Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 9:12 - ព្រះគម្ពីរខ្មែរសាកល

12 ប្រសិនបើ​អ្នកឯទៀត​មាន​សិទ្ធិ​នេះ​លើ​អ្នករាល់គ្នា តើ​យើង​គ្មាន​សិទ្ធិ​លើសជាង​គេ​ទៅទៀត​ទេ​ឬ​? យ៉ាងណាមិញ យើង​មិន​ប្រើ​សិទ្ធិ​នេះ​ទេ ផ្ទុយទៅវិញ យើង​ទ្រាំ​នឹង​ការ​ទាំងអស់ ដើម្បីកុំឲ្យ​យើង​ធ្វើឲ្យមាន​ឧបសគ្គ​ណាមួយ​ដល់​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 បើ​អ្នក​ដទៃ​មាន​សិទ្ធិ​លើ​អ្នក​រាល់គ្នា​ នោះ​តើ​យើង​មិន​កាន់តែ​មាន​សិទ្ធិ​លើស​គេ​ទេ‍ឬ​ ក៏ប៉ុន្ដែ​យើង​មិន​បាន​ប្រើ​សិទ្ធិ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ យើង​ទ្រាំ​គ្រប់​បែប​យ៉ាង​ដើម្បី​កុំ​ឲ្យ​យើង​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ណា​មួយ​ដល់​ដំណឹង​ល្អ​របស់​ព្រះគ្រិស្ដ​ឡើយ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ប្រសិន‌បើ​អ្នក​ដទៃ​មាន​សិទ្ធិ​ទទួល​ចំណែក​ពី​អ្នក​រាល់​គ្នា​ទៅ​ហើយ នោះ​តើ​យើង​មិន​មាន​សិទ្ធិ​លើស​អ្នក​ទាំង​នោះ​ទៅ​ទៀត​ទេ​ឬ? ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ប្រើ​សិទ្ធិ​នោះ​ទេ គឺ​យើង​បាន​ស៊ូ​ទ្រាំ​គ្រប់​បែប​យ៉ាង ដើម្បី​កុំ​ឲ្យ​មាន​ឧបសគ្គ​រាំង​ស្ទះ​ដល់​ដំណឹង​ល្អរបស់​ព្រះ‌គ្រីស្ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ប្រសិន​បើ​អ្នក​ផ្សេង​មាន​សិទ្ធិ​ទទួល​ផល​ពី​បងប្អូន​យ៉ាង​នេះ​ទៅ​ហើយ តើ​យើង​មិន​រឹត​តែ​មាន​សិទ្ធិ​លើស​អ្នក​ទាំង​នោះ​ទៀត​ឬ? ក៏​ប៉ុន្តែ យើង​ពុំ​បាន​ប្រើ​សិទ្ធិ​នេះ​ទេ ផ្ទុយ​ទៅ​វិញ យើង​សុខ​ចិត្ត​ស៊ូ‌ទ្រាំ​គ្រប់​បែប​យ៉ាង ដើម្បី​កុំ​ឲ្យ​មាន​ឧបសគ្គ​ចំពោះ​ដំណឹង‌ល្អ*​របស់​ព្រះ‌គ្រិស្ត*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 បើ​អ្នក​ឯ​ទៀត​មាន​អំណាច​នោះ​លើ​អ្នក​រាល់​គ្នា នោះ​តើ​យើង​ខ្ញុំ​មិន​ត្រូវ​មាន​លើស​ជាង​គេ​ទៅ​ទៀត​ទេ​ឬ​អី ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ប្រើ​អំណាច​នោះ​ទេ យើង​ខ្ញុំ​បាន​ទ្រ‌ទ្រង់​ទាំង​អស់​វិញ ដើម្បី​មិន​ឲ្យ​ដំណឹង​ល្អ​នៃ​ព្រះ‌គ្រីស្ទ​ត្រូវ​បង្អាក់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ប្រសិន​បើ​អ្នក​ផ្សេង​មាន​សិទ្ធិ​ទទួល​ផល​ពី​បង​ប្អូន​យ៉ាង​នេះ​ទៅ​ហើយ តើ​យើង​មិន​រឹត​តែ​មាន​សិទ្ធិ​លើស​អ្នក​ទាំង​នោះ​ទៀត​ឬ? ក៏​ប៉ុន្ដែ​យើង​ពុំ​បាន​ប្រើ​សិទ្ធិ​នេះ​ទេ ផ្ទុយ​ទៅ​វិញ យើង​សុខ​ចិត្ដ​ស៊ូ​ទ្រាំ​គ្រប់​បែប​យ៉ាង ដើម្បី​កុំ​ឲ្យ​មាន​ឧបសគ្គ​ចំពោះ​ដំណឹង‌ល្អ​របស់​អាល់ម៉ា‌ហ្សៀស។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 9:12
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​បាវបម្រើនោះ​តប​នឹង​ពួកគេ​ថា​៖ “កុំ​ពន្យារពេល​ខ្ញុំ​ឡើយ ដ្បិត​ព្រះយេហូវ៉ា​បាន​ធ្វើឲ្យ​ដំណើរ​របស់ខ្ញុំ​បាន​ជោគជ័យ​ហើយ​។ សូម​បញ្ជូន​ខ្ញុំ​ទៅ​ចុះ ដើម្បីឲ្យ​ខ្ញុំ​បាន​ទៅ​ឯ​ចៅហ្វាយ​របស់ខ្ញុំ​វិញ”។


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួក​អ្នកច្បាប់​អើយ​! ដ្បិត​អ្នករាល់គ្នា​បាន​ដកយក​កូនសោ​នៃ​ចំណេះដឹង​ចេញ​។ ខ្លួនអ្នករាល់គ្នា​មិន​ចូលទៅ​ទេ ហើយក៏​ឃាត់​អ្នក​ដែល​កំពុង​ចូល​ថែមទៀតផង”។


ហើយ​ស្នាក់នៅ​ជាមួយ​ពួកគេ ទាំង​ធ្វើការ​ជាមួយ​ផង ដោយសារ​ពួកគេមាន​មុខរបរ​ដូច​គាត់ គឺ​ពួកគេ​ជា​ជាងធ្វើរោង​ដែរ​។


នេះជាហេតុដែល​ខ្ញុំ​ត្រូវបាន​រារាំង​ជាច្រើនដង មិនឲ្យ​មករក​អ្នករាល់គ្នា​។


សេចក្ដីស្រឡាញ់​ទ្រាំទ្រ​នឹង​ការ​ទាំងអស់ ជឿ​លើ​ការ​ទាំងអស់ សង្ឃឹម​លើ​ការ​ទាំងអស់ ហើយ​ស៊ូទ្រាំ​នឹង​ការ​ទាំងអស់​។


ដូច្នេះ ការដែល​អ្នករាល់គ្នា​ប្ដឹងផ្ដល់​គ្នា​នោះ ជា​ការបរាជ័យ​ទាំងស្រុង​សម្រាប់​អ្នករាល់គ្នា​រួចទៅហើយ​។ ម្ដេចក៏​អ្នករាល់គ្នា​មិន​សុខចិត្ត​រងការអយុត្តិធម៌​នោះ​វិញ​? ម្ដេចក៏​អ្នករាល់គ្នា​មិន​សុខចិត្ត​រងការកេងបន្លំ​វិញ​?


ដូចគ្នាដែរ ព្រះអម្ចាស់​បាន​បង្គាប់​អ្នក​ដែល​ផ្សព្វផ្សាយ​ដំណឹងល្អ ឲ្យ​ចិញ្ចឹមជីវិត​ដោយ​ដំណឹងល្អ​។


ប៉ុន្តែ​ខ្ញុំ​មិន​បាន​ប្រើ​សិទ្ធិ​ណាមួយ​ក្នុងចំណោម​សិទ្ធិ​ទាំងនេះ​ឡើយ​។ ខ្ញុំ​សរសេរ​សេចក្ដីទាំងនេះ មិនមែន​ដើម្បីឲ្យ​គេ​ប្រព្រឹត្ត​ដូច្នោះ​ដល់​ខ្ញុំ​ទេ ដ្បិត​ខ្ញុំ​សុខចិត្ត​ស្លាប់​វិញ ប្រសើរ​ជាង​មាន​អ្នកណា​ម្នាក់​ដកយក​មោទនភាព​របស់ខ្ញុំ​។


ជាការពិត ប្រសិនបើ​ខ្ញុំ​ផ្សាយដំណឹងល្អ នោះ​មិនមែន​ជា​មោទនភាព​សម្រាប់​ខ្ញុំ​ទេ ពីព្រោះ​ការផ្សាយដំណឹងល្អ​ជា​កាតព្វកិច្ច​ដែល​ត្រូវបាន​ផ្ទុក​លើ​ខ្ញុំ​។ វេទនា​ដល់​ខ្ញុំ​ហើយ ប្រសិនបើ​ខ្ញុំ​មិន​ផ្សាយដំណឹងល្អ​!


ចុះ​រង្វាន់​របស់ខ្ញុំ​ជា​អ្វី​? រង្វាន់​របស់ខ្ញុំ​គឺ ការ​ដែល​ខ្ញុំ​ជូន​ដំណឹងល្អ​ដោយ​ឥតគិតថ្លៃ​កាលណា​ខ្ញុំ​ផ្សព្វផ្សាយ ដើម្បីកុំឲ្យ​ខ្ញុំ​ប្រើ​សិទ្ធិ​របស់ខ្ញុំ​ក្នុង​ដំណឹងល្អ​ឡើយ​។


ថ្វីត្បិតតែ​ខ្ញុំ​មិនមែន​ជា​សាវ័ក​សម្រាប់​អ្នកដទៃ​ក៏ដោយ ប៉ុន្តែ​យ៉ាងហោចណាស់ ខ្ញុំ​ជា​សាវ័ក​សម្រាប់​អ្នករាល់គ្នា ពីព្រោះ​អ្នករាល់គ្នា​ជា​ត្រា​នៃ​មុខងារជាសាវ័ក​របស់ខ្ញុំ​ក្នុង​ព្រះអម្ចាស់​។


អ្វីដែល​ខ្ញុំ​កំពុង​ធ្វើ​ឥឡូវនេះ ខ្ញុំ​នឹង​ធ្វើ​បន្តទៀត ដើម្បី​បំផ្លាញ​ឱកាស​របស់​ពួក​អ្នក​ដែល​រក​ឱកាស​ឲ្យ​ត្រូវគេ​ទទួលស្គាល់​ដូច​យើង​ដែរ ក្នុង​អ្វីដែល​ពួកគេ​អួត​នោះ


ជាការពិត ទោះបីជា​មាន​អ្នកណា​យក​អ្នករាល់គ្នា​ទៅ​ធ្វើជាទាសករ ‍ឬ​ស៊ីបង្ហិន​អ្នករាល់គ្នា ‍ឬ​កេងប្រវ័ញ្ច​អ្នករាល់គ្នា ឬ​ជិះជាន់​អ្នករាល់គ្នា ឬ​ទះកំផ្លៀង​អ្នករាល់គ្នា​ក៏ដោយ ក៏​អ្នករាល់គ្នា​ចេះ​ទ្រាំ​ដែរ​។


កាល​ខ្ញុំ​បាន​ទៅ​ទ្រអាស​ដើម្បី​ប្រកាស​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ ទោះបីជា​ទ្វារ​បាន​បើក​ឲ្យ​ខ្ញុំ​ក្នុង​ព្រះអម្ចាស់​ហើយ​ក៏ដោយ


យើង​មិន​ផ្ដល់​ឱកាសឲ្យ​អ្នកណា​ជំពប់ដួល​ក្នុង​រឿងអ្វីមួយ​ឡើយ ដើម្បីកុំឲ្យ​ការងារបម្រើ​នេះ​ត្រូវគេ​ចាប់កំហុស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម