ពេលនោះ មានម្នាក់ក្នុងពួកអ្នកគ្រប់គ្រងសាលាប្រជុំឈ្មោះយ៉ៃរ៉ុសបានមក។ គាត់ឃើញព្រះអង្គក៏ក្រាបទៀបព្រះបាទារបស់ព្រះអង្គ
កិច្ចការ 13:15 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីអានក្រឹត្យវិន័យ និងគម្ពីរព្យាការីរួចហើយ អ្នកគ្រប់គ្រងសាលាប្រជុំក៏ឲ្យគេទៅឯអ្នកទាំងពីរ ដោយនិយាយថា៖ “បងប្អូនទាំងពីរអើយ បើសិនបងប្អូនមានពាក្យអ្វីលើកទឹកចិត្តប្រជាជន សូមនិយាយចុះ”។ Khmer Christian Bible បន្ទាប់ពីអានគម្ពីរវិន័យ និងគម្ពីរអ្នកនាំព្រះបន្ទូលរួចហើយ ប្រធានសាលាប្រជុំបានចាត់គេឲ្យប្រាប់អ្នកទាំងពីរនោះថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្ដប្រជាជន សូមនិយាយមកចុះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីបានអានគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរារួចហើយ ពួកមេគ្រប់គ្រងសាលាប្រជុំ ចាត់មនុស្សឲ្យទៅជម្រាបលោកទាំងពីរថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្តប្រជាជន សូមមានប្រសាសន៍ចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់ពីបានអានគម្ពីរវិន័យ* និងគម្ពីរព្យាការី*រួចហើយ ពួកអ្នកទទួលខុសត្រូវលើសាលាប្រជុំសុំឲ្យគេជម្រាបពួកលោកប៉ូលថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្តប្រជាជន សូមមានប្រសាសន៍មកចុះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយការដែលអានមើលក្រិត្យវិន័យ នឹងគម្ពីរពួកហោរាហើយ នោះមេសាលាក៏ប្រើមនុស្ស ឲ្យទៅប្រាប់ថា បងប្អូនអើយ បើមានសេចក្ដីអ្វីនឹងទូន្មានដល់ពួកជន នោះសូមបងប្អូនមានប្រសាសន៍ចុះ។ អាល់គីតាប បន្ទាប់ពីបានអានគីតាបហ៊ូកុំ និងគីតាបណាពីរួចហើយ ពួកអ្នកទទួលខុសត្រូវលើសាលាប្រជុំ សុំឲ្យគេជម្រាបពួកអ្នកប៉ូលថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្ដប្រជាជន សូមមានប្រសាសន៍មកចុះ»។ |
ពេលនោះ មានម្នាក់ក្នុងពួកអ្នកគ្រប់គ្រងសាលាប្រជុំឈ្មោះយ៉ៃរ៉ុសបានមក។ គាត់ឃើញព្រះអង្គក៏ក្រាបទៀបព្រះបាទារបស់ព្រះអង្គ
“ក្រឹត្យវិន័យ និងគម្ពីរព្យាការីមានត្រឹមយ៉ូហាន។ តាំងពីពេលនោះមក អាណាចក្ររបស់ព្រះត្រូវបានផ្សព្វផ្សាយ ហើយមនុស្សទាំងអស់កំពុងខំប្រឹងប្រជ្រៀតចូលទៅទីនោះ។
“បងប្អូនអើយ បទគម្ពីរដែលព្រះវិញ្ញាណដ៏វិសុទ្ធបានថ្លែងទុកមុនតាមរយៈមាត់របស់ដាវីឌត្រូវតែបានបំពេញឲ្យសម្រេច គឺអំពីយូដាសដែលបានធ្វើជាអ្នកនាំផ្លូវឲ្យគេទៅចាប់ព្រះយេស៊ូវ។
ជាការពិត ពួកអ្នកដែលរស់នៅយេរូសាឡិម និងពួកមេគ្រប់គ្រងរបស់ពួកគេ មិនស្គាល់ព្រះអង្គនេះទេ ហើយក៏មិនយល់ពាក្យរបស់បណ្ដាព្យាការីដែលត្រូវបានអានរៀងរាល់ថ្ងៃសប្ប័ទដែរ ពួកគេបានបំពេញសេចក្ដីទាំងនោះឲ្យសម្រេចដោយកាត់ទោសព្រះអង្គ។
ដ្បិតតាំងពីសម័យបុរាណមក មានអ្នកដែលប្រកាសអំពីម៉ូសេនៅតាមទីក្រុងនីមួយៗ ហើយគម្ពីររបស់លោកត្រូវបានអានរៀងរាល់ថ្ងៃសប្ប័ទ នៅតាមសាលាប្រជុំដែរ”។
ក្រោយពីមានការដេញដោលគ្នាជាច្រើន ពេត្រុសក៏ក្រោកឡើង និយាយនឹងពួកគេថា៖ “បងប្អូនអើយ អ្នករាល់គ្នាដឹងហើយថា តាំងពីគ្រាដំបូង ព្រះបានជ្រើសរើសពីចំណោមអ្នករាល់គ្នា ឲ្យពួកសាសន៍ដទៃបានឮព្រះបន្ទូលនៃដំណឹងល្អតាមរយៈមាត់របស់ខ្ញុំ ហើយបានជឿ។
ពេលនោះ ពួកគេទាំងអស់គ្នាក៏ចាប់សូស្ថេនអ្នកគ្រប់គ្រងសាលាប្រជុំ ហើយវាយគាត់នៅមុខទីកាត់ក្ដី ប៉ុន្តែកាលីយ៉ូមិនអើពើនឹងការទាំងនេះសោះ។
រីឯគ្រីសប៉ុសអ្នកគ្រប់គ្រងសាលាប្រជុំបានជឿព្រះអម្ចាស់ជាមួយក្រុមគ្រួសារទាំងមូលរបស់គាត់ ហើយអ្នកកូរិនថូសជាច្រើនដែលបានស្ដាប់ ក៏ជឿដែរ ព្រមទាំងទទួលពិធីជ្រមុជទឹកផង។
“បងប្អូនអើយ! ទាក់ទងនឹងដាវីឌបុព្វបុរសរបស់យើង ខ្ញុំអាចនិយាយនឹងអ្នករាល់គ្នាយ៉ាងច្បាស់លាស់ថា លោកបានស្លាប់ ហើយត្រូវគេបញ្ចុះ រីឯរូងផ្នូររបស់លោកក៏នៅជាមួយយើងរហូតមកដល់សព្វថ្ងៃនេះដែរ។
នៅពេលប្រជាជនបានឮដូច្នេះ ពួកគេក៏ត្រូវបានចាក់ទម្លុះដល់ចិត្ត ហើយសួរពេត្រុស និងសាវ័កឯទៀតថា៖ “បងប្អូនអើយ តើយើងគួរធ្វើដូចម្ដេច?”។
នោះពួកគេទាំងអស់គ្នាក៏ពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យពួកគេនិយាយ។
នៅពេលគាត់ដើរចុះឡើងតាមតំបន់ទាំងនោះ ទាំងលើកទឹកចិត្តពួកសិស្សដោយពាក្យជាច្រើន គាត់ក៏មកដល់ក្រិក
“អស់លោកជាបងប្អូន និងជាឪពុកអើយ ឥឡូវនេះសូមស្ដាប់ពាក្យឆ្លើយការពារខ្លួនរបស់ខ្ញុំទៅកាន់អ្នករាល់គ្នាសិន!”។
មានពួកលេវីម្នាក់ ឈ្មោះយ៉ូសែប ស្រុកកំណើតនៅស៊ីពរ៍ ដែលពួកសាវ័កហៅថា បារណាបាស (បារណាបាស មានអត្ថន័យប្រែថា កូននៃការកម្សាន្តចិត្ត)
ស្ទេផាននិយាយថា៖ “អស់លោកជាបងប្អូន និងជាឪពុកអើយ សូមស្ដាប់ខ្ញុំ! ព្រះនៃសិរីរុងរឿងបានលេចមកដល់អ័ប្រាហាំដូនតារបស់យើង កាលលោកនៅមេសូប៉ូតាមា គឺមុនលោករស់នៅខារ៉ាន
បើសិនជាអ្នកជំរុញទឹកចិត្ត ក៏ចូរជំរុញទឹកចិត្ត; អ្នកដែលចែកទាន ក៏ចូរធ្វើដោយចិត្តទូលាយ; អ្នកដែលនាំមុខ ក៏ចូរធ្វើដោយចិត្តខ្នះខ្នែង; អ្នកដែលមេត្តា ក៏ចូរធ្វើដោយចិត្តរីករាយចុះ។
ផ្ទុយទៅវិញ អ្នកដែលថ្លែងព្រះបន្ទូល និយាយទៅកាន់មនុស្ស ដើម្បីស្អាងទឹកចិត្ត លើកទឹកចិត្ត និងកម្សាន្តចិត្ត។
ប៉ុន្តែចិត្តគំនិតរបស់ពួកគេត្រូវបានធ្វើឲ្យរឹងរូស។ ជាការពិត កាលណាពួកគេអានសម្ពន្ធមេត្រីចាស់ ស្បៃដដែលនោះនៅតែមិនទាន់ដោះចេញនៅឡើយ រហូតមកដល់សព្វថ្ងៃ ដ្បិតមានតែតាមរយៈព្រះគ្រីស្ទទេ ដែលស្បៃនោះត្រូវបានបំផ្លាញ។
បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យទ្រាំនឹងពាក្យជំរុញទឹកចិត្តនេះ ដ្បិតខ្ញុំគ្រាន់តែសរសេរមកអ្នករាល់គ្នាយ៉ាងខ្លីប៉ុណ្ណោះទេ។