Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 13:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ក្រោយ​ពីបាន​អាន​គម្ពីរ​ក្រឹត្យ‌វិន័យ និង​គម្ពីរ​ហោរា​រួចហើយ ពួក​មេ​គ្រប់​គ្រង​សាលា​ប្រជុំ ចាត់​មនុស្ស​ឲ្យ​ទៅជម្រាបលោក​ទាំង​ពីរ​ថា៖ «បង‌ប្អូន​អើយ! បើ​បង‌ប្អូន​មាន​ពាក្យ​អ្វី​លើក​ទឹក​ចិត្ត​ប្រជាជន សូម​មាន​ប្រសាសន៍​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 បន្ទាប់ពី​អាន​ក្រឹត្យវិន័យ និង​គម្ពីរ​ព្យាការី​រួចហើយ អ្នកគ្រប់គ្រងសាលាប្រជុំ​ក៏​ឲ្យ​គេ​ទៅ​ឯ​អ្នកទាំងពីរ ដោយ​និយាយថា​៖ “បងប្អូន​ទាំងពីរ​អើយ បើសិន​បងប្អូន​មាន​ពាក្យ​អ្វី​លើកទឹកចិត្ត​ប្រជាជន សូម​និយាយ​ចុះ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 បន្ទាប់​ពី​អាន​គម្ពីរ​វិន័យ​ និង​គម្ពីរ​អ្នក​នាំ​ព្រះបន្ទូល​រួច​ហើយ​ ប្រធាន​សាលា​ប្រជុំ​បាន​ចាត់​គេ​ឲ្យ​ប្រាប់​អ្នក​ទាំង​ពីរ​នោះ​ថា៖​ «បងប្អូន​អើយ!​ បើ​បងប្អូន​មាន​ពាក្យ​អ្វី​លើក​ទឹកចិត្ដ​ប្រជាជន​ សូម​និយាយ​មក​ចុះ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 បន្ទាប់​ពី​បាន​អាន​គម្ពីរ‌វិន័យ* និង​គម្ពីរ​ព្យាការី*​រួច​ហើយ ពួក​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​សុំ​ឲ្យ​គេ​ជម្រាប​ពួក​លោក​ប៉ូល​ថា៖ «បងប្អូន​អើយ! បើ​បងប្អូន​មាន​ពាក្យ​អ្វី​លើក​ទឹក​ចិត្ត​ប្រជា‌ជន សូម​មាន​ប្រសាសន៍​មក​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ក្រោយ​ការ​ដែល​អាន​មើល​ក្រិត្យ‌វិន័យ នឹង​គម្ពីរ​ពួក​ហោរា​ហើយ នោះ​មេ​សាលា​ក៏​ប្រើ​មនុស្ស ឲ្យ​ទៅ​ប្រាប់​ថា បង​ប្អូន​អើយ បើ​មាន​សេចក្ដី​អ្វី​នឹង​ទូន្មាន​ដល់​ពួក​ជន នោះ​សូម​បង​ប្អូន​មាន​ប្រសាសន៍​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 បន្ទាប់​ពី​បាន​អាន​គីតាប​ហ៊ូកុំ និង​គីតាប​ណាពី​រួច​ហើយ ពួក​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ សុំ​ឲ្យ​គេ​ជម្រាប​ពួក​អ្នក​ប៉ូល​ថា៖ «បង​ប្អូន​អើយ! បើ​បង​ប្អូន​មាន​ពាក្យ​អ្វី​លើក​ទឹក​ចិត្ដ​ប្រជា‌ជន សូម​មាន​ប្រសាសន៍​មក​ចុះ»។

សូមមើលជំពូក ចម្លង




កិច្ចការ 13:15
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ មាន​មេ​ដឹក​នាំ​សាលា​ប្រជុំ​ម្នាក់ ឈ្មោះ​យ៉ៃ‌រ៉ុស​ចូល​មក ហើយ​ពេល​គាត់​ឃើញ​ព្រះ‌អង្គ ក៏​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌អង្គ


មាន​ក្រឹត្យ‌វិន័យ និង​ទំនាយ​របស់​ពួក​ហោរា រហូត​មក​ដល់​លោក​យ៉ូហាន តាំង​ពី​នោះ​មក គេ​បាន​ផ្សាយ​ដំណឹង​អំពី​ព្រះរាជ្យ​របស់​ព្រះ​ទូទៅ ហើយ​មនុស្ស​ទាំង​អស់​កំពុង​តែ​ខំ​ប្រឹង​ចូល។


«បង‌ប្អូន​អើយ! ប​ទ‌គម្ពីរ​ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​សម្តែង​តាម​រយៈ​ព្រះ‌បាទ​ដាវីឌ ពី​ដំណើរ​យូដាស ជា​អ្នក​ដែល​នាំ​គេ​ទៅ​ចាប់​ព្រះ‌យេស៊ូវ បទ​នោះ​ត្រូវ​តែ​បាន​សម្រេច។


ដ្បិត​អស់​អ្នក​ដែល​នៅ​ក្រុង​យេរូ‌សាឡិម និង​ពួក​មេ​គ្រប់​គ្រង​របស់​គេ មិន​បាន​ស្គាល់​ព្រះ‌អង្គទេ ក៏​មិន​បាន​យល់​ទំនាយ​របស់​ពួក​ហោរា ដែល​គេ​អាន​រាល់​ថ្ងៃ​សប្ប័ទ​ដែរ គេ​បាន​ធ្វើ​ឲ្យ​ទំនាយ​នោះ​បាន​សម្រេច ដោយ​កាត់​ទោស​ព្រះ‌អង្គ។


ព្រោះ​តាំង​ពី​ចាស់​បុរាណ​មក គេ​ប្រកាស​ពី​លោក​ម៉ូសេ​នៅ​គ្រប់​ទី​ក្រុង​ទាំង​អស់ ហើយ​ក៏​បាន​អាន​រាល់​ថ្ងៃ​សប្ប័ទ នៅ​ក្នុង​សាលា​ប្រជុំ​ដែរ»។


ក្រោយ​ពី​មាន​ការ​ជជែក​វែក​ញែក​គ្នា​ជា​ច្រើន​មក លោក​ពេត្រុស​ក្រោក​ឈរ​ឡើង ហើយ​មាន​ប្រសាសន៍​ថា៖ «បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ជ្រាប​ស្រាប់​ហើយ​ថា នៅ​ថ្ងៃ​ដំបូង ព្រះ​បាន​រើស​ខ្ញុំ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ពួក​សាសន៍​ដទៃ​បាន​ឮ​ព្រះ‌បន្ទូល​នៃ​ដំណឹង​ល្អ ហើយ​បាន​ជឿ។


ពេល​នោះ ពួកគេ​ទាំង​ប៉ុន្មាន​ក៏​ចាប់​លោក​សូស្ថេន ជា​មេ​សាលា​ប្រជុំ ហើយ​វាយ​លោក​នៅ​មុខ​សាលា​ក្តី តែ​លោក​កាលី‌យ៉ូ​មិនខ្វល់​ពី​រឿង​នេះ​ឡើយ។


ឯ​លោក​គ្រីស‌ប៉ុស ជាមេ​សាលា​ប្រជុំ បាន​ជឿ​ដល់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ក្រុម​គ្រួ​សារ​របស់​លោក​ទាំង​អស់។ មាន​អ្នក​ក្រុង​កូរិន‌ថូស​ជា​ច្រើនបាន​ស្តាប់ ហើយ​ជឿ រួច​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក។


ឱ​បង‌ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​សូម​ជម្រាប​អ្នក​រាល់​គ្នា​ទាំង​មាន​ទំនុក​ចិត្ត​អំពី​ព្រះ‌បាទ​ដាវីឌ ជា​បុព្វ‌បុរស​របស់​យើង​ថា លោក​បាន​សុគត ហើយ​គេ​បាន​បញ្ចុះ​សព​លោក ឯ​ផ្នូរ​របស់​លោក​ក៏​នៅ​ជា‌មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ។


កាល​គេ​បាន​ឮ នោះ​គេ​មាន​ការ​ចាក់​ចុច​ក្នុង​ចិត្ត ហើយ​សួរ​លោក​ពេត្រុស និង​ពួក​សាវក​ឯ​ទៀត​ថា៖ «បង‌ប្អូន​អើយ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច?»


គេ​ទាំង​អស់​គ្នា​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ចាប់​ផ្តើម​និយាយ​ភាសា​ដទៃ​ផ្សេងៗ តាម​ដែល​ព្រះ‌វិញ្ញាណ​ប្រទាន​ឲ្យ។


កាល​លោក​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​ទាំង​នោះ ហើយ​បាន​លើក​ទឹក​ចិត្ត​ពួក​សិស្ស​ជា​ច្រើន​មក លោកក៏​បាន​មក​ដល់​ស្រុក​ក្រិក។


«អ្នក​រាល់​គ្នា​ជា​បង‌ប្អូន និងជា​ឪពុក​អើយ សូម​ស្តាប់​ពាក្យ​ស្រាយ​បំភ្លឺ​របស់​ខ្ញុំ​សិន!»។


មាន​លេវី​ម្នាក់ ឈ្មោះ​យ៉ូសេប ស្រុក​កំណើត​នៅ​កោះ​គីប្រុស ដែល​ពួក​សាវក​ហៅ​ថា បាណា‌បាស (ដែល​ប្រែថា កូននៃ​ការ​លើក​ទឹក​ចិត្ត)


លោក​ស្ទេផាន​ឆ្លើយ​ថា៖ «ពុក​ម៉ែ​បង‌ប្អូន​អើយ សូម​ស្តាប់​ខ្ញុំ​សិន។ ព្រះ​ដ៏​មាន​សិរី​ល្អ ទ្រង់​បាន​លេច​ឲ្យ​លោក​អ័ប្រា‌ហាំ ជា​បុព្វ​បុរស​របស់​យើង​ឃើញ កាល​លោក​នៅឯ​ស្រុក​មេសូ‌ប៉ូតាមា មុន​ពេល​លោកទៅ​នៅ​ស្រុក​ខារ៉ាន


ជា​អ្នក​លើក​ទឹក​ចិត្ត ចូរ​លើក​ទឹក​ចិត្ត ជា​អ្នក​ចែក​ទាន ចូរ​ចែក​ដោយ​ចិត្ត​ស្មោះ ជា​អ្នក​នាំ​មុខ ចូរ​ធ្វើ​ដោយ​ឧស្សាហ៍ ជា​អ្នក​មាន​ចិត្ត​មេត្តា‌ករុណា ចូរ​ធ្វើ​ដោយ​រីក‌រាយ។


ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ថ្លែង​ទំនាយ អ្នក​នោះ​និយាយ​ទៅ​កាន់​មនុស្ស សម្រាប់​នឹង​ស្អាង​ចិត្ត លើក​ទឹក​ចិត្ត និង​កម្សាន្ត​ចិត្ត។


ប៉ុន្ដែ គំនិត​របស់​គេ​រឹង​រូស ដ្បិត​រហូត​មក​ទល់​សព្វ​ថ្ងៃ ពេល​គេ​អាន​គម្ពីរ​សញ្ញា​ចាស់ នោះ​នៅ​តែ​មាន​ស្បៃ​គ្រប​ដដែល ព្រោះ​មាន​តែ​ក្នុង​ព្រះគ្រីស្ទ​ប៉ុណ្ណោះ ទើប​ស្បៃ​នោះ​សាប​សូន្យ​ទៅ។


ដ្បិត​អ្វី​ដែល​យើង​ទូន្មាន នោះ​មិន​មែន​មក​ពី​ការ​បោក​ប្រាស់ អំពើ​ស្មោក‌គ្រោក ឬ​ល្បិច‌កល​នោះ​ទេ


បង‌ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​អ្នក​រាល់​គ្នា​ឲ្យ​ទទួល​ពាក្យ​ទូន្មាន​របស់​ខ្ញុំ​នេះ​ចុះ ដ្បិត​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា​ដោយ​សង្ខេប​ប៉ុណ្ណោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម