ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 16:9 - អាល់គីតាប

អុលឡោះ‌តាអាឡា​រំពៃ​មើល​មក​ផែនដី​ទាំង​មូល ដើម្បី​គាំ​ទ្រ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ លើក​នេះ ស្តេច​ប្រព្រឹត្ត​ដោយ​ល្ងី‌ល្ងើ។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ទៅ ស្តេច​ជួប​ប្រទះ​តែ​នឹង​សង្គ្រាម​ជា‌និច្ច»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំង​មូល ដើម្បី​សម្ដែង​ព្រះ‌ចេស្តា ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អង្គ ព្រះ‌ករុណា​បាន​ប្រព្រឹត្ត​បែប​ឆោត​ល្ងង់។ ដ្បិត​ពី​នេះ​ទៅ​មុខ នឹង​មាន​ចម្បាំង​ជា‌និច្ច»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​រំពៃ​មើល​មក​ផែនដី​ទាំង​មូល ដើម្បី​គាំទ្រ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ លើក​នេះ ព្រះ‌ករុណា​ប្រព្រឹត្ត​ដោយ​គ្មាន​វិចារណ‌ញ្ញាណ ។ ដូច្នេះ ចាប់​ពី​ពេល​នេះ​ទៅ ព្រះ‌ករុណា​ជួប​ប្រទះ​តែ​នឹង​សង្គ្រាម​ជានិច្ច»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំង​មូល ដើម្បី​នឹង​សំដែង​ព្រះ‌ចេស្តា ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​ទ្រង់ ព្រះ‌ករុណា​បាន​ប្រព្រឹត្ត​បែប​ឆោត​ល្ងង់ហើយ ដ្បិត​ពី​នេះ​ទៅ​មុខ នឹង​ចេះ​តែ​មាន​ចំបាំង​ជានិច្ច

សូមមើលជំពូក



២ របា‌ក្សត្រ 16:9
38 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​មិន​បាន​ទុក​ឲ្យ​ពុក ថើប​លា​កូន​ចៅ​ប្រុស​ស្រី​របស់​ពុក​ឡើយ កូន​ធ្វើ​ដូច្នេះ​ពិត​ជា​ល្ងី​ល្ងើ​មែន។


ស្តេច​ទត​ដឹង​ខ្លួន​ប្រព្រឹត្ត​ខុស ដោយ​បាន​ជំរឿន​ប្រជា‌ជន​ដូច្នេះ គាត់​ទូរអា​ថា៖ «អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់! ឥឡូវ​នេះ សូម​ទ្រង់​អត់​ទោស​ឲ្យ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ប្រព្រឹត្ត​ដូច​មនុស្ស​វង្វេង​ស្មារតី​ទាំង​ស្រុង!»។


ស្តេច​អេសា និង​ស្តេច​បាសា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា ទៅ​វិញ​ទៅ​មក អស់​មួយ​រជ្ជកាល​ស្តេច​ទាំង​ពីរ។


«ឱ! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​កុំ​ភ្លេច​ឡើយ​ថា ខ្ញុំ​បាន​ដើរ​តាម​មាគ៌ា​របស់​ទ្រង់ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ខ្ញុំ​ប្រព្រឹត្ត​តែ​អំពើ​ដែល​ទ្រង់​គាប់​ចិត្ត​ប៉ុណ្ណោះ!»។ ស្តេច​ហេ‌សេគា​បង្ហូរ​ទឹក​ភ្នែក​យ៉ាង​ខ្លាំង។


ស្តេច​ទត​អង្វរ​អុលឡោះ​ថា៖ «ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់! ឥឡូវ​នេះ​សូម​ទ្រង់​អត់​ទោស​ឲ្យ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ប្រព្រឹត្ត​ដូច​មនុស្ស​វង្វេង​ស្មាតី​ទាំង​ស្រុង!»។


ប៉ុន្តែ ទោះ​បី​ស្តេច​ស្រឡាញ់អុលឡោះ‌តាអាឡា​ដោយ​ស្មោះ​អស់​មួយ​ជីវិត​ក្តី ក៏​ស្តេច​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។


រហូត​ដល់​ឆ្នាំ​ទី​សាម‌សិប​ប្រាំ នៃ​រជ្ជ‌កាល​ស្តេច​អេ‌សា ស្រុក​គ្មាន​សង្គ្រាម​ទេ។


ស្តេច​អេ‌សា​ខឹង​នឹង​អ្នក​ទាយ​ជា​ខ្លាំង ស្តេច​ក៏​ឲ្យ​គេ​យក​គាត់​ទៅ​ឃុំ‌ឃាំង ដ្បិត​ពាក្យ​របស់​គាត់​បាន​ធ្វើ​ឲ្យ​ស្តេច​ខឹង។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ស្តេច​អេ‌សា​សង្កត់‌សង្កិន​ប្រជា‌ជន​មួយ​ចំនួន។


ស្តេច​បង្គាប់​ទៅ​អ្នក​ទាំង​នោះ​ថា៖ «សូម​អស់​លោក​ប្រព្រឹត្ត​ដោយ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​ដោយ​ចិត្ត​ស្មោះ​ត្រង់ និង​ឥត​លំអៀង។


សូម​មើល​មក​ដំណាក់​នេះ ទាំង​ថ្ងៃ ទាំង​យប់ គឺ​កន្លែង​ដែល​ទ្រង់​មាន​បន្ទូល​ថា ជា​កន្លែង​សម្រាប់​នាម​របស់​ទ្រង់។ សូម​ទ្រង់​ស្តាប់​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់​ទូរអា​នៅ​ទី​នេះ​ផង!


ប៉ុន្តែ អុលឡោះ​តាម​ការពារ​អស់​លោក​អះលី‌ជំអះ​នៃ​ជន‌ជាតិ​យូដា។ ក្នុង​ពេល​ដែល​គេ​បញ្ជូន​សំណុំ​រឿង​ជូន​ស្តេច​ដារី‌យូស ហើយ​រង់‌ចាំ​ចម្លើយ​វិញ​នោះ គេ​មិន​បាន​បញ្ឈប់​ការ​សាង​សង់​ទេ។


ដ្បិត​ទ្រង់​មើល​ធ្លុះ​រហូត​ដល់​ទៅ ទី​ដាច់​ស្រយាល​នៃ​ផែនដី និង​ឃើញ​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​មេឃ។


អុលឡោះ​ជ្រាប​គ្រប់​ផ្លូវ​ដែល​ខ្ញុំ​ដើរ ហើយ​ទ្រង់​រាប់​ជំហាន​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ។


អុលឡោះ​មើល​ផ្លូវ​ដែល​មនុស្ស​ដើរ ទ្រង់​ឃ្លាំ​មើល​គ្រប់​ជំហាន​របស់​គេ។


ទ្រង់​មើល​មក​ផ្ទៃ​មេឃ និង​ផែនដី ដែល​នៅ​ខាង​ក្រោម​ទ្រង់។


ហើយ​ពី​ដំណាក់​របស់​ទ្រង់ ទ្រង់​រំពៃ​មើល​មនុស្ស​ទាំង​អស់ ដែល​រស់​នៅ​លើ​ផែនដី


គឺ​ទ្រង់​ហើយ​ដែល​បាន​បង្កើត ចិត្ត​គំនិត​របស់​គេ​ទាំង​អស់​គ្នា ហើយ​ទ្រង់​យក​ចិត្ត ទុក​ដាក់​នឹង​អំពើ​ទាំង​អស់​ដែល​គេ​ប្រព្រឹត្ត។


អុលឡោះ‌តាអាឡា​តាម​ថែ‌រក្សា អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ គឺ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់។


អុលឡោះ‌តាអាឡា​តែង​រំពៃ​មើល​មនុស្ស​សុចរិត ហើយ​ទ្រង់​យក​ចិត្ត ទុក​ដាក់​នឹង​សំរែក​របស់​ពួក​គេ​ជា‌និច្ច។


ចូរ​សង្កេត​មើល​មនុស្ស​ទៀង​ត្រង់ ដែល​គ្មាន​ចិត្ត​វៀច‌វេរ មនុស្ស​សន្សំ​សុខ តែងតែ​មាន​អនាគត​រុង‌រឿង​ជា‌និច្ច។


អុលឡោះ‌តាអាឡា​មើល​ឃើញ​សព្វ​អន្លើ ទ្រង់​សង្កេត​មើល​ទាំង​មនុស្ស​ល្អ ទាំង​មនុស្ស​អាក្រក់។


អ្វីៗ​ដែល​មនុស្ស​លោក​ប្រព្រឹត្ត អុលឡោះ‌តាអាឡា​ជ្រាប​ទាំង​អស់ ទ្រង់​មើល​ឃើញ​កិរិយា​មារយាទ​របស់​គេ។


អស់​អ្នក​ដែល​រត់​ទៅ​ស្រុក​អេស៊ីប ដើម្បី​រក​ជំនួយ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! អ្នក​ទាំង​នោះ​ពឹង​ផ្អែក​លើ​សេះ និង​ទុក​ចិត្ត​លើ​រទេះ​ចំបាំង ព្រោះ​ឃើញ​មាន​ចំនួន​ច្រើន ពួក​គេ​ទុក​ចិត្ត​លើ​កង‌ទ័ព​សេះ ព្រោះ​ឃើញ​ថា​ខ្លាំង​ពូកែ តែ​ពួក​គេ​ពុំ​នឹក​នា​ដល់​អុលឡោះ​ដ៏‌វិសុទ្ធ ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទេ ពួក​គេ​ពុំ​ស្វែង​រកអុលឡោះ‌តាអាឡា​ឡើយ។


យើង​មើល​ឃើញ​អំពើ​ទាំង​ប៉ុន្មាន​ដែល​ប្រជា‌ជន​នេះ​ប្រព្រឹត្ត ឥត​ចន្លោះ​ត្រង់​ណា​ឡើយ អំពើ​អាក្រក់​របស់​ពួក​គេ​មិន​អាច​លាក់​កំបាំង​នឹង​ភ្នែក​យើង​ទេ។


គម្រោង‌ការ​របស់​ទ្រង់​ប្រសើរ​ពន់​ពេក​ក្រៃ ហើយ​ទ្រង់​អាច​នឹង​សម្រេច​គម្រោង‌ការ​ទាំង​នោះ​បាន។ ទ្រង់​ពិនិត្យ​មើល​កិរិយា​មារយាទ​ទាំង​អស់​របស់​មនុស្ស​លោក ហើយ​ទ្រង់​សង​ទៅ​គេ​វិញ តាម​កិរិយា​មារយាទ​របស់​គេ​រៀងៗ​ខ្លួន និង​តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។


ចូរ​នាំ​គ្នា​ដើរ​កាត់​ក្រុង​យេរូ‌សាឡឹម ចូរ​សង្កេត​មើល ហើយ​សាក​សួរ និង​រក​មើល​នៅ​តាម​ផ្សារ ក្រែង​លោ​ឃើញ​មាន​នរណា​ម្នាក់​ស្មោះ​ត្រង់ និង​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត ប្រសិន​បើ​អ្នក​រាល់​គ្នា​រក​ឃើញ​តែ​ម្នាក់ នោះ​យើង​អត់‌ទោស​ឲ្យ​ក្រុង​យេរូ‌សាឡឹម។


ប្រជា‌ជន​ល្ងី‌ល្ងើ​ឥត​ដឹង​ខ្យល់​អ្វី​អើយ ចូរ​ស្ដាប់! អ្នក​រាល់​គ្នា​មាន​ភ្នែក តែ​មើល​មិន​ឃើញ អ្នក​រាល់​គ្នា​មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ


អុលឡោះ‌តាអាឡា រំពៃ​មើល ស្វែង​រក​នរណា​ម្នាក់​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់។ ទ្រង់​បាន​វាយ​ប្រហារ​ពួក​គេ តែ​ពួក​គេ​ធ្វើ​ព្រងើយ ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​គេ​វិនាស តែ​ពួក​គេ​មិន​រាង‌ចាល​ទេ ពួក​គេ​កាន់​ចិត្ត​រឹង​ដូច​ថ្ម ពួក​គេ​មិន​ព្រម​វិល​មក​រក​ទ្រង់​វិញ​ទេ។


មិន​ត្រូវ​មាក់‌ងាយ​កិច្ចការ​តូច‌តាច​នៅ​ពេល​ដែល​គេ​ផ្ដើម​កសាង​នោះ​ឡើយ តែ​ត្រូវ​សប្បាយ​រីក‌រាយ​ដោយ​ឃើញ​លោក​សូរ៉ូ‌បាបិល​ចាប់​ផ្ដើម​ចាក់​គ្រឹះ​ដូច្នេះ»។ «ចង្កៀង​ទាំង​ប្រាំ‌ពីរ​នេះ​ជា​ភ្នែក​របស់អុលឡោះ‌តាអាឡា​ដែល​មើល​ផែនដី​ទាំង​មូល»។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ខឹង​នឹង​បង​ប្អូន អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា​ទោស​ដែរ។ អ្នក​ណា​ជេរ​ប្រទេច​ផ្ដាសា​បង​ប្អូន អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​កាត់​ទោស ហើយ​អ្នក​ណា​ត្មះ‌តិះ‌ដៀល​គេ អ្នក​នោះ​នឹង​ត្រូវ​គេ​ផ្ដន្ទា​ទោស​ធ្លាក់​ក្នុង​ភ្លើង​នរ៉កា​រហូត។


ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​ទៅ​កាន់​សេដ្ឋី​នោះ​ថាៈ“នែ៎ មនុស្ស​ឆោត​ល្ងង់​អើយ! យប់​នេះ​យើង​នឹង​ផ្ដាច់​ជីវិត​អ្នក​ហើយ ដូច្នេះ ទ្រព្យ‌សម្បត្តិ​ដែល​អ្នក​បាន​ប្រមូល​ទុក​សម្រាប់​ខ្លួន​អ្នក នឹង​បាន​ទៅ​ជា​របស់​នរណា​វិញ?”។


មនុស្ស​ឆោត​ល្ងង់​អើយ! គ្រាប់​ពូជ​ដែល​អ្នក​សាប​ព្រោះ​ទៅ វា​មាន​ជីវិត​បាន លុះ​ត្រា​តែ​វា​ស្លាប់​សិន។


ឱ​បង​ប្អូន​អ្នក​ស្រុក​កាឡា‌ទី​អើយ ម្ដេច​ក៏​ល្ងី‌ល្ងើ​ម៉្លេះ! តើ​បង​ប្អូន​ត្រូវ​អំពើ​របស់​នរណា? បង​ប្អូន​បាន​ទទួល​សេចក្ដី​បរិយាយ​អំពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ដែល​ត្រូវ​គេ​ឆ្កាង​នោះ យ៉ាង​ច្បាស់​លាស់​ហើយ​ទេ​តើ!


គ្មាន​សត្វ​លោក​ណា​មួយ​ដែល​អុលឡោះ​មើល​មិន​ឃើញ​នោះ​ឡើយ អ្វីៗ​ទាំង​អស់​នៅ​ទទេ ឥត​បិទ‌បាំង​ទាល់​តែ​សោះ​ចំពោះ​ទ្រង់។ យើង​ត្រូវ​រៀប​រាប់​ប្រាប់​អុលឡោះ​ពី​គ្រប់​កិច្ចការ​ទាំង​អស់។


ដ្បិត​អុលឡោះ‌ជាអម្ចាស់​មើល​មក​មនុស្ស​សុចរិត ហើយ​ទ្រង់​ស្តាប់​ពាក្យ​អង្វរ​របស់​គេ ប៉ុន្ដែ ទ្រង់​ជំទាស់​នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ដ អំពើ​អាក្រក់»។


សាំយូ‌អែល​ជម្រាប​ស្តេច​សូល​ថា៖ «លោក​បាន​ប្រព្រឹត្ត​ដោយ​ឥត​ពិចារណា! គឺ​លោក​មិន​ធ្វើ​តាម​បទ​បញ្ជា​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​លោក បាន​បង្គាប់​មក​ទេ។ បើ​លោក​ធ្វើ​តាម​នោះ ម៉្លេះ​សមអុលឡោះ‌តាអាឡា​ពង្រឹង​រាជ្យ​របស់​លោក ឲ្យ​នៅ​ស្ថិត‌ស្ថេរ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​មិន​ខាន។