Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 25:22 - ព្រះគម្ពីរខ្មែរសាកល

22 ពេលនោះ អ័គ្រីប៉ា​មានរាជឱង្ការ​នឹង​ភេស្ទុស​ថា​៖ “ខ្លួនខ្ញុំផ្ទាល់​ក៏​ចង់​ស្ដាប់​បុរស​នោះ​ដែរ”។ ភេស្ទុស​ទូលថា​៖ “ព្រះករុណា​នឹង​បាន​ស្ដាប់​គាត់ នៅ​ថ្ងៃស្អែក”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 ពេល​នោះ​ ស្ដេច​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ភេស្ទុស​ថា៖​ «ខ្ញុំ​ផ្ទាល់​ក៏​ចង់​ស្ដាប់​បុរស​នោះ​ដែរ»​ លោក​ភេស្ទុស​ទូល​ថា៖​ «នៅ​ថ្ងៃ​ស្អៃក​ ព្រះអង្គ​នឹង​បាន​ស្ដាប់​គាត់​ហើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ព្រះ‌បាទ​អ័គ្រី‌ប៉ា​មានរាជ‌ឱង្ការ​ទៅ​លោក​ភេ‌ស្ទុស​ថា៖ «ខ្ញុំ​ក៏​ចង់​ស្តាប់​អ្នក​នោះ​ដោយ​ផ្ទាល់​ដែរ»។ លោក​ទូល​ឆ្លើយ​ថា៖ «ព្រះ​ករុណា​នឹង​បាន​ស្តាប់​គាត់​នៅ​ថ្ងៃ​ស្អែក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ព្រះ‌បាទ​អគ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ភេស្ទុស​ថា៖ «ខ្ញុំ​ក៏​ចង់​ស្ដាប់​បុរស​នោះ​និយាយ​ដែរ»។ លោក​តប​វិញ​ថា៖ «ព្រះ‌ករុណា​អាច​ស្ដាប់​គាត់​នៅ​ថ្ងៃ​ស្អែក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ព្រះ‌រាជា​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ភេស្ទុស​ថា ខ្ញុំ​ក៏​ចង់​ស្តាប់​អ្នក​នោះ​ដែរ លោក​ទូល​ឆ្លើយ​ថា ស្អែក​នេះ​ទ្រង់​នឹង​បាន​ស្តាប់​វា​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ស្តេច​អគ្រីប៉ា មាន​ប្រាប់​ទៅ​លោក​ភេស្ទុស​ថា៖ «ខ្ញុំ​ក៏​ចង់​ស្ដាប់​បុរស​នោះ​និយាយ​ដែរ»។ លោក​តប​វិញ​ថា៖ «ស្តេច​អាច​ស្ដាប់​គាត់​នៅ​ថ្ងៃ​ស្អែក»។

សូមមើលជំពូក ចម្លង




កិច្ចការ 25:22
5 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ក៏​នឹង​ប្រោះ​លើ​ប្រជាជាតិ​ជាច្រើន​យ៉ាងនោះដែរ​; បណ្ដា​ស្ដេច​នឹង​បិទ​មាត់​របស់ខ្លួន​ដោយព្រោះ​លោក ដ្បិត​អ្វីដែល​មិន​បាន​រៀបរាប់ប្រាប់​ដល់​ពួកគេ ពួកគេ​នឹង​ឃើញ ហើយ​អ្វីដែល​ពួកគេ​មិនដែល​ឮ ពួកគេ​នឹង​យល់ច្បាស់​៕


ដោយសារតែ​ខ្ញុំ អ្នករាល់គ្នា​នឹង​ត្រូវគេ​នាំទៅ​នៅចំពោះ​បណ្ដា​អភិបាល និង​ស្ដេច ដើម្បី​ជា​ទីបន្ទាល់​ដល់​ពួកគេ និង​ដល់​ពួក​សាសន៍ដទៃ​។


ប៉ុន្តែ​មុន​ការ​ទាំងអស់​នេះ គេ​នឹង​លូក​ដៃ​ចាប់​អ្នករាល់គ្នា បៀតបៀន​អ្នករាល់គ្នា ហើយ​ប្រគល់​អ្នករាល់គ្នា​ទៅ​សាលាប្រជុំ និង​គុក​។ អ្នករាល់គ្នា​នឹង​ត្រូវគេ​នាំទៅ​នៅមុខ​ស្ដេច និង​អភិបាល​ដោយសារតែ​នាម​របស់ខ្ញុំ​។


លុះ​ប៉ុន្មានថ្ងៃ​ក្រោយមក ព្រះបាទ​អ័គ្រីប៉ា និង​បេរេនីស​យាង​មក​ដល់​សេសារា ដើម្បី​សួរសុខទុក្ខ​ភេស្ទុស​។


ប៉ុន្តែ​ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ទៅ​ចុះ​! ដ្បិត​អ្នកនោះ​ជា​ភាជនៈ​ដែល​យើង​បាន​ជ្រើសតាំង ដើម្បី​នាំយក​នាម​របស់យើង​ទៅ​ដល់​ទាំង​សាសន៍ដទៃ និង​បណ្ដា​ស្ដេច ព្រមទាំង​កូនចៅ​អ៊ីស្រាអែល​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម