ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 20:35 - ព្រះគម្ពីរខ្មែរសាកល

ក្នុង​គ្រប់ការទាំងអស់ ខ្ញុំ​បាន​បង្ហាញ​ដល់​អ្នករាល់គ្នា​ថា ត្រូវតែ​ជួយ​អ្នក​ទន់ខ្សោយ​ដោយ​ធ្វើការនឿយហត់​បែបនេះ ព្រមទាំង​ត្រូវ​នឹកចាំ​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​យេស៊ូវ​ផ្ទាល់​បាន​មានបន្ទូលថា​:‘ការ​ដែល​ឲ្យ មានពរ​ជាង​ទទួល’”។

សូមមើលជំពូក

Khmer Christian Bible

ខ្ញុំ​បាន​បង្ហាញ​អ្នក​រាល់គ្នា​សព្វគ្រប់​ហើយ​ថា​ អ្នក​រាល់គ្នា​ត្រូវ​ខំ​ធ្វើ​ការ​ដូច្នេះ​ដែរ​ ដើម្បី​ជួយ​អ្នក​ទន់ខ្សោយ​ ព្រមទាំង​នឹកចាំ​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​យេស៊ូ​ ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា​ ការ​ដែល​ឲ្យ​ មាន​ពរ​ច្រើន​ជាង​ការ​ដែល​ទទួល‍»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​គ្រប់​កិច្ច‌ការ​ទាំង​អស់ ខ្ញុំ​តែង​តែ​បង្ហាញ​អ្នក​រាល់​គ្នា​ថា ត្រូវ​តែ​ធ្វើ​ការ​នឿយ​ហត់​បែប​នេះ​ឯង ដើម្បី​ជួយ​អ្នក​ទន់​ខ្សោយ ហើយ​ត្រូវ​នឹក​ចាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ "ដែល​ឲ្យ នោះ​បាន​ពរ​ជាង​ទទួល"»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ ខ្ញុំ​តែងតែ​ប្រាប់​ឲ្យ​បងប្អូន​ដឹង​ថា ត្រូវ​តែ​ធ្វើ​ការ​នឿយ‌ហត់​បែប​នេះ​ឯង ដើម្បី​ជួយ​ទំនុក​បម្រុង​អស់​អ្នក​ដែល​ក្រ‌ខ្សត់ ហើយ​ត្រូវ​ចង​ចាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេស៊ូ​ថា: “បើ​ឲ្យ នោះ​នឹង​បាន​សុភមង្គល​ច្រើន​ជាង​ទទួល”»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​បាន​បង្ហាញ​អ្នក​រាល់​គ្នា​ដោយ​គ្រប់​ការ​ទាំង​អស់​ថា គួរ​ឲ្យ​ខំ​ធ្វើ​ការ​ដូច្នោះ ដើម្បី​ឲ្យ​បាន​ជួយ​ដល់​ពួក​អ្នក​ខ្សោយ ហើយ​នឹង​នឹក​ចាំ​ពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ ដែល​ទ្រង់​មាន​បន្ទូល​ថា ដែល​ឲ្យ នោះ​បាន​ពរ​ជា​ជាង​ទទួល

សូមមើលជំពូក

អាល់គីតាប

ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​ខ្ញុំ​តែងតែ​ប្រាប់​ឲ្យ​បង​ប្អូន​ដឹង​ថា ត្រូវ​តែ​ធ្វើ​ការ​នឿយ‌ហត់​បែប​នេះ​ឯង ដើម្បី​ជួយ​ទំនុក​បម្រុង​អស់​អ្នក​ដែល​ក្រ​ខ្សត់ ហើយ​ត្រូវ​ចង​ចាំ​ពាក្យ​របស់​អ៊ីសា‌ជាអម្ចាស់​ថាៈ “បើ​ឲ្យ នោះ​នឹង​បាន​សុភ‌មង្គល​ច្រើន​ជាង​ទទួល”»។

សូមមើលជំពូក



កិច្ចការ 20:35
28 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​មានចិត្តសប្បុរស​ចំពោះ​អ្នកក្រខ្សត់ គឺ​ឲ្យ​ព្រះយេហូវ៉ា​ខ្ចី ហើយ​ព្រះអង្គ​នឹង​តបសង​ដល់​គាត់​វិញ​តាម​ទង្វើ​របស់គាត់​។


រីឯ​អភិជន​វិញ គេ​គិតគូរ​ការថ្លៃថ្នូរ ហើយ​អ្នកនោះ​ឈរមាំ​ដោយ​ការថ្លៃថ្នូរ​។


ចូរ​ធ្វើឲ្យ​ដៃ​ដែល​ខ្សោយ​មានកម្លាំងឡើង ហើយ​ធ្វើឲ្យ​ជង្គង់​ដែល​ទន់​មាំមួនឡើង​!


ចូរ​ប្រោស​អ្នកជំងឺ​ឲ្យជា ប្រោស​មនុស្សស្លាប់​ឲ្យរស់ឡើងវិញ ប្រោស​មនុស្សឃ្លង់​ឲ្យបរិសុទ្ធ ហើយ​ដេញ​អារក្សឲ្យចេញ​។ អ្នករាល់គ្នា​បាន​ទទួល​ដោយ​ឥតបង់ថ្លៃ ចូរ​ឲ្យ​ដោយ​ឥតគិតថ្លៃ​ដែរ​។


ចំពោះ​អ្វី​ដែល​មានប្រយោជន៍ គ្មានអ្វីមួយ​ដែល​ខ្ញុំ​រួញខ្លួន​មិន​ប្រាប់ ឬ​បង្រៀន​អ្នករាល់គ្នា ទាំង​នៅកន្លែងសាធារណៈ និង​ពីផ្ទះមួយទៅផ្ទះមួយ​នោះ​ទេ


ដ្បិត​ខ្ញុំ​មិន​បាន​រួញខ្លួន​ប្រាប់​គម្រោង​ទាំងមូល​របស់​ព្រះ​ដល់​អ្នករាល់គ្នា​ឡើយ​។


ខ្លួន​អ្នករាល់គ្នា​ផ្ទាល់​ក៏​ដឹង​ដែរ​ថា ដៃ​ទាំងពីរ​នេះ​បាន​បម្រើ​សម្រាប់​តម្រូវការ​របស់ខ្ញុំ និង​អ្នក​ដែល​នៅ​ជាមួយ​ខ្ញុំ​។


បន្ទាប់ពី​និយាយ​សេចក្ដីទាំងនេះ​ហើយ ប៉ូល​ក៏​លុតជង្គង់ អធិស្ឋាន​ជាមួយ​ពួកគេ​ទាំងអស់គ្នា​។


យើង​ដែល​ជា​អ្នក​រឹងមាំ ត្រូវតែ​រែកពុន​ភាពខ្សោយ​របស់​អ្នក​ដែល​មិនរឹងមាំ ហើយ​មិន​ត្រូវ​បំពេញចិត្ត​ខ្លួនឯង​ឡើយ​។


ប្រសិនបើ​អ្នកឯទៀត​មាន​សិទ្ធិ​នេះ​លើ​អ្នករាល់គ្នា តើ​យើង​គ្មាន​សិទ្ធិ​លើសជាង​គេ​ទៅទៀត​ទេ​ឬ​? យ៉ាងណាមិញ យើង​មិន​ប្រើ​សិទ្ធិ​នេះ​ទេ ផ្ទុយទៅវិញ យើង​ទ្រាំ​នឹង​ការ​ទាំងអស់ ដើម្បីកុំឲ្យ​យើង​ធ្វើឲ្យមាន​ឧបសគ្គ​ណាមួយ​ដល់​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ឡើយ​។


អ្វីដែល​ខ្ញុំ​កំពុង​ធ្វើ​ឥឡូវនេះ ខ្ញុំ​នឹង​ធ្វើ​បន្តទៀត ដើម្បី​បំផ្លាញ​ឱកាស​របស់​ពួក​អ្នក​ដែល​រក​ឱកាស​ឲ្យ​ត្រូវគេ​ទទួលស្គាល់​ដូច​យើង​ដែរ ក្នុង​អ្វីដែល​ពួកគេ​អួត​នោះ


កាល​ខ្ញុំ​បាន​នៅជាមួយ​អ្នករាល់គ្នា ហើយ​ខ្វះខាត ខ្ញុំ​មិន​បាន​ធ្វើជាបន្ទុក​ដល់​អ្នកណា​ឡើយ ដ្បិត​បងប្អូន​ដែល​មក​ពី​ម៉ាសេដូន​បាន​បំពេញ​ភាពខ្វះខាត​របស់ខ្ញុំ​។ ក្នុង​គ្រប់ការទាំងអស់ ខ្ញុំ​បាន​រក្សា​ខ្លួន​មិនឲ្យធ្វើជាបន្ទុក​ដល់​អ្នករាល់គ្នា ក៏​នឹង​រក្សា​ខ្លួន​បន្តទៅទៀត​ដែរ​។


ក្រៅពី​ការដែល​ខ្លួន​ខ្ញុំ​មិន​បាន​ធ្វើជាបន្ទុក​ដល់​អ្នករាល់គ្នា តើ​មាន​អ្វី​ធ្វើឲ្យ​អ្នករាល់គ្នា​អន់​ជាង​ក្រុមជំនុំ​ឯទៀត​ៗ​? សូម​អត់ទោស​ឲ្យ​ខ្ញុំ​ចំពោះ​ការអយុត្តិធម៌​នេះ​ផង​!


ដ្បិត​អ្នករាល់គ្នា​ស្គាល់​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ថា ទោះបីជា​ព្រះអង្គ​មានស្ដុកស្ដម្ភ​ក៏ដោយ ក៏​ព្រះអង្គ​បាន​ត្រឡប់ជាក្រ​ដោយយល់ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មានស្ដុកស្ដម្ភ ដោយ​ភាពក្រីក្រ​របស់​ព្រះអង្គ​។


អ្នក​ដែល​លួច ចូរ​កុំ​លួច​ទៀត ផ្ទុយទៅវិញ ចូរ​ធ្វើការនឿយហត់ គឺ​ធ្វើការ​ទៀងត្រង់​ដោយ​ផ្ទាល់ដៃ ដើម្បីឲ្យ​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះខាត​។


ព្រមទាំង​កំណត់មហិច្ឆតា​រស់នៅយ៉ាងស្ងប់ស្ងៀម កុំចេះដឹងរឿងគេ ហើយ​ធ្វើការ​ដោយ​ដៃ​អ្នករាល់គ្នា​ផ្ទាល់ ដូចដែល​យើង​បាន​បង្គាប់​អ្នករាល់គ្នា​រួចហើយ


បងប្អូន​អើយ យើង​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ឲ្យ​ទូន្មាន​អ្នក​ដែល​គ្មានរបៀបវិន័យ ឲ្យ​កម្សាន្តចិត្ត​អ្នក​ទន់ជ្រាយ ឲ្យ​គាំពារ​អ្នក​ខ្សោយ ហើយ​ឲ្យ​អត់ធ្មត់​ចំពោះ​មនុស្ស​ទាំងអស់​។


កុំ​ភ្លេច​ការធ្វើល្អ និង​ការចែកទាន ដ្បិត​យញ្ញបូជា​បែបនេះ​ហើយ ដែល​ព្រះ​សព្វព្រះហឫទ័យ​។


ចូរ​យកចិត្តទុកដាក់​ចំពោះ​ពួក​អ្នកដែលជាប់ឃុំឃាំង ហាក់ដូចជា​ខ្លួនអ្នករាល់គ្នា​ជាប់ឃុំឃាំងជាមួយ​គេដែរ​; ចូរ​យកចិត្តទុកដាក់​ចំពោះ​អ្នក​ដែល​ត្រូវគេ​ធ្វើបាប ហាក់ដូចជា​ខ្លួនអ្នករាល់គ្នា​កំពុង​ត្រូវគេ​ធ្វើបាប​ក្នុង​រូបកាយ​ដែរ​។


ដ្បិត​ពួកគេ​បាន​ចេញដំណើរ​ដើម្បី​ព្រះនាម​របស់​ព្រះអង្គ ដោយ​មិន​ទទួល​អ្វី​ពី​សាសន៍ដទៃ​ឡើយ។