Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 12:21 - ព្រះគម្ពីរខ្មែរសាកល

21 នៅ​ថ្ងៃ​កំណត់ ហេរ៉ូឌ​គ្រង​ព្រះពស្ត្រ​រាជ្យ គង់​លើ​បល្ល័ង្ក ហើយ​ចាប់ផ្ដើម​ថ្លែងសុន្ទរកថា​ដល់​ពួកគេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 កាល​ដល់​ថ្ងៃ​កំណត់​ហើយ​ ស្ដេច​ហេរ៉ូឌ​ក៏​ស្លៀក​សម្លៀក​បំពាក់​ស្ដេច​អង្គុយ​លើ​បល្ល័ង្ក​ ហើយ​ប្រកាស​ទៅ​ពួកគេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 លុះ​ដល់​ថ្ងៃ​កំណត់ ព្រះ‌បាទ​ហេរ៉ូឌ​ទ្រង់​គ្រង​ព្រះ‌ពស្ត្ររាជ្យ គង់​នៅ​លើ​បល្ល័ង្ក ហើយ​មាន​រាជ‌ឱង្ការទៅ​កាន់​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 លុះ​ដល់​ថ្ងៃ​កំណត់ ព្រះ‌បាទ​ហេរ៉ូដ​ទ្រង់​គ្រឿង​គង់​លើ​បល្ល័ង្ក ហើយ​មាន​រាជ‌ឱង្ការ​ឲ្យ​ប្រជា‌ជន​ស្ដាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 លុះ​ដល់​ថ្ងៃ​កំណត់ ស្តេច​ហេរ៉ូឌ​ទ្រង់​ព្រះ‌ពស្ត្រា‌រាជ្យ កំពុង​តែ​គង់​នៅ​លើ​បល្ល័ង្ក អធិប្បាយ​ឲ្យ​គេ​ស្តាប់

សូមមើលជំពូក ចម្លង

អាល់គីតាប

21 លុះ​ដល់​ថ្ងៃ​កំណត់ ស្តេច​ហេរ៉ូដ​ឡើង​ទៅ​អង្គុយ​លើ​បល្ល័ង្ក ហើយ​មាន​ប្រសាសន៍​ឲ្យ​ប្រជា‌ជន​ស្ដាប់។

សូមមើលជំពូក ចម្លង




កិច្ចការ 12:21
10 ការដាក់ឲ្យឆ្លើយតបគ្នា  

មុន​សេចក្ដីអន្តរាយ ចិត្ត​របស់​មនុស្ស​លើកខ្លួនឡើង មុន​សិរីរុងរឿង មាន​ការបន្ទាបខ្លួន​។


ហេតុនេះហើយបានជា​ស្ថានមនុស្សស្លាប់​ពង្រីក​បំពង់ក​របស់វា ហើយ​ហា​មាត់​របស់វា​ដោយ​គ្មាន​ដែនកំណត់ រីឯ​ពួក​អភិជន​របស់យេរូសាឡិម និង​ហ្វូងមនុស្ស​របស់នាង ព្រមទាំង​ពួកតម្លង់គេ និង​ពួកឡូឡាសប្បាយ​ដែល​នៅក្នុង​នាង ក៏​ចុះទៅ​ស្ថាននោះ​។


ដូច្នេះ​ឥឡូវនេះ ពួកយើង​នឹង​ហៅ​មនុស្ស​ក្អេងក្អាង​ថាមានពរ​។ មនុស្ស​ធ្វើ​អាក្រក់​មិនត្រឹមតែ​រីកចម្រើន​ប៉ុណ្ណោះទេ គឺ​ពួកគេ​ល្បងល​ព្រះ ហើយ​រួចខ្លួន​ផង’”។


ខណៈដែល​ពីឡាត់​អង្គុយ​លើ​កៅអីកាត់ក្ដី ប្រពន្ធ​របស់​លោក​បាន​បញ្ជូន​ដំណឹង​មក​លោក​ថា​៖ “កុំឲ្យ​លោក​ពាក់ព័ន្ធ​នឹង​រឿង​មនុស្ស​សុចរិត​នោះ​ឡើយ ដ្បិត​ថ្ងៃនេះ ខ្ញុំ​បាន​រងទុក្ខ​យ៉ាងខ្លាំង​នៅក្នុង​យល់សប្តិ ដោយសារតែ​អ្នកនោះ”។


នៅគ្រានោះ ហេរ៉ូឌ​ខ្ញាល់​នឹង​ប្រជាជនទីរ៉ុស និង​ស៊ីដូន​យ៉ាងក្រៃលែង​។ ដូច្នេះ ពួកគេ​ក៏​ព្រមព្រៀងគ្នា​មក​គាល់​ហេរ៉ូឌ ហើយ​សុំ​សន្តិភាព ដោយ​បញ្ចុះបញ្ចូល​ប្លាសតុស​មន្ត្រីរក្សាដំណាក់​ស្ដេច ពីព្រោះ​តំបន់​របស់​ពួកគេ​ទទួលស្បៀងអាហារ​ពី​ស្រុក​របស់​ស្ដេច​។


ប្រជាជន​ក៏​ស្រែកឡើងថា​៖ “នេះ​ជា​ព្រះសូរសៀង​របស់​ព្រះ មិនមែន​ជា​សំឡេង​របស់​មនុស្ស​ទេ!”។


ប្រាំ​ថ្ងៃ​ក្រោយមក មហាបូជាចារ្យ​អាណានាស​បាន​ចុះមក​ជាមួយ​ពួក​ចាស់ទុំ​ខ្លះ និង​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុស​។ ពួកគេ​បាន​ប្ដឹង​ទៅ​អភិបាល​ទាស់នឹង​ប៉ូល​។


នៅ​ថ្ងៃបន្ទាប់ អ័គ្រីប៉ា និង​បេរេនីស​បាន​យាង​មក​យ៉ាងអធិកអធម ហើយ​ចូលទៅ​ក្នុង​សាលសវនាការ​ជាមួយ​ពួក​មេបញ្ជាការ និង​ពួក​អ្នកមានឋានៈខ្ពស់​នៃ​ទីក្រុង​នោះ។ បន្ទាប់មក ភេស្ទុស​ក៏​បញ្ជា​ឲ្យ​នាំ​ប៉ូល​មក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម