Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 25:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ដូច្នេះ លុះ​ថ្ងៃ​ស្អែក​ឡើង នោះ​ព្រះ‌រាជា​អ័គ្រីប៉ា នឹង​ព្រះ‌នាង​បេរេនីស ក៏​យាង​មក ដោយ​ដំណើរ​ដ៏​រុងរឿង ចូល​ក្នុង​សាលា​ក្តី មាន​ទាំង​មេ​ទ័ព​ធំ នឹង​ពួក​អ្នក​ធំ​ក្នុង​ទី​ក្រុង​ផង រួច​កាល​លោក​ភេស្ទុស​បាន​បង្គាប់​ហើយ នោះ​គេ​នាំ​ប៉ុល​ចូល​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 នៅ​ថ្ងៃបន្ទាប់ អ័គ្រីប៉ា និង​បេរេនីស​បាន​យាង​មក​យ៉ាងអធិកអធម ហើយ​ចូលទៅ​ក្នុង​សាលសវនាការ​ជាមួយ​ពួក​មេបញ្ជាការ និង​ពួក​អ្នកមានឋានៈខ្ពស់​នៃ​ទីក្រុង​នោះ។ បន្ទាប់មក ភេស្ទុស​ក៏​បញ្ជា​ឲ្យ​នាំ​ប៉ូល​មក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ដូច្នេះ​ នៅ​ថ្ងៃ​បន្ទាប់​ ស្ដេច​អ័គ្រីប៉ា​ និង​ព្រះនាង​បេរេនីស​បាន​យាង​មក​ជាមួយ​ក្បួន​អធិក​អធម​ដ៏​អស្ចារ្យ​ ហើយ​បាន​ចូល​ទៅ​ក្នុង​សាល​ប្រជុំ​ព្រម​ជាមួយ​ពួក​មេបញ្ជាការ​ និង​ពួក​អ្នកមុខ​អ្នកការ​ក្នុង​ក្រុង​នោះ។​ បន្ទាប់មក​ លោក​ភេស្ទុស​ក៏​បញ្ជា​ឲ្យ​នាំ​លោក​ប៉ូល​មក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ដូច្នេះ នៅ​ថ្ងៃ​បន្ទាប់ ព្រះ‌បាទ​អ័គ្រី‌ប៉ា និង​ព្រះ‌នាង​បេរេ‌នីស បាន​យាង​ចូល​មក​ក្នុង​សាលា​ក្តី​យ៉ាង​អ​ធឹកអធម មាន​ទាំង​មេទ័ព​ធំ និង​ពួកនា​ម៉ឺនធំ​ៗ​នៅ​ទី​ក្រុង​នោះ​ហែ​ហមមក​ជាមួយ។ បន្ទាប់​មក លោក​ភេ‌ស្ទុស​បាន​បញ្ជា​គេ​ឲ្យ​នាំ​លោក​ប៉ុល​ចូល​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 លុះ​ស្អែក​ឡើង ព្រះ‌បាទ​អគ្រី‌ប៉ា និង​ម្ចាស់‌ក្សត្រិយ៍​បេរេ‌នីស បាន​យាង​ចូល​ក្នុង​សាល‌សវនា‌ការ​យ៉ាង​អធិក‌អធម ដោយ​មាន​ពួក​នាយ​ទាហាន​ជាន់​ខ្ពស់ និង​ពួក​នាម៉ឺន​ធំៗ​នៅ​ក្រុង​នោះ ហែ‌ហម​មក​ជា​មួយ​ផង។ គេ​នាំ​លោក​ប៉ូល​មក​តាម​បញ្ជា​របស់​លោក​ភេស្ទុស។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 លុះ​ស្អែក​ឡើង ស្តេច​អគ្រីប៉ា និង​ម្ចាស់‌ក្សត្រីយ៍​បេរេនីស បាន​ចូល​ក្នុង​សាល​សវនាការ​យ៉ាង​អធិក‌អធម ដោយ​មាន​ពួក​នាយ​ទាហាន​ជាន់​ខ្ពស់ និង​ពួក​នាម៉ឺន​ធំៗ​នៅ​ក្រុង​នោះ ហែ‌ហម​មក​ជា​មួយ​ផង។ គេ​នាំ​លោក​ប៉ូល​មក​តាម​បញ្ជា​របស់​លោក​ភេស្ទុស។

សូមមើលជំពូក ចម្លង




កិច្ចការ 25:23
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​បង្ហាញ​អស់​ទាំង​មហា‌សម្បត្តិ​នៃ​នគរ​ដ៏​ឧត្តុង្គ‌ឧត្តម​របស់​ទ្រង់ នឹង​កិត្តិយស​នៃ​អានុ‌ភាព​ដ៏​វិសេស​របស់​ទ្រង់ ឲ្យ​គេ​ឃើញ​ជា​យូរ​ថ្ងៃ គឺ​អស់​១៨០​ថ្ងៃ


«ការ​ឥត​ប្រយោជន៍​ទទេៗ» នេះ​ជា​ពាក្យ​របស់​គ្រូ​ប្រដៅ​ពោល​ទុក​ថា ការ​ឥត​ប្រយោជន៍​ទទេៗ គ្រប់​ទាំង​អស់​សុទ្ធ​តែ​អត់​ប្រយោជន៍​ទទេ


ឯ​សេចក្ដី​រុងរឿង​ឧត្តម​របស់​ឯង បាន​ត្រូវ​នាំ​ចុះ​មក​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ព្រម​ទាំង​សូរ​ដេញ​ពិណ​របស់​ឯង​ផង មាន​ដង្កូវ​ក្រាល​ក្រោម​ឯង ហើយ​នឹង​មាន​ដង្កូវ​គ្រប​ដណ្តប់​ឯង​ដែរ។


ដូច្នេះ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​បាន​រីក​ធំ​ឡើង ព្រម​ទាំង​ហា​មាត់​ជា​ធំ​ហួស​ប្រមាណ ឯ​ពួក​រុងរឿង​ឧត្តម ពួក​ណែន‌ណាន់​តាន់‌តាប់ ពួក​អ៊ឹក‌ធឹក នឹង​ពួក​អ្នក​ដែល​រីក‌រាយ​សប្បាយ​ក្នុង​ពួក​គេ ក៏​ចុះ​ទៅ​ឯ​ស្ថាន​នោះ


នៅ​ត្រង់​ក្រុង​តាហា‌ពេនេស នោះ​ថ្ងៃ​នឹង​ត្រូវ​ងងឹត ក្នុង​កាល​ដែល​អញ​បំបាក់​នឹមនៃ​ស្រុក​អេស៊ីព្ទ​នៅ​ទី​នោះ ហើយ​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​គេ នឹង​ផុត​ទៅ ចំណែក​ស្រុក​នោះ​នឹង​មាន​ពពក​គ្រប​បាំង​ពី​លើ ហើយ​ពួក​កូន​ស្រី​ទាំង​ប៉ុន្មាន នឹង​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ


អញ​នឹង​ធ្វើ​ឲ្យ​ពួក​កក‌កុញ​របស់​ឯង​ដួល ដោយ​ដាវ​នៃ​ពួក​ខ្លាំង​ពូកែ គេ​សុទ្ធ​តែ​ជា​មនុស្ស​គួរ​ស្ញែង‌ខ្លាច នៅ​ក្នុង​អស់​ទាំង​សាសន៍ គេ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​ស្រុក​អេស៊ីព្ទ​សូន្យ​បាត់​ទៅ ហើយ​ពួក​កក‌កុញ​របស់​វា​នឹង​ត្រូវ​វិនាស​ទៅ​ដែរ


អញ​នឹង​ធ្វើ​ឲ្យ​ស្រុក​នេះ​ស្ងាត់‌ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង នោះ​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​វា​នឹង​ផុត​ទៅ ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​ស្រុក​អ៊ីស្រាអែល នឹង​ត្រូវ​ចោល​ស្ងាត់​នៅ​ឥត​មាន​អ្នក​ណា​ដើរ​កាត់​ឡើយ


ដូច្នេះ អញ​នឹង​នាំ​សាសន៍​ដែល​កាច​អាក្រក់​បំផុត​ឲ្យ​មក សាសន៍​នោះ​នឹង​ចាប់​យក​ផ្ទះ‌សំបែង​របស់​គេ​បាន អញ​នឹង​បំបាត់​សេចក្ដី​អំនួត​របស់​មនុស្ស​ខ្លាំង​ពូកែ​ដែរ ហើយ​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​គេ​នឹង​ត្រូវ​អាប់‌ឱន​ចុះ


ខណៈ​នោះ ស្តេច​ទ្រង់​មាន​បន្ទូល​ថា នេះ​តើ​មិន​មែន​ជា​ក្រុង​បាប៊ីឡូន​ដ៏​ធំ ដែល​អញ​បាន​ស្អាង​ទុក​ជា​ព្រះ‌រាជ‌ស្ថាន ដោយ​អានុ‌ភាព​នៃ​អំណាច​របស់​អញ ហើយ​សំរាប់​ជា​សិរី‌ល្អ​នៃ​ឥទ្ធា‌នុភាព​របស់​អញ​ទេ​ឬ


លុះ​ថ្ងៃ​១​ជា​ថ្ងៃ​មាន​ឱកាស​ស្រួល គឺ​ថ្ងៃ​ចំរើន​ព្រះ‌ជន្ម​ស្តេច​ហេរ៉ូឌ កាល​ទ្រង់​រៀប​ជប់‌លៀង​ពួក​មន្ត្រី ពួក​មេ​ទ័ព​ធំ នឹង​ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស្រុក​កាលី‌ឡេ


លុះ​ដល់​ថ្ងៃ​កំណត់ ស្តេច​ហេរ៉ូឌ​ទ្រង់​ព្រះ‌ពស្ត្រា‌រាជ្យ កំពុង​តែ​គង់​នៅ​លើ​បល្ល័ង្ក អធិប្បាយ​ឲ្យ​គេ​ស្តាប់


ក្រោយ​បួន​ដប់​ថ្ងៃ​មក​ទៀត ព្រះ‌រាជា​អ័គ្រីប៉ា នឹង​ព្រះ‌នាង​បេរេនីស ស្តេច​យាង​ចុះ​មក​ឯ​សេសារា ក៏​ចូល​ទៅ​សួរ​លោក​ភេស្ទុស


នោះ​ស្តេច ព្រម​ទាំង​ចៅហ្វាយ​ស្រុក នឹង​ព្រះ‌នាង​បេរេនីស ហើយ​នឹង​អស់​អ្នក​ដែល​អង្គុយ​ជា​មួយ ក៏​ក្រោក​ឡើង


ប៉ុន្តែ​ព្រះ‌អម្ចាស់​មាន​បន្ទូល​ថា ចូរ​ទៅ​ចុះ ពី​ព្រោះ​អ្នក​នោះ​ជា​ប្រដាប់​រើស​តាំង​ដល់​ខ្ញុំ សំរាប់​នឹង​ប្រកាស​ឈ្មោះ​ខ្ញុំ ដល់​ពួក​សាសន៍​ដទៃ នឹង​ពួក​ស្តេច ហើយ​នឹង​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​ផង


ហើយ​ពួក​អ្នក​ដែល​ប្រើ​ប្រាស់​លោកីយ​នេះ ដូច​ជា​មិន​ប្រើ​ហួស​ខ្នាត​ទេ ដ្បិត​គំរូ​នៃ​លោកីយ​នេះ​តែង‌តែ​ផ្លាស់​ទៅ


ពី​ព្រោះ​ថ្ងៃ​រះ​ឡើង មាន​ចំហាយ​ក្តៅ​វេលា​ណា នោះ​ធ្វើ​ឲ្យ​ស្មៅ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រោយ​រុះ ឯ​លំអ​ក៏​វិនាស​សូន្យ​ទៅ ដូច្នេះ អ្នក​មាន​ក៏​នឹង​ត្រូវ​ស្រពោន​ទៅ​ក្នុង​ផ្លូវ​ខ្លួន​យ៉ាង​នោះ​ដែរ


ព្រោះ​គ្រប់​ទាំង​មនុស្ស ប្រៀប​ដូច​ជា​ស្មៅ ហើយ​សិរី‌ល្អ​ទាំង​ប៉ុន្មាន​របស់​មនុស្ស​ក៏​ដូច​ជា​ផ្កា​ស្មៅ រីឯ​ធម្មតា​ស្មៅ នោះ​តែង‌តែ​ក្រៀម​ស្វិត ហើយ​ផ្កា​ក៏​រោយ​រុះ​ទៅ


ដ្បិត​អស់​ទាំង​សេចក្ដី ដែល​នៅ​ក្នុង​លោកីយ​នេះ គឺ​ជា​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​សាច់​ឈាម នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ភ្នែក ហើយ​សេចក្ដី​អំនួត​របស់​ជីវិត នោះ​មិន​កើត​មក​ពី​ព្រះវរ‌បិតា​ទេ គឺ​មក​តែ​ពី​លោកីយ​នេះ​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម