំងពួកតម្លង់គេ និងពួកឡូឡាសប្បាយដែលនៅក្នុងនាង ក៏ចុះទៅស្ថាននោះ។
នោះស្ដេចទ្រង់ពោលថា៖ “តើនេះមិនមែនជាបាប៊ីឡូនដ៏ធំដែលអញបានសាងសង់សម្រាប់ជារាជដំណាក់ ដោយអានុភាពនៃអំណាចរបស់អញ និងសម្រាប់ជាសិរីរុងរឿងនៃភាពឧត្ដុង្គឧត្ដមរបស់អញទេឬ?”។
ប៉ុន្តែមានឱកាសល្អមកដល់ គឺនៅថ្ងៃចម្រើនព្រះជន្មរបស់ហេរ៉ូឌ ទ្រង់បានរៀបចំពិធីជប់លៀងសម្រាប់ពួកនាម៉ឺន ពួកមេទ័ព និងពួកអភិជននៃកាលីឡេ។
នៅថ្ងៃកំណត់ ហេរ៉ូឌគ្រងព្រះពស្ត្ររាជ្យ គង់លើបល្ល័ង្ក ហើយចាប់ផ្ដើមថ្លែងសុន្ទរកថាដល់ពួកគេ។
លុះប៉ុន្មានថ្ងៃក្រោយមក ព្រះបាទអ័គ្រីប៉ា និងបេរេនីសយាងមកដល់សេសារា ដើម្បីសួរសុខទុក្ខភេស្ទុស។
បន្ទាប់មក ទាំងស្ដេច អភិបាល និងបេរេនីស ព្រមទាំងពួកអ្នកដែលអង្គុយជាមួយពួកគេក៏ក្រោកឡើង។
ប៉ុន្តែព្រះអម្ចាស់មានបន្ទូលនឹងគាត់ថា៖“ចូរទៅចុះ! ដ្បិតអ្នកនោះជាភាជនៈដែលយើងបានជ្រើសតាំង ដើម្បីនាំយកនាមរបស់យើងទៅដល់ទាំងសាសន៍ដទៃ និងបណ្ដាស្ដេច ព្រមទាំងកូនចៅអ៊ីស្រាអែលផង។
ហើយអ្នកដែលប្រើប្រាស់ពិភពលោកនេះ ក៏ត្រូវនៅដូចជាមិនបានប្រើដែរ ដ្បិតទ្រង់ទ្រាយនៃពិភពលោកនេះកំពុងផុតទៅ។
កាលណាថ្ងៃរះឡើងទាំងមានចំហាយក្ដៅ វាក៏ធ្វើឲ្យស្មៅក្រៀមស្វិត ហើយផ្កាស្មៅក៏រុះរោយ រីឯសម្រស់នៃរូបរាងវាក៏បាត់បង់ទៅ។ អ្នកមានក៏ដូច្នោះដែរ គេនឹងរលាយបាត់ក្នុងដំណើររបស់ខ្លួន។
ដ្បិត “មនុស្ស ទាំងអស់ប្រៀបដូចជាស្មៅ ហើយគ្រប់ទាំងសិរីរុងរឿងរបស់ពួកគេក៏ប្រៀបដូចជាផ្កាស្មៅដែរ; ស្មៅក៏ក្រៀមស្វិត ហើយផ្កាក៏រុះរោយ
ដ្បិតអ្វីៗទាំងអស់ដែលនៅក្នុងពិភពលោក ដូចជាតណ្ហារបស់សាច់ឈាម តណ្ហារបស់ភ្នែក និងអំនួតនៃការរស់នៅ មិនមែនមកពីព្រះបិតាទេ គឺមកពីពិភពលោកវិញ។