Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 20:36 - ព្រះគម្ពីរខ្មែរសាកល

36 បន្ទាប់ពី​និយាយ​សេចក្ដីទាំងនេះ​ហើយ ប៉ូល​ក៏​លុតជង្គង់ អធិស្ឋាន​ជាមួយ​ពួកគេ​ទាំងអស់គ្នា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

36 ពេល​លោក​ប៉ូល​និយាយ​សេចក្ដី​ទាំង​នេះ​រួច​ហើយ​ គាត់​ក៏​លុត​ជង្គង់​អធិស្ឋាន​ជាមួយ​ពួកគេ​ទាំង​អស់​គ្នា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 កាល​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ លោក​ប៉ុល​ក៏​លុត​ជង្គង់​អធិស្ឋាន​ជា‌មួយ​គេ​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 លោក​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ ក៏​លុត​ជង្គង់​ចុះ​អធិស្ឋាន​ជា​មួយ​ពួក​គេ​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 លុះ​បាន​និយាយ​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ប៉ុល​ក៏​លុត​ជង្គង់​អធិស្ឋាន​ជា​មួយ​នឹង​គេ​ទាំង​អស់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

36 គាត់​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ ក៏​លុត​ជង្គង់​ចុះ​ទូរអា​ជា​មួយ​ពួក​គេ​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង




កិច្ចការ 20:36
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ដានីយ៉ែល​បាន​ដឹង​ថា ឯកសារ​នោះ​ត្រូវបាន​ឡាយព្រះហស្តលេខា​ហើយ គាត់​ក៏​ចូលទៅ​ក្នុង​ផ្ទះ​របស់ខ្លួន​——​បង្អួច​នៅ​បន្ទប់ខាងលើ​របស់គាត់​បាន​ចំហ​ឆ្ពោះទៅ​យេរូសាឡិម​——​គាត់​ក៏​លុតជង្គង់ ហើយ​អធិស្ឋាន ព្រមទាំង​អរព្រះគុណ​នៅចំពោះ​ព្រះ​របស់គាត់​មួយ​ថ្ងៃ​បី​ដង ដូចដែល​គាត់​បាន​ធ្វើ​ពីមុន​។


បន្ទាប់មក ព្រះអង្គ​យាង​ចេញ​ពី​ពួកគេ ចម្ងាយ​ប្រមាណ​ចោល​មួយ​ដុំថ្ម ហើយ​លុតជង្គង់​អធិស្ឋាន


ក្នុង​គ្រប់ការទាំងអស់ ខ្ញុំ​បាន​បង្ហាញ​ដល់​អ្នករាល់គ្នា​ថា ត្រូវតែ​ជួយ​អ្នក​ទន់ខ្សោយ​ដោយ​ធ្វើការនឿយហត់​បែបនេះ ព្រមទាំង​ត្រូវ​នឹកចាំ​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​យេស៊ូវ​ផ្ទាល់​បាន​មានបន្ទូលថា​:‘ការ​ដែល​ឲ្យ មានពរ​ជាង​ទទួល’”។


ប៉ុន្តែ​ដល់​ពេល​ថ្ងៃ​ទាំងនោះ​កន្លងផុតទៅ យើង​ក៏​បន្តដំណើរ​ចេញទៅ​ទៀត​។ ពួកគេ​ទាំងអស់គ្នា ព្រមទាំង​ប្រពន្ធ និង​កូន​ៗ បាន​ជូនដំណើរ​យើង​រហូតដល់​ខាងក្រៅ​ទីក្រុង​។ ក្រោយពី​លុតជង្គង់​អធិស្ឋាន​នៅ​មាត់សមុទ្រ


បន្ទាប់មក គាត់​លុតជង្គង់ ហើយ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា៖ “ព្រះអម្ចាស់​អើយ! សូម​កុំ​ប្រកាន់​បាប​នេះ​នឹង​ពួកគេ​ឡើយ​!”។ កាល​ទូល​ដូច្នេះ​ហើយ គាត់​ក៏​ដេកលក់​ទៅ៕


នៅពេល​ឲ្យ​ពួកគេ​ទាំងអស់គ្នា​ចេញទៅ​ខាងក្រៅ ពេត្រុស​ក៏​លុតជង្គង់​អធិស្ឋាន រួច​បែរមក​រក​សព និយាយថា​៖ “តេប៊ីថា​អើយ ចូរ​ក្រោកឡើង​!”។ ពេលនោះ នាង​ក៏​បើក​ភ្នែក ហើយ​នៅពេល​ឃើញ​ពេត្រុស នាង​ក៏​ក្រោកអង្គុយ​។


ហេតុនេះហើយបានជា​ខ្ញុំ​លុតជង្គង់​នៅចំពោះ​ព្រះ​បិតា


កុំ​បារម្ភ​នឹង​អ្វីឡើយ ផ្ទុយទៅវិញ ចូរ​ទូល​ទៅ​ព្រះ​ឲ្យជ្រាប​សំណូម​របស់អ្នករាល់គ្នា​ក្នុង​គ្រប់ការទាំងអស់ តាមរយៈ​សេចក្ដីអធិស្ឋាន និង​សេចក្ដីទូលអង្វរ ដោយ​អរព្រះគុណ​ចុះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម