Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 2:29 - ព្រះគម្ពីរខ្មែរសាកល

29 “បងប្អូន​អើយ​! ទាក់ទងនឹង​ដាវីឌ​បុព្វបុរស​របស់យើង ខ្ញុំ​អាច​និយាយ​នឹង​អ្នករាល់គ្នា​យ៉ាងច្បាស់លាស់​ថា លោក​បាន​ស្លាប់ ហើយ​ត្រូវគេ​បញ្ចុះ រីឯ​រូងផ្នូរ​របស់​លោក​ក៏​នៅ​ជាមួយ​យើង​រហូតមកដល់​សព្វថ្ងៃនេះ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

29 បងប្អូន​អើយ!​ ទាក់​ទង​នឹង​ស្ដេច​ដាវីឌ​ដែល​ជា​បុព្វបុរស​របស់​យើង​ ខ្ញុំ​អាច​និយាយ​ដោយ​ច្បាស់​លាស់​ទៅ​បងប្អូន​ថា​ ស្ដេច​ដាវីឌ​បាន​ស្លាប់​ ហើយ​គេ​បាន​បញ្ចុះ​សព​របស់​ស្ដេច​ រីឯ​ផ្នូរ​របស់​ស្ដេច​វិញ​ នៅ​ជាមួយ​យើង​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ឱ​បង‌ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​សូម​ជម្រាប​អ្នក​រាល់​គ្នា​ទាំង​មាន​ទំនុក​ចិត្ត​អំពី​ព្រះ‌បាទ​ដាវីឌ ជា​បុព្វ‌បុរស​របស់​យើង​ថា លោក​បាន​សុគត ហើយ​គេ​បាន​បញ្ចុះ​សព​លោក ឯ​ផ្នូរ​របស់​លោក​ក៏​នៅ​ជា‌មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 «បងប្អូន​អើយ! ខ្ញុំ​សូម​ជម្រាប​បងប្អូន​ឲ្យ​បាន​ច្បាស់​អំពី​ព្រះ‌បាទ​ដាវីឌ ជា​បុព្វបុរស*​របស់​យើង​នោះ​ថា ព្រះអង្គ​បាន​សោយ​ទិវង្គត​ផុត​ទៅ​ហើយ គេ​បាន​បញ្ចុះ​ព្រះ‌សព​របស់​ព្រះអង្គ រីឯ​ផ្នូរ​របស់​ព្រះអង្គ​ក៏​ស្ថិត​នៅ​ជា​មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ឱ​បង​ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​មាន​ច្បាប់​នឹង​ថ្លែង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​យ៉ាង​ច្បាស់ ពី​ហ្លួង​ដាវីឌ ជា​ឰយុកោ​ថា លោក​បាន​ទាំង​សុគត ហើយ​គេ​បាន​បញ្ចុះ​សព​លោក​ដែរ ផ្នូរ​លោក​ក៏​នៅ​ជា​មួយ​នឹង​យើង​រាល់​គ្នា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 «បង​ប្អូន​អើយ! ខ្ញុំ​សូម​ជម្រាប​បង​ប្អូន​ឲ្យ​បាន​ច្បាស់​អំពី​ទត ជា​បុព្វ‌បុរស​របស់​យើង​នោះ​ថា គាត់​បាន​ស្លាប់​ផុត​ទៅ​ហើយ គេ​បាន​បញ្ចុះ​សព​របស់​គាត់ រីឯ​ផ្នូរ​របស់​គាត់​ក៏​ស្ថិត​នៅ​ជា​មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​ដែរ។

សូមមើលជំពូក ចម្លង




កិច្ចការ 2:29
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពោលគឺ ថ្វីត្បិតតែ​ដាវីឌ​បាន​ដេកលក់ ក្រោយពី​បម្រើ​តាម​គម្រោង​របស់​ព្រះ​ក្នុង​ជំនាន់​របស់ខ្លួន ហើយ​ត្រូវបាន​បន្ថែម​ទៅក្នុង​ពួក​ដូនតា​របស់​គាត់ ទាំង​ជួប​ការរលួយ​ក៏ដោយ


ព្រះអង្គ​បាន​ឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ​នៃ​ជីវិត ហើយ​ព្រះអង្គ​នឹង​បំពេញ​ទូលបង្គំ​ដោយ​អំណរ ដោយ​ព្រះវត្តមាន​របស់ព្រះអង្គ’។


ដូចដែល​មហាបូជាចារ្យ និង​ក្រុមព្រឹទ្ធាចារ្យ​ទាំងមូល ក៏​អាច​ធ្វើបន្ទាល់​អំពី​ខ្ញុំ​ដែរ​។ ខ្ញុំ​បាន​ទទួល​ពី​លោកទាំងនោះ​នូវ​លិខិត​ទៅកាន់​បងប្អូន​នៅ​ដាម៉ាស់ ហើយ​ចេញទៅ ដើម្បី​ចាប់ចង​អ្នក​ដែល​នៅ​ទីនោះ យក​មក​យេរូសាឡិម ដើម្បីឲ្យ​ពួកគេ​ទទួលទោស​ដែរ​។


ដោយសារ​ព្រះរាជា​ទ្រង់​ជ្រាប​អំពី​ការទាំងនេះ បានជា​ខ្ញុំ​ទូល​ដល់​ទ្រង់​យ៉ាងក្លាហាន​។ ដ្បិត​ខ្ញុំ​ជឿជាក់​ថា ក្នុងចំណោម​ការទាំងនេះ គ្មាន​អ្វីមួយ​ដែល​លាក់បាំង​ពី​ទ្រង់​ទេ ពីព្រោះ​ការនេះ​មិន​បាន​កើតឡើង​នៅ​កន្លៀត​ណា​ឡើយ​។


ចូរ​ពិចារណា​មើល៍​! តើ​ទ្រង់​ធំយ៉ាងណា បានជា​អ័ប្រាហាំ​ជា​បុព្វបុរស​យក​មួយភាគដប់ ពី​ជ័យភណ្ឌ​ថ្វាយ​ដល់ទ្រង់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម