Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 18:17 - ព្រះគម្ពីរខ្មែរសាកល

17 ពេលនោះ ពួកគេ​ទាំងអស់គ្នា​ក៏​ចាប់​សូស្ថេន​អ្នកគ្រប់គ្រងសាលាប្រជុំ ហើយ​វាយ​គាត់​នៅមុខ​ទីកាត់ក្ដី ប៉ុន្តែ​កាលីយ៉ូ​មិន​អើពើ​នឹង​ការទាំងនេះ​សោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ដូច្នេះ​ ពួកគេ​គ្រប់​គ្នា​ក៏​ចាប់​លោក​សូស្ថេន​ជា​ប្រធាន​សាលា​ប្រជុំ​ ហើយ​វាយ​គាត់​នៅ​មុខ​សាលា​ក្ដី​ ប៉ុន្ដែ​លោក​កាលីយ៉ូ​មិន​ខ្វល់​នឹង​រឿង​នេះ​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ពេល​នោះ ពួកគេ​ទាំង​ប៉ុន្មាន​ក៏​ចាប់​លោក​សូស្ថេន ជា​មេ​សាលា​ប្រជុំ ហើយ​វាយ​លោក​នៅ​មុខ​សាលា​ក្តី តែ​លោក​កាលី‌យ៉ូ​មិនខ្វល់​ពី​រឿង​នេះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ពេល​នោះ ពួក​គេ​នាំ​គ្នា​ចាប់​លោក​សូស្តែន ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ* មក​វាយ​នៅ​មុខ​សាលា​កាត់​ក្ដី តែ​លោក​កាលី‌យ៉ូ​មិន​អើពើ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 នោះ​គេ​ក៏​ចាប់​សូស្ថេន ជា​មេ​សាលា​ប្រជុំ មក​វាយ‌ផ្ចាល​នៅ​មុខ​សាលា​ជំនុំ តែ​លោក​កាលី‌យ៉ូ​មិន​រវល់​សោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ពេល​នោះ ពួក​គេ​នាំ​គ្នា​ចាប់​លោក​សូស្ដែន ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ មក​វាយ​នៅ​មុខ​សាលា​កាត់​ក្ដី តែ​លោក​កាលី‌យ៉ូ​មិន​អើពើ​ទេ។

សូមមើលជំពូក ចម្លង




កិច្ចការ 18:17
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ខណៈដែល​ពីឡាត់​អង្គុយ​លើ​កៅអីកាត់ក្ដី ប្រពន្ធ​របស់​លោក​បាន​បញ្ជូន​ដំណឹង​មក​លោក​ថា​៖ “កុំឲ្យ​លោក​ពាក់ព័ន្ធ​នឹង​រឿង​មនុស្ស​សុចរិត​នោះ​ឡើយ ដ្បិត​ថ្ងៃនេះ ខ្ញុំ​បាន​រងទុក្ខ​យ៉ាងខ្លាំង​នៅក្នុង​យល់សប្តិ ដោយសារតែ​អ្នកនោះ”។


ពេលនោះ មាន​ម្នាក់​ក្នុង​ពួក​អ្នកគ្រប់គ្រងសាលាប្រជុំ​ឈ្មោះ​យ៉ៃរ៉ុស​បាន​មក​។ គាត់​ឃើញ​ព្រះអង្គ​ក៏​ក្រាប​ទៀប​ព្រះបាទា​របស់​ព្រះអង្គ


ពេល​គេ​ឮ​អំពី​ការរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ អ្នកខ្លះ​ក៏​សើចចំអក ប៉ុន្តែ​មាន​អ្នកខ្លះ​និយាយថា​៖ “យើង​នឹង​ស្ដាប់​លោក​អំពី​រឿង​នេះ​ម្ដងទៀត”។


រីឯ​គ្រីសប៉ុស​អ្នកគ្រប់គ្រងសាលាប្រជុំ​បាន​ជឿ​ព្រះអម្ចាស់​ជាមួយ​ក្រុមគ្រួសារ​ទាំងមូល​របស់​គាត់ ហើយ​អ្នកកូរិនថូស​ជាច្រើន​ដែល​បាន​ស្ដាប់ ក៏​ជឿ​ដែរ ព្រមទាំង​ទទួលពិធីជ្រមុជទឹក​ផង​។


ពី​ខ្ញុំ ប៉ូល ដែល​ត្រូវបានត្រាស់ហៅ​ជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ តាម​បំណង​ព្រះហឫទ័យរបស់​ព្រះ និង​ពី​សូស្ថេន​ជា​បងប្អូន


រីឯ​យើង​វិញ យើង​ប្រកាស​ព្រះ​គ្រីស្ទ​ដែល​ត្រូវគេ​ឆ្កាង​——​ជា​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ដល់​ជនជាតិយូដា ហើយ​ជា​សេចក្ដីល្ងង់ខ្លៅ​ដល់​សាសន៍ដទៃ​;


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម