Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 10:8 - ព្រះគម្ពីរខ្មែរសាកល

8 ចូរ​ប្រោស​អ្នកជំងឺ​ឲ្យជា ប្រោស​មនុស្សស្លាប់​ឲ្យរស់ឡើងវិញ ប្រោស​មនុស្សឃ្លង់​ឲ្យបរិសុទ្ធ ហើយ​ដេញ​អារក្សឲ្យចេញ​។ អ្នករាល់គ្នា​បាន​ទទួល​ដោយ​ឥតបង់ថ្លៃ ចូរ​ឲ្យ​ដោយ​ឥតគិតថ្លៃ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ចូរ​ប្រោស​អ្នក​ឈឺ​ឲ្យ​បាន​ជា​ មនុស្ស​ឃ្លង់​ឲ្យ​ជា​ស្អាត​ មនុស្ស​ស្លាប់​ឲ្យ​រស់​វិញ​ និង​ត្រូវ​បណ្ដេញ​អារក្ស​ផង។​ អ្នក​រាល់គ្នា​បាន​ទទួល​ដោយ​ឥត​គិត​ថ្លៃ​ ក៏​ត្រូវ​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ចូរ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ មនុស្ស​ឃ្លង់​ឲ្យ​បាន​ជា​ស្អាត ហើយ​ដេញ​អារក្ស​ឲ្យ​ចេញ​ពី​មនុស្ស។ អ្នក​រាល់​គ្នា​ទទួល​មក​ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ឲ្យ​ដោយ​ឥត​បង់​ថ្លៃ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ចូរ​មើល​អ្នក​ជំងឺ​ឲ្យ​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ធ្វើ​ឲ្យ​មនុស្ស​ឃ្លង់​ជា​ស្អាត​បរិសុទ្ធ* ដេញ​អារក្ស​ចេញ​ពី​មនុស្ស។ អ្នក​រាល់​គ្នា​បាន​ទទួល​អំណាច ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ជួយ​គេ​វិញ​ដោយ​ឥត​គិត​ថ្លៃ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ចូរ​ប្រោស​មនុស្ស​ជំងឺ​ឲ្យ​ជា មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ មនុស្ស​ឃ្លង់​ឲ្យ​ជា​ស្អាត ហើយ​ដេញ​អារក្ស​ចេញ​ផង អ្នក​រាល់​គ្នា​បាន​ទទួល​ទទេ ត្រូវ​ឲ្យ​ទទេ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ចូរ​មើល​អ្នក​ជំងឺ​ឲ្យ​បាន​ជា ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ធ្វើ​ឲ្យ​មនុស្ស​ឃ្លង់​បាន​ជា​ស្អាត​បរិសុទ្ធ ដេញ​អ៊ីព្លេស​ចេញ​ពី​មនុស្ស។ អ្នក​រាល់​គ្នា​បាន​ទទួល​អំណាច​ដោយ​ឥត​បង់​ថ្លៃ ត្រូវ​ជួយ​គេ​វិញ​ដោយ​ឥត​គិត​ថ្លៃ​ដែរ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 10:8
15 ការដាក់ឲ្យឆ្លើយតបគ្នា  

“ឱ​អស់អ្នក​ដែល​ស្រេក​អើយ ចូរ​មករក​ទឹក​ចុះ​! អ្នកដែល​គ្មាន​ប្រាក់​អើយ ចូរ​មក​ទិញ ហើយ​ហូប​ចុះ​! ចូរ​មក​ទិញ​ស្រាទំពាំងបាយជូរ និង​ទឹកដោះ ដោយ​គ្មាន​ប្រាក់ និង​ដោយ​ឥតគិតថ្លៃ​ចុះ​។


ព្រះយេស៊ូវ​ទ្រង់​ហៅ​សិស្ស​ដប់ពីរ​នាក់​របស់​ព្រះអង្គ​មក ហើយ​ប្រទាន​សិទ្ធិអំណាច​លើ​វិញ្ញាណអសោច​ដល់​ពួកគេ ដើម្បី​ដេញ​ពួកវា​ចេញ ព្រមទាំង​ប្រោស​រោគា​គ្រប់ប្រភេទ និង​ជំងឺ​គ្រប់មុខ​ឲ្យជា​ផង​។


នៅពេល​ចេញទៅ ចូរ​ប្រកាស​ថា​: ‘អាណាចក្រស្ថានសួគ៌​មកជិតបង្កើយ​ហើយ’។


កុំ​យក​កាក់មាស កាក់ប្រាក់ ឬ​កាក់ទង់ដែង​ដាក់​ក្នុង​ខ្សែក្រវាត់​របស់អ្នករាល់គ្នា​ឡើយ


ចាប់​ពស់​ដោយ​ដៃ ហើយ​ទោះបីជា​ផឹក​អ្វី​ដែល​មានជាតិពុល​ក៏ដោយ ក៏​គ្មាន​គ្រោះថ្នាក់​សោះឡើយ​។ ពួកគេ​នឹង​ដាក់​ដៃ​លើ​អ្នកជំងឺ ហើយ​អ្នកជំងឺ​នឹង​បាន​ជាសះស្បើយ”។


ចូរ​ប្រោស​អ្នកជំងឺ​នៅក្នុង​ទីក្រុងនោះ​ឲ្យជា ហើយ​ប្រាប់​ពួកគេ​ថា​: ‘អាណាចក្រ​របស់​ព្រះ​បាន​មកជិត​អ្នករាល់គ្នា​ហើយ’។


ប៉ុន្តែ​ពេត្រុស​និយាយថា​៖ “ប្រាក់ និង​មាស ខ្ញុំ​គ្មានទេ ប៉ុន្តែ​ខ្ញុំ​នឹង​ឲ្យ​អ្នក​នូវ​អ្វីដែល​ខ្ញុំ​មាន​: ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អ្នកណាសារ៉ែត ចូរ​ក្រោកឡើង ហើយ​ដើរ​ទៅចុះ​!”។


ក្នុងពេលដែល​ព្រះអង្គ​លូក​ព្រះហស្ត​របស់ព្រះអង្គ​មក​ដើម្បីឲ្យ​ការប្រោសឲ្យជា ទីសម្គាល់ និង​ការអស្ចារ្យ បាន​កើតឡើង​តាមរយៈ​ព្រះនាម​របស់​ព្រះយេស៊ូវ​អ្នកបម្រើ​ដ៏វិសុទ្ធ​របស់ព្រះអង្គ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម