Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 20:3 - អាល់គីតាប

3 «ឱ! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​កុំ​ភ្លេច​ឡើយ​ថា ខ្ញុំ​បាន​ដើរ​តាម​មាគ៌ា​របស់​ទ្រង់ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ខ្ញុំ​ប្រព្រឹត្ត​តែ​អំពើ​ដែល​ទ្រង់​គាប់​ចិត្ត​ប៉ុណ្ណោះ!»។ ស្តេច​ហេ‌សេគា​បង្ហូរ​ទឹក​ភ្នែក​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​នឹក​ចាំ​ពី​ទូល‌បង្គំ ដែល​បាន​ដើរ​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​ពិត​ត្រង់ ហើយ​ដោយ​ចិត្ត​ស្មោះ ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ល្អ នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ជា​យ៉ាង​ណា» រួច​ស្ដេច​ហេ‌សេ‌គា​ព្រះ‌កន្សែង​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 «ឱ! ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​ឡើយ​ថា ទូលបង្គំ​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ទូលបង្គំ​ប្រព្រឹត្ត​តែ​អំពើ​ដែល​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​ប៉ុណ្ណោះ!»។ ព្រះ‌បាទ​ហេ‌សេគា​បង្ហូរ​ជល‌នេត្រ​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូលបង្គំ ដែល​បាន​ដើរ​នៅ​ចំពោះ​ទ្រង់ ដោយ​ពិត​ត្រង់ ហើយ​ដោយ​ចិត្ត​ស្មោះ​ចំពោះ ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ដ៏​ល្អ នៅ​ព្រះ‌នេត្រ​ទ្រង់​ជា​យ៉ាង​ណា រួច​ហេសេគា​ទ្រង់​ព្រះ‌កន្សែង​ជា​ខ្លាំង

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 20:3
47 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ដែល​អ៊ីប្រាំ​មាន​អាយុ​កៅ‌សិប​ប្រាំ​បួន​ឆ្នាំ អុលឡោះ‌តាអាឡា​បាន​មក​ឲ្យ​អ៊ីប្រាំ​ឃើញ ហើយ​មាន​បន្ទូល​មក​គាត់​ថា៖ «យើង​ជា​អុលឡោះ​ជា​ម្ចាស់​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត ចូរ​អ្នក​រស់​នៅ​ក្នុង​មាគ៌ា​របស់​យើង ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ទៅ។


ក្រោយ​បង្កើត​មធូសា‌ឡា ហេណុក​បាន​ដើរ​តាម​មាគ៌ា​របស់​អុលឡោះ​ហេប្រឺ១១​ពេល​បី​រយ​ឆ្នាំ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន


ហេណុក​ដើរ​តាម​មាគ៌ា​របស់​អុលឡោះ បន្ទាប់​មក គេ​លែង​ឃើញ​គាត់​នៅ​លើ​ផែនដី​ទៀត​ហើយ ព្រោះ​អុលឡោះ​បាន​លើក​គាត់​ឡើង​ទៅ។


អុលឡោះ​នឹក​ដល់​ណុះហ៍ និង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​គាត់ អុលឡោះ​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​មក​លើ​ផែនដី ហើយ​ទឹក​ក៏​ចាប់​ផ្តើម​ស្រក។


ពេល​ស្តេច​ស៊ូឡៃ‌ម៉ាន​មាន​អាយុ​កាន់​តែ​ចាស់​ជរា​ណាស់​ហើយ ប្រពន្ធ និង​ស្រី​ស្នំ​បាន​អូស​ទាញ​ចិត្ត​គាត់​ឲ្យ​ទៅ​គោរព​ព្រះ​ដទៃ។ ស្តេច​ស៊ូឡៃ‌ម៉ាន​លែង​ស្រឡាញ់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន ដូច​ស្តេច​ទត​ជា​បិតា​ទៀត​ហើយ។


ក៏​ប៉ុន្តែ ទោះ​បី​ស្តេច​ស្រឡាញ់អុលឡោះ‌តាអាឡា​ដោយ​ស្មោះ​ក្តី ក៏​ស្តេច​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។


ពេល​កូន​ប្រព្រឹត្ត​ដូច្នេះ អុលឡោះ‌តាអាឡា​នឹង​សម្រេច​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​បិតា​ថា “បើ​ពូជ‌ពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន ចំពោះ​មាគ៌ា​ដែល​ខ្លួន​ដើរ ហើយ​មាន​ចិត្ត​ភក្តី​ចំពោះ​យើង ព្រម​ទាំង​ប្រតិបត្តិ​តាម​យើង​ដោយ​ស្មោះ និង​គ្មាន​ចិត្ត​វៀច‌វេរ នោះ​ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​ជា‌និច្ច”។


ស្តេច​ស៊ូឡៃ‌ម៉ាន​ឆ្លើយ​ថា៖ «ទ្រង់​បាន​សំដែង​ចិត្ត​សប្បុរស​ដ៏​ធំ​ធេង​ចំពោះ​បិតា​ខ្ញុំ គឺ​ស្តេច​ទត ជា​អ្នក​បម្រើ​របស់​ទ្រង់ ព្រោះ​បិតា​ខ្ញុំ​រស់​នៅ​ដោយ​ភក្តី‌ភាព​សុចរិត និង​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់។ ទ្រង់​នៅ​តែ​សំដែង​ចិត្ត​សប្បុរស​ដ៏​ធំ‌ធេង​ចំពោះ​បិតា​ខ្ញុំ ដោយ​ប្រោស​ប្រទាន​ឲ្យ​គាត់​មាន​កូន​ម្នាក់ ឡើង​ស្នង​រាជ្យ​នៅ​ថ្ងៃ​នេះ។


«អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល! នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គ្មាន​ម្ចាស់​ណា​មួយ​ដូច​ទ្រង់​ឡើយ។ ទ្រង់​រក្សា​សម្ពន្ធ‌មេត្រី ហើយ​សំដែង​ចិត្ត​មេត្តា‌ករុណា ចំពោះ​អ្នក​បម្រើ​របស់​ទ្រង់ ដែល​ដើរ​តាម​ទ្រង់ ដោយ​ស្មោះ​អស់​ពី​ចិត្ត។


ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ហើយ​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​ទ្រង់ និង​កាន់​តាម​បទ​បញ្ជា​របស់​ទ្រង់ ដូច​អ្នក​រាល់​គ្នា​ធ្វើ​នៅ​ពេល​នេះ​ដែរ»។


រីឯ​អ្នក​វិញ ប្រសិន​បើ​អ្នក​ដើរ​នៅ​ចំពោះ​មុខ​យើង ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់​ដូច​ស្តេច​ទត​ជា​បិតា​របស់​អ្នក គឺ​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់ ហើយ​ប្រសិន​បើ​អ្នក​កាន់​តាម​ហ៊ូកុំ និង​វិន័យ​របស់​យើង


ស្តេច​ហេ‌សេគា​បែរ​មុខ​ទៅ​រក​ជញ្ជាំង​ទូរអា‌អង្វរអុលឡោះ‌តាអាឡា​ដូច​ត​ទៅ៖


ពេល​នោះ​ណាពី​អេសាយ មិន​ទាន់​ចេញ​ផុត​ពី​ធ្លា​ធំ​នៃ​រាជ​វាំង​ផង ស្រាប់​តែអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​គាត់​ដូច​ត​ទៅ៖


អុលឡោះ‌តាអាឡា​រំពៃ​មើល​មក​ផែនដី​ទាំង​មូល ដើម្បី​គាំ​ទ្រ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ លើក​នេះ ស្តេច​ប្រព្រឹត្ត​ដោយ​ល្ងី‌ល្ងើ។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ទៅ ស្តេច​ជួប​ប្រទះ​តែ​នឹង​សង្គ្រាម​ជា‌និច្ច»។


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​នឹក​ចាំ​ពី​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​នេះ​ផង! សូម​កុំ​បំភ្លេច​កិច្ចការ​ផ្សេងៗ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ដោយ​ចិត្ត​ស្មោះ​ត្រង់ ចំពោះ​ដំណាក់​របស់​ទ្រង់ និង​ឲ្យ​ប្រជា‌ជន​ធ្វើ​ពិធី​គោរព​បម្រើ​ទ្រង់។


ខ្ញុំ​បាន​ប្រាប់​ក្រុម​លេវី​ឲ្យ​ធ្វើ​ពិធី​ជម្រះ​កាយ រួច​មក​យាម​ទ្វារ​នៅ​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ញែក​ថ្ងៃ​នោះ​ជា​ថ្ងៃ​វិសុទ្ធ។ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ហេតុ​នេះ សូម​នឹក​ចាំ​ពី​ខ្ញុំ សូម​អាណិត​មេត្តា​ខ្ញុំ ដោយ​ចិត្ត​សប្បុរស​ដ៏​ធំ‌ធេង​របស់​ទ្រង់។


ខ្ញុំ​បាន​ចាត់​ចែង​ឲ្យ​ប្រជា‌ជន​យក​អុស​មក​ជូន​តាម​ពេល​កំណត់ ព្រម​ទាំង​ជំនូន​ដែល​ជា​ផល​ដំបូង​នៃ​ដំណាំ​របស់​គេ​ដែរ។ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​នឹក​ចាំ​ពី​ខ្ញុំ ហើយ​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ ដោយ​ចិត្ត​សន្ដោស​ផង៕


«ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​កុំ​ភ្លេច​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​នេះ សូម​មេត្តា​សន្ដោស​ដល់​ខ្ញុំ​ផង»។


កាល​ពី​ដើម នៅ​ស្រុក​អ៊ូស មាន​បុរស​ម្នាក់​ឈ្មោះ​អៃយ៉ូប ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត។ គាត់​គោរព​កោត​ខ្លាច​អុលឡោះហើយ​ចៀស​វាង​ប្រព្រឹត្ត​អំពើ​អាក្រក់។


អុលឡោះ‌តាអាឡា​សួរ​អ៊ីព្លេស‌ហ្សៃតន​ថា៖ «តើ​អ្នក​សង្កេត​ឃើញ​អៃយ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឬ​ទេ? នៅ​លើ​ផែនដី គ្មាន​នរណា​ម្នាក់​ដូច​អៃយ៉ូប​ឡើយ គេ​ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត គេ​គោរព​កោត​ខ្លាច​យើង ហើយ​ចៀស‌វាង​ប្រព្រឹត្ត​អំពើ​អាក្រក់»។


មិត្ត‌ភក្ដិ​របស់​ខ្ញុំ​នាំ​គ្នា​ចំអក​ដាក់​ខ្ញុំ ខ្ញុំ​ស្រែក​អង្វរ​អុលឡោះទាំង​បង្ហូរ​ទឹក​ភ្នែក។


អ្នក​គោរព​កោត​ខ្លាច​អុលឡោះ ហើយ​រស់​នៅ​ដោយ​ទៀង​ត្រង់ ដូច្នេះ ចូរ​មាន​សង្ឃឹម និង​ផ្ញើ​ជីវិត​លើ​ទ្រង់​ចុះ។


ខ្ញុំ​បរិភោគ​ទាំង​ទុក្ខ​សោក​ ខ្ញុំ​បរិភោគ​លាយ​ជា​មួយ​ទឹក​ភ្នែក


ខ្ញុំ​រៀប​រាប់​អំពី​ដំណើរ​ជីវិត​របស់​ខ្ញុំ ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ សូម​បង្រៀន​ឲ្យ​ខ្ញុំ​ស្គាល់​ហ៊ូកុំ របស់​ទ្រង់!។


សូម​នឹក​ដល់​បន្ទូល​ដែល​ទ្រង់​បាន​សន្យា ជា​មួយ​ខ្ញុំ ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សង្ឃឹម!


អុលឡោះ‌តាអាឡា​នៅ​ជិត​អស់​អ្នក​ដែល​អង្វរ​ទ្រង់ គឺ​អស់​អ្នក​ដែល​អង្វរ​ទ្រង់​ដោយ​សុទ្ធ​ចិត្ត។


សូម​បំភ្លេច​អំពើ​បាប និង​កំហុស ដែល​ខ្ញុំ​ធ្លាប់​ប្រព្រឹត្ត កាល​នៅ​ពី​ក្មេង​នោះ​ទៅ!។ ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​តែង​មាន​ចិត្ត មេត្តា‌ករុណា និង​ចិត្ត​សប្បុរស​ជា‌និច្ច សូម​កុំ​បំភ្លេច​ខ្ញុំ​ឡើយ!។


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​បាន​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ! ខ្ញុំ​ទុក​ចិត្ត​លើ​អុលឡោះ‌តាអាឡា ដោយ​ឥត​សង្ស័យ​ឡើយ។


ខ្ញុំ​នឹក​គិត​ពី​ចិត្ត​មេត្តា ករុណា​របស់​ទ្រង់​ជា‌និច្ច ហើយ​ខ្ញុំ​ប្រព្រឹត្ត​តាម សេចក្ដី​ពិត​របស់​ទ្រង់។


មាន​សុភ‌មង្គល​ហើយ អស់​អ្នក​ដែល​អុលឡោះ‌តាអាឡា​មិន​ប្រកាន់​ទោស ហើយ​ជា​មនុស្ស​ដែល​គ្មាន​ចិត្ត​វៀច‌វេរ!


សូម​បែរ​ចេញ​ពី​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្រឡះ​មុខ​បន្តិច មុន​នឹង​ខ្ញុំ​លា​ចាក​លោក​នេះ រលាយ​សូន្យ​បាត់​ទៅ។


ខ្ញុំ​ស្រែក​ថ្ងូរ ហើយ​កាន់​តែ​ល្វើយ​ទៅៗ។ រៀង​រាល់​យប់ ខ្ញុំ​យំ​សោក​នៅ​លើ​គ្រែ ហើយ​បង្ហូរ​ទឹក​ភ្នែក​ជោក​ខ្នើយ។


ទុក្ខ​កង្វល់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្លក់​មុខ ភ្នែក​ខ្ញុំ​ក៏​ប្រែ​ទៅ​ជា​ស្រវាំង ព្រោះ​តែ​បច្ចា‌មិត្ត​របស់​ខ្ញុំ។


សូម​ទ្រង់​កុំ​ភ្លេច​ថា អាយុ​ជីវិត​ខ្ញុំ​ខ្លី​ណាស់! ទ្រង់​បង្កើត​មនុស្ស​លោក​ទាំង​អស់​មក ដើម្បី​ឲ្យ​រលាយ​សូន្យ​ទៅ​វិញ​ទេ​ដឹង!


អុលឡោះ‌តាអាឡា​អើយ សូម​កុំ​ភ្លេច​អ្នក​បម្រើ របស់​ទ្រង់​ដែល​កំពុង​តែ​បាក់​មុខ សូម​ទ្រង់​កុំ​ភ្លេច​ថា ប្រជា‌រាស្ត្រ​ដ៏​ច្រើន​នេះ ស្ថិត​នៅ​ក្នុង​បន្ទុក​របស់​ខ្ញុំ។


ខ្ញុំ​ស្រែក​យំ​ដូច​សត្វ​ត្រចៀក​កាំ ខ្ញុំ​ថ្ងូរ​ដូច​ព្រាប ភ្នែក​ខ្ញុំ​សម្លឹង​មើល​ទៅ​លើ​មេឃ ទាំង​ទុក្ខ​សោក ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​វេទនា​ខ្លាំង​ណាស់ សូម​ជួយ​ស្រោច​ស្រង់​ខ្ញុំ​ផង!


ពេល​នោះ ប្រជា‌រាស្ត្រ​របស់​ទ្រង់​នឹក​ដល់ ជំនាន់​ម៉ូសា។ តើ​ទ្រង់​ដែល​បាន​នាំ​ពួក​គេ​ឡើង​ពី​សមុទ្រ ជា​មួយ​មេ​ដឹក​នាំ​របស់​ពួក​គេ ទ្រង់​នៅ​ឯ​ណា? តើ​ទ្រង់​ដែល​ប្រទាន​រស​ដ៏‌វិសុទ្ធ ឲ្យ​នៅ​ជា​មួយ​ពួក​គេ ទ្រង់​នៅ​ឯ​ណា?


ប្រសិន​បើ​អ្នក​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា ដែល​នៅ​អស់‌កល្ប គឺ​ស្បថ​ដោយ​និយាយ​ពាក្យ​ពិត ស្រប​តាម​យុត្តិធម៌ នោះ​ប្រជា‌ជាតិ​ទាំង‌ឡាយ មុខ​ជា​ចង់​បាន​ពរ​ពី​យើង ព្រម​ទាំង​បាន​ខ្ពស់​មុខ ដោយ‌សារ​យើង​ផង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់ កូន​ចៅ​អ៊ីស្រ‌អែល​ថា៖ «ចូរ​ស្វែង​រក​យើង នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត។


ស្វាមី‌ភរិយា​ទាំង​ពីរ​នាក់​នេះ​ជា​មនុស្ស​សុចរិត ជា​ទី​គាប់​ចិត្ត​អុលឡោះ ហើយ​គាត់​គោរព​តាម​បទ​បញ្ជា និង​ឱវាទ​របស់​អុលឡោះ‌ជាអម្ចាស់ ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។


លោក​ភីលីព​ប្រាប់​គាត់​ថា៖ «សូម​អញ្ជើញ​មក​អ្នក​នឹង​បាន​ឃើញ!»។ កាល​អ៊ីសា​ឃើញ​លោក​ណា‌ថា‌ណែល​ដើរ​មក​រក​គាត់ អ៊ីសា​មាន​ប្រសាសន៍​អំពី​លោក​ណា‌ថា‌ណែល​ថា៖ «អ្នក​នេះ​ជា​ជាតិ​អ៊ីស្រ‌អែល​ដ៏​ពិត​ប្រាកដ​មែន ដ្បិត​គាត់​គ្មាន​ពុត​ត្បុត​អ្វី​ក្នុង​ខ្លួន​សោះ»។


សតិ​សម្បជញ្ញៈ​របស់​យើង​បាន​បញ្ជាក់​ប្រាប់​យើង​ថា ឥរិយា‌បថ​ដែល​យើង​ប្រកាន់​យក​ក្នុង​លោក​នេះ​ពិត​ជា​ត្រូវ​មែន ជា​ពិសេស របៀប​ដែល​យើង​ប្រព្រឹត្ដ​ចំពោះ​បង​ប្អូន​ដោយ​ចិត្ដ​ស្មោះ​សរ និង​ដោយ​ចិត្ត​បរិសុទ្ធ​ចេញ​មក​ពី​អុលឡោះ។ យើង​មិន​បាន​ធ្វើ​តាម​ប្រាជ្ញា​របស់​លោកីយ៍​ទេ តែ​ធ្វើ​តាម​ក្តី​មេត្តា​របស់​អុលឡោះ​វិញ ត្រង់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​បាន​ខ្ពស់​មុខ។


កាល​អាល់ម៉ា‌ហ្សៀស​រស់​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ គាត់​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង និង​បង្ហូរ​ទឹក​ភ្នែក​ទូរអា​សូម​អុលឡោះ ដែល​អាច​សង្គ្រោះ​គាត់​ឲ្យ​រួច​ពី​ស្លាប់។ ដោយ​អាល់ម៉ា‌ហ្សៀស​បាន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ នោះ​អុលឡោះ​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​សូម‌អង្វរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម