Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 24:10 - អាល់គីតាប

10 ស្តេច​ទត​ដឹង​ខ្លួន​ប្រព្រឹត្ត​ខុស ដោយ​បាន​ជំរឿន​ប្រជា‌ជន​ដូច្នេះ គាត់​ទូរអា​ថា៖ «អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់! ឥឡូវ​នេះ សូម​ទ្រង់​អត់​ទោស​ឲ្យ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ប្រព្រឹត្ត​ដូច​មនុស្ស​វង្វេង​ស្មារតី​ទាំង​ស្រុង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ក្រោយ​ដែល​រាប់​ចំនួន​ប្រជាជន​ហើយ នោះ​ព្រះបាទ​ដាវីឌ​មាន​ព្រះ‌ហឫ‌ទ័យ​ឈឺ​ស្តាយ​ជា​ខ្លាំង រួច​ទ្រង់​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា៖ «ទូល‌បង្គំ​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់​ក្នុង​ការ​ដែល​ទូល‌បង្គំ​ធ្វើ​នោះ តែ​ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​លើក​លែង​ទោស​នៃ​ការ​អា‌ក្រក់​របស់​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដ្បិត​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​ដោយ​ខ្លៅ​ល្ងង់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះ‌បាទ​ដាវីឌ​ដឹង​ខ្លួន​ប្រព្រឹត្ត​ខុស​ដោយ​បាន​ជំរឿន​ប្រជា‌ជន​ដូច្នេះ ស្ដេច​ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់! ឥឡូវ​នេះ សូម​ព្រះអង្គ​អត់‌ទោស​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ប្រព្រឹត្ត​ដូច​មនុស្ស​វង្វេង​ស្មារតី​ទាំង​ស្រុង!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ក្រោយ​ដែល​រាប់​ចំនួន​បណ្តាជន​ហើយ នោះ​ដាវីឌ​មាន​ព្រះ‌ទ័យ​ឈឺ​ស្តាយ​ជា​ខ្លាំង រួច​ទ្រង់​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា ទូលបង្គំ​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់​ក្នុង​ការ​ដែល​ទូលបង្គំ​ធ្វើ​នោះ តែ​ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​លើក​ចោល​ទោស​នៃ​ការ​អាក្រក់​របស់​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ ដ្បិត​ទូលបង្គំ​បា​ន​ប្រព្រឹត្ត​ដោយ​ខ្លៅ​ល្ងង់

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 24:10
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​ណាថាន​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​បំណង​របស់អុលឡោះ‌តាអាឡា​ហើយ!»។


កាល​ស្តេច​មើល​ឃើញ​ម៉ាឡា‌អ៊ីកាត់​ប្រហារ​ជីវិត​ប្រជា‌ជន​ដូច្នេះ គាត់​អង្វរអុលឡោះ‌តាអាឡា​ថា៖ «ខ្ញុំ​ទេ​តើ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប! ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស រីឯ​ប្រជា‌ជន​នេះ​វិញ ពុំ​បាន​ធ្វើ​អំពើ​អាក្រក់​ណា​ទេ។ សូម​ទ្រង់​ដាក់​ទោស​ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ​ចុះ!»។


កាល​ណា​មេឃ​រាំង​ស្ងួត​គ្មាន​ភ្លៀង ព្រោះ​តែ​ប្រជា‌ជន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​បំណង​របស់​ទ្រង់ ហើយ​ទ្រង់​ដាក់​ទារុណ‌កម្ម​ពួក​គេ ប្រសិន​បើ​ពួក​គេ​ទូរអា​ឆ្ពោះ​មក​ទី​នេះ រួច​សរសើរ​តម្កើង​នាម​ទ្រង់ និង​លះ‌បង់​អំពើ​បាប


អុលឡោះ​មិន​ពេញ​ចិត្ត​នឹង​ហេតុ‌ការណ៍​នេះ​ទេ ទ្រង់​ក៏​ប្រហារ​ជន‌ជាតិ​អ៊ីស្រ‌អែល។


ស្តេច​ទត​អង្វរ​អុលឡោះ​ថា៖ «ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប​ដ៏​ធ្ងន់! ឥឡូវ​នេះ​សូម​ទ្រង់​អត់​ទោស​ឲ្យ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ប្រព្រឹត្ត​ដូច​មនុស្ស​វង្វេង​ស្មាតី​ទាំង​ស្រុង!»។


អុលឡោះ‌តាអាឡា​រំពៃ​មើល​មក​ផែនដី​ទាំង​មូល ដើម្បី​គាំ​ទ្រ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ លើក​នេះ ស្តេច​ប្រព្រឹត្ត​ដោយ​ល្ងី‌ល្ងើ។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ទៅ ស្តេច​ជួប​ប្រទះ​តែ​នឹង​សង្គ្រាម​ជា‌និច្ច»។


ពេល​នោះ ស្តេច​ហេសេ‌គា​ដឹង​ខ្លួន​ខុស ស្តេច​ក៏​សារ‌ភាព​កំហុស​ជា​មួយ​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម។ ដូច្នេះអុលឡោះ‌តាអាឡា​ពុំ​បាន​ដាក់​ទោស​គេ ក្នុង​ពេល​ដែល​ស្តេច​ហេសេ‌គា​នៅ​មាន​អាយុ​ឡើយ។


តើ​ទ្រង់​លើក‌លែង​ទោស​ឲ្យ​ខ្ញុំ និង​លុប​លាង​កំហុស​របស់​ខ្ញុំ​បាន​ឬ​ទេ? ដ្បិត​បន្តិច​ទៀត ខ្ញុំ​នឹង​ទៅ​នៅ​ក្នុង​ផ្នូរ ទ្រង់​នឹង​រក​ខ្ញុំ តែ​ខ្ញុំ​វិនាស​សូន្យ​បាត់​ទៅ​ហើយ»។


ខ្ញុំ​បាន​សារ‌ភាព​អំពើ​បាប​ចំពោះ​ទ្រង់ ខ្ញុំ​មិន​បាន​លាក់‌លៀម​កំហុស របស់​ខ្ញុំ​ឡើយ ខ្ញុំ​ពោល​ថា «ខ្ញុំ​នឹង​ទទួល​សារ‌ភាព​អំពើ​បាប របស់​ខ្ញុំ​ចំពោះ​អុលឡោះ‌តាអាឡា!» ទ្រង់​ក៏​លើក‌លែង​ទោស​ខ្ញុំ ឲ្យ​រួច​ពី​បាប។ - សម្រាក


ពេល​នោះ ស្តេច​ហ្វៀរ៉អ៊ូន​ក៏​ប្រញាប់​ហៅ​ម៉ូសា និង​ហារូន​មក ហើយ​ប្រាប់​ថា៖ «យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹងអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ហើយ​យើង​ក៏​បាន​ប្រព្រឹត្ត​ខុស​នឹង​អ្នក​ទាំង​ពីរ​ដែរ។


អ្នក​ណា​លាក់​កំហុស​របស់​ខ្លួន អ្នក​នោះ​ពុំ​អាច​ចំរើន​ឡើង​បាន​ឡើយ រីឯ​អ្នក​ដែល​សារភាព​កំហុស ហើយ​ឈប់​ប្រព្រឹត្ត​អាក្រក់​ទៀត​នោះ អុលឡោះ​នឹង​អាណិត​មេត្តា។


ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​រកអុលឡោះ‌តាអាឡា​វិញ ដោយ​រៀបចំ​ពាក្យ​សំដី ហើយ​ជម្រាប​ទ្រង់​ថា: សូម​លើក‌លែង​ទោស​ទាំង​ប៉ុន្មាន​ឲ្យ​យើង​ខ្ញុំ សូម​មេត្តា​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​យើង​ខ្ញុំ ទុក​ជា​គូរបាន​ជំនួស​គោ​បា។


«ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើង ដោយ​ស្មោះ​អស់​ពី​ចិត្ត ចូរ​តម​អាហារ យំ​សោក ហើយ​កាន់​ទុក្ខ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា


គាត់​ក៏​ពោល​ទៅ​កាន់​ម៉ូសា​ថា៖ «សូម​លោក​ប្អូន​មេត្តា​យល់​អធ្យា‌ស្រ័យ​ដល់​យើង​ទាំង​ពីរ​ផង។ យើង​ទាំង​ពីរ​បាន​ប្រព្រឹត្ត​លេលា និង​បាន​ប្រព្រឹត្ត​អំពើ​បាប!


ផិត​ក្បត់ លោភ‌លន់​ចង់​បាន​ទ្រព្យ​គេ កាច​សាហាវ បោក​ប្រាស់​គេ ប្រព្រឹត្ដ​អបាយ‌មុខ​ច្រណែន​ឈ្នា‌នីស អំនួត និង​គំនិត‌លេលា។


នៅ​ថ្ងៃ​បន្ទាប់ យ៉ះយ៉ា​ឃើញ​អ៊ីសា​តម្រង់​មក​រក​គាត់ រួច​គាត់​ក៏​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! អ្នក​នេះ​ហើយ​ជា​កូន​ចៀម​របស់​អុលឡោះ ដែល​ដក​បាប​ចេញ​ពី​មនុស្ស​លោក


ពួក​គេ​បាន​ឮ​អ៊ីសា​មាន​ប្រសាសន៍​ដូច្នេះ ក៏​នាំ​គ្នា​ដក​ខ្លួន​ថយ​ម្នាក់​ម្ដងៗ​ចាប់​ផ្ដើម​ពី​អ្នក​មាន​វ័យ​ចាស់​ជាង​គេ​ទៅ នៅ​សល់​តែ​អ៊ីសា និង​ស្ដ្រី​នោះ​ប៉ុណ្ណោះ។


ប្រជា‌ជន​ល្ងី‌ល្ងើ ឥត​ប្រាជ្ញា​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះ ចំពោះ​អុលឡោះ ដែល​ប្រៀប​ដូច​ជា​ឪពុក​ដែល​បាន​បង្កើត​អ្នក​មក! ទ្រង់​បាន​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ប្រជា‌ជាតិ​មួយ ព្រម​ទាំង​ពង្រឹង​អ្នក​ឲ្យ​មាំ​មួន​ទៀត​ផង។


ពី​ដើម យើង​ក៏​ជា​មនុស្ស​ឥត​ដឹង​ខុស​ត្រូវ រឹង​ទទឹង​វង្វេង​មាគ៌ា វក់​នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា និង​ការ​ស្រើប​ស្រាល​គ្រប់​បែប​យ៉ាង មាន​ចិត្ដ​កំណាច និង​ច្រណែន​ឈ្នានីស ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ព្រម​ទាំង​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង។


ប៉ុន្ដែ បើ​យើង​ទទួល​សារ‌ភាព​អំពើ​បាប​របស់​យើង នោះ​អុលឡោះ​ដែល​ស្មោះ‌ស្ម័គ្រ និង​សុចរិត ទ្រង់​នឹង​អត់​ទោស​យើង​ឲ្យ​រួច​ពី​បាប ព្រម​ទាំង​ជម្រះ​យើង​ឲ្យ​បាន​បរិសុទ្ធ រួច​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង។


សាំយូ‌អែល​ជម្រាប​ស្តេច​សូល​ថា៖ «លោក​បាន​ប្រព្រឹត្ត​ដោយ​ឥត​ពិចារណា! គឺ​លោក​មិន​ធ្វើ​តាម​បទ​បញ្ជា​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​លោក បាន​បង្គាប់​មក​ទេ។ បើ​លោក​ធ្វើ​តាម​នោះ ម៉្លេះ​សមអុលឡោះ‌តាអាឡា​ពង្រឹង​រាជ្យ​របស់​លោក ឲ្យ​នៅ​ស្ថិត‌ស្ថេរ​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​មិន​ខាន។


ប៉ុន្តែ ក្រោយ​ពេល​កាត់​ជាយ​អាវ​វែង​របស់​ស្តេច​សូល​រួច​ហើយ ចិត្ត​របស់​គាត់​ញាប់​ញ័រ​ជា​ខ្លាំង។


ទត​មាន​ប្រសាសន៍​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «សូមអុលឡោះ‌តាអាឡា​ទប់​ខ្ញុំ​កុំ​ឲ្យ​សម្លាប់​ចៅ‌ហ្វាយ​របស់​ខ្ញុំ ដែលអុលឡោះ‌តាអាឡា​បាន​តែង​តាំង​ជា​ស្តេច​នេះ​ឡើយ គឺ​ខ្ញុំ​មិន​ត្រូវ​លើក​ដៃ​ប្រហារ​ស្តេច​ដែលអុលឡោះ‌តាអាឡា​បាន​តែង‌តាំង​ទេ»។


ស្តេច​សូល​និយាយ​ថា៖ «ទត​កូន​អើយ ឪពុក​ខុស​ហើយ! ចូរ​វិល​ត្រឡប់​មក​វិញ ឪពុក​ឈប់​ធ្វើ​បាប​កូន​ទៀត​ហើយ ព្រោះ​ថ្ងៃ​នេះ កូន​បាន​ទុក​ជីវិត​ឲ្យ​ឪពុក។ ឪពុក​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​លេ‌លា ឪពុក​បាន​ធ្វើ​ខុស​យ៉ាង​ធ្ងន់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម