កិច្ចការ 2:4 - ព្រះគម្ពីរខ្មែរសាកល4 នោះពួកគេទាំងអស់គ្នាក៏ពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យពួកគេនិយាយ។ សូមមើលជំពូកKhmer Christian Bible4 ពួកគេទាំងអស់គ្នាក៏ពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាចម្លែកអស្ចារ្យតាមដែលព្រះវិញ្ញាណផ្ដល់ឲ្យ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 គេទាំងអស់គ្នាបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយចាប់ផ្តើមនិយាយភាសាដទៃផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 អ្នកទាំងនោះបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗពីគ្នា តាមព្រះវិញ្ញាណប្រោសប្រទានឲ្យ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 រួចគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់ ក៏តាំងនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យ។ សូមមើលជំពូកអាល់គីតាប4 អ្នកទាំងនោះបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗពីគ្នា តាមរសអុលឡោះប្រោសប្រទានឲ្យ។ សូមមើលជំពូក |
ព្រះយេហូវ៉ាមានបន្ទូលថា៖ “រីឯចំពោះយើង នេះហើយ ជាសម្ពន្ធមេត្រីរបស់យើងជាមួយពួកគេ គឺវិញ្ញាណរបស់យើងដែលសណ្ឋិតនៅលើអ្នក និងពាក្យរបស់យើងដែលយើងបានដាក់នៅក្នុងមាត់របស់អ្នក នឹងមិនចាកចេញពីមាត់របស់អ្នក ឬពីមាត់របស់ពូជពង្សអ្នក ឬពីមាត់របស់ពូជពង្សនៃពូជពង្សអ្នកឡើយ គឺចាប់ពីឥឡូវនេះរហូតអស់កល្បជានិច្ច!”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ៕
មានបើកសម្ដែងដល់ពួកគេថា ការដែលពួកគេបម្រើនោះ មិនមែនសម្រាប់ខ្លួនពួកគេទេ គឺសម្រាប់អ្នករាល់គ្នាវិញ។ សព្វថ្ងៃនេះ សេចក្ដីទាំងនោះត្រូវបានប្រកាសដល់អ្នករាល់គ្នា តាមរយៈពួកអ្នកដែលផ្សាយដំណឹងល្អដល់អ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធដែលត្រូវបានចាត់ឲ្យមកពីលើមេឃ ហើយបណ្ដាទូតសួគ៌ក៏ប្រាថ្នាចង់សង្កេតមើលការទាំងនោះដែរ។